លោក ហ៊ូ វតនៈ អភិបាលរង នៃគណៈអភិបាលខេត្តស្វាយរៀង បានអញ្ជើញចូលរួមក្នុងពិធីប្រកាសតែងតាំងទីប្រឹក្សាអមក្រសួង ប្រធាន-អនុប្រធានមន្ទីរ ប្រធានការិយាល័យ នៃមន្ទីរប្រៃសណីយ៍ និងទូរគមនាគមន៍
February 15, 2018 អ្នកទស្សនា :

នៅថ្ងៃពុធ ១៤រោច ខែមាឃ ឆ្នាំរកា នព្វស័ក ព.ស ២៦៥១ ត្រូវនឹងថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០១៨នេះ លោក ហ៊ូ វតនៈ អភិបាលរង នៃគណៈអភិបាលខេត្ត តំណាងឯកឧត្ដម ម៉ែន វិបុល អភិបាល នៃគណៈអភិបាលខេត្តស្វាយរៀង និងឯកឧត្ដម ប៊ុន សាវ៉ាន់ សមាជិកក្រុមប្រឹក្សាខេត្ត តំណាងឯកឧត្ដមបណ្ឌិត គឹម ធា ប្រធានក្រុមប្រឹក្សាខេត្ត បានអញ្ជើញចូលរួមក្នុងពិធីប្រកាសតែងតាំងទីប្រឹក្សាអមក្រសួង ប្រធាន-អនុប្រធានមន្ទីរ ប្រធានការិយាល័យ នៃមន្ទីរប្រៃសណីយ៍ និងទូរគមនាគមន៍ខេត្តស្វាយរៀង ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ឯកឧត្ដម ត្រាំ អ៊ីវតឹក រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ នៅសាលប្រជុំសាលាខេត្តស្វាយរៀង ។ ក្នុងពិធីប្រកាសតែងតាំងនេះ ក៏មានការអញ្ជើញចូលរួមមពីសំណាក់ឯកឧត្ដម លោកជំទាវរដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ អគ្គនាយក អគ្គាធិការ និងគណៈប្រតិភូក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ ព្រមទាំងលោក លោកស្រី មន្ត្រីរាជការស៊ីវិលមន្ទីរប្រៃសណីយ៍ និងទូរគមនាគមន៍ខេត្ត តំណាងសាលាដំបូងខេត្ត លោកព្រះរាជអាជ្ញារងអមសាលាដំបូងខេត្ត តំណាងកងកម្លាំងទាំងបី ប្រធាន អនុប្រធានមន្ទីរ ជុំវិញខេត្ត អភិបាលក្រុង ស្រុក និងមន្ត្រីពាក់ព័ន្ធយ៉ាងច្រើនកុះករផងដែរ ។ មានប្រសាសន៍ក្នុងឱកាសនោះ ឯកឧត្ដម ហ៊ូ វតនៈ អភិបាលរង នៃគណៈអភិបាលខេត្ត ក្នុងនាមឯកឧត្ដមអភិបាលខេត្ត បានសម្ដែងនូវការកោតសរសើរចំពោះការរីកចម្រើនក្នុងវិស័យប្រៃសណីយ៍ និងទូរគមនាគមន៍ក្នុងខេត្ត ក្រោមការដឹកនាំរបស់លោក គឹម ឈន នាពេលកន្លងមក ។ ទន្ទឹមនេះ ជំនួសមុខឲ្យឯកឧត្ដមអភិបាលខេត្ត ឯកឧត្ដមក៏បានផ្ដាំផ្ញើដល់លោកប្រធានមន្ទីរ និងមន្ត្រីរាជការទាំងអស់នៃយប្រៃសណីយ៍ និងទូរគមនាគមន៍ខេត្តដែលត្រូវប្រកាសចូលកាន់មុខតំណែងនៅថ្ងៃនេះ ត្រូវបន្តបេសកកម្មក្នុងការជំរុញ លើកកម្ពស់ និងអភិវឌ្ឍន៍វិស័យប្រៃសណីយ៍ និងទូរគមនាគមន៍នៅក្នុងខេត្តឲ្យកាន់តែទទួលបានលទ្ធផលល្អប្រសើរថែមទៀត ស្របតាមការរីកចម្រើន និងការវិវត្តន៍នៃសកលភាវូបនីយកម្ម និង បច្ចេកវិទ្យាសកលលោក និងតំបន់ ជាពិសេសត្រូវខិតខំពង្រឹងការសាមគ្គីភាពឯកភាពផ្ទៃក្នុងឲ្យបានល្អ និងត្រូវយកចិត្តទុកដាក់គ្រប់គ្រង ដឹកនាំមន្ត្រីរាជការក្រោមឱវាទឲ្យបានល្អប្រសើរប្រកបដោយការទទួលខុសត្រូវខ្ពស់ សំដៅធានានិរន្តភាពការងាររបស់អង្គភាពប្រព្រឹត្តទៅដោយរលូន ប្រកបដោយប្រសិទ្ធភាព ។ ក្នុងឱកាសនោះផងដែរ ឯកឧត្ដម ត្រាំ អ៊ីវតឹក រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ បានរំលឹកណែនាំប្រធានមន្ទីរប្រៃណីយ៍ថ្មី ត្រូអនុវត្តការងារឲ្យស្របតាមអនុសាសន៍របស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា មិនតែប៉ុណ្ណោះ ត្រូវបន្តខិតខំប្រឹងប្រែងរៀនសូត្រ ដកស្រង់បទពិសោធន៍ល្អៗ បូកផ្សុំជាមួយបទពិសោធន៍ ដែលធ្លាប់អនុវត្តក្នុងរយៈពេលកន្លងមក រួមទាំងចំណេះដឹង ជំនាញបច្ចេកទេសថ្មីៗ ដើម្បីបន្ត និងជំរុញការអនុវត្តការងារ ឲ្យរឹតតែប្រសើរឡើងថែមទៀត ប្រយោជន៍បម្រើ និងផ្តល់សេវាសាធារណៈ ជូនពលរដ្ឋប្រកបដោយតម្លាភាព ប្រសិទ្ធភាព គណនេយ្យភាព និងការទទួលខុសត្រូវខ្ពស់ ដើម្បីធានាឲ្យបានជោគជ័យរាល់ភារកិច្ច និងកាតព្វកិច្ចដែលថ្នាក់ដឹកនាំបានប្រគល់ឲ្យ ជាពិសេសលើវិស័យការងារផែនការក៏ដូចជាវិស័យស្ថិតិ ។ សូមបញ្ជាក់ថា យោងប្រកាសរបស់ក្រសួងប្រៃសណីយ៍ ទូរគមនាគមន៍ ត្រូវបានតែងតាំងលោក គង់ សេរីវុធ ជាប្រធានមន្ទីរប្រៃណីយ៍ និងទូរគមនាគមន៍ខេត្តស្វាយរៀងថ្មី ជំនួសលោក គឹម ឈន ប្រធានមន្ទីរចាស់ ដែលត្រូវតម្លើងជាប្រឹក្សាក្រសួងវិញ ៕ ប្រភពព័ត៌មាន: រដ្ឋបាលខេត្តស្វាយរៀង (ថ្ងៃទី ១៤ ខែកុម្ភៈ ឆ្នាំ២០១៨)

ព័ត៌មានទាក់ទង
ច្បាប់នឹងឯកសារថ្មីៗ
MINISTRY OF INTERIOR

ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។

ទាញយកកម្មវិធី ក្រសួងមហាផ្ទៃ​ទៅ​ក្នុង​ទូរស័ព្ទអ្នក
App Store  Play Store
023721905 023726052 023721190
#275 ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
ឆ្នាំ២០១៧ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ