អាជ្ញាធរខេត្តកណ្តាល បន្តចុះសួរសុខទុក្ខ និងនាំយកអំណោយកាកបាទក្រហមកម្ពុជាខេត្ត ចែកជូនប្រជាពលរដ្ឋរងគ្រោះ និងងាយរងគ្រោះ នៅស្រុកស្អាង
June 05, 2020 អ្នកទស្សនា :

      ខេត្តកណ្ដាល៖ ព្រឹកថ្ងៃទី០៥ ខែមិថុនា ឆ្នាំ២០២០ ឯកឧត្ដម គង់ សោភ័ណ្ឌ អភិបាល នៃគណៈអភិបាលខេត្តកណ្ដាល និងជាប្រធានសាខាកាកបាទក្រហមកម្ពុជាខេត្តកណ្តាល បានចាត់តាំងប្រតិភូសាខាកាកបាទក្រហមកម្ពុជាខេត្ត ដឹកនាំដោយលោក ម៉ឹង យូឡេង សមាជិកគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តកណ្តាល ចុះសួរសុខទុក្ខ ប្រជាពលរដ្ឋក្រីក្រ និងងាយរងគ្រោះចំនួន៩៥គ្រួសារ នៅឃុំទឹកវិល ឃុំស្អាងភ្នំ ឃុំព្រែកគយ ស្រុកស្អាង ខេត្តកណ្តាល និងនាំយកអំណោយមនុស្សធម៌ របស់កាកបាទក្រហមកម្ពុជា ដែលមានសម្ដេចកិត្តិព្រឹត្តបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ជាប្រធាន។

      មានមតិសំណេះសំណាល លោក ម៉ឹង យូឡេង ក្នុងនាមឯកឧត្តម គង់ សោភ័ណ្ឌ ប្រធានគណៈកម្មធិការសាខា បាននាំមកនូវការផ្តាំផ្ញើសួរសុខទុក្ខពីសំណាក់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ជូនចំពោះគ្រួសារងាយរងគ្រោះទាំងអស់ដោយក្តីនឹករឭក។

      ជាមួយគ្នានេះលោក ម៉ឹង យូឡេង បានបញ្ជាក់ថា៖ កាកបាទក្រហមកម្ពុជាដែលមានសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ជាប្រធាន សម្ដេចតែងតែយកចិត្តទុកដាក់យ៉ាងខ្លាំង ដល់ប្រជាពលរដ្ឋ ទោះបីស្ថិតក្នុងស្ថានភាព បែបណាក៏ដោយ គឺតែងបានផ្តល់ភាពកក់ក្តៅ ដល់បងប្អូនជានិច្ចក្នុងគ្រាលំបាកនានា ពោលគឺទីណាមានការលំបាក ទីនោះមានកាកក្រហមកម្ពុជា ហើយការជួយគឺធ្វើឡើងដោយ មិនប្រកាន់បក្សពួក និន្នាការនយោបាយ និងសាសនាអ្វីឡើយ។ លោកបន្តថា អំណោយដែលបានចែកជូនប្រជាពលរដ្ឋក្រីក្រ និងងាយរងគ្រោះ គឺគ្រួសារចាស់ជរាឥតទីពឹង, គ្រួសារជនពិការ, គ្រួសារកុមារកំព្រា, គ្រួសារស្ត្រីមេម៉ាយកូនច្រើន, គ្រួសារអ្នកជំងឺរ៉ាំរ៉ៃ និងគ្រួសារដែលទីទ័លក្របំផុតជាដើម។

      លោក ញឹម វណ្ណឌឹន អភិបាលស្រុកស្អាង បានឱ្យដឹងថា គ្រួសារចាស់ជរាឥតទីពឹង, គ្រួសារជនពិការ ,គ្រួសារកុមារកំព្រា, គ្រួសារស្ត្រីមេម៉ាយកូនច្រើន, គ្រួសារអ្នកជំងឺរ៉ាំរ៉ៃ និងគ្រួសារដែលទីទ័លក្របំផុត ដែលបានទទួលអំណោយទាំង ៩៥គ្រួសារ មកពីឃុំព្រែកគយ ឃុំស្អាងភ្នំ ឃុំទឹកវិល ក្នុងនោះរួមមាន៖  គ្រួសារចាស់ជរាឥតទីពឹង ចំនួន ១៦គ្រួសារ គ្រួសារជនពិការ ចំនួន ៩គ្រួសារ គ្រួសារស្ត្រីមេម៉ាយកូនច្រើចំនួន ២៣គ្រួសារ អ្នកជំងឺរាំរ៉ៃ ចំនួន ៩គ្រួសារ និងគ្រួសារក្រីក្រ ចំនួន ៣៨គ្រួសារ ក្នុងនោះអំណោយដែលបានចែកជូនប្រជាពលរដ្ឋទាំង ៩៥គ្រួសារ ក្នុង១គ្រួសារៗទទួលបាន៖ អង្ករ ២៥គីឡូក្រាម,មី ១កេស, ទឹកសុទ្ធ ១កេស,ទឹកត្រី ១យួរ, ខ្ទឹមស ១កញ្ចប់,ទឹកអាល់កុល ១ដប, ម៉ាស់ ១០បន្ទះ  និងថវិកា ៥០,០០០ រៀល ( ប្រាំម៉ឺនរៀល )៕

ប្រភព៖​ រដ្ឋបាលខេត្តកណ្តាល

ព័ត៌មានទាក់ទង
ច្បាប់នឹងឯកសារថ្មីៗ
MINISTRY OF INTERIOR

ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។

ទាញយកកម្មវិធី ក្រសួងមហាផ្ទៃ​ទៅ​ក្នុង​ទូរស័ព្ទអ្នក
App Store  Play Store
023721905 023726052 023721190
#275 ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
ឆ្នាំ២០១៧ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ