ថ្នាក់ដឹកនាំខេត្តកំពង់ឆ្នាំង អញ្ជើញចូលរួមក្នុងពិធី​ប្រគល់​ពាន​រង្វាន់​​សម្ដេច ហ៊ុន សែន និង​ប័ណ្ណ​សរសើរ​ដល់​គ្រូ​បង្រៀនខេត្តកំពង់ឆ្នាំង ​​​ឆ្នាំ​សិក្សា​២០១៨-២០១៩
June 04, 2020 អ្នកទស្សនា :

      កំពង់​ឆ្នាំង៖ នារសៀលថ្ងៃព្រហស្បតិ៍ ទី០៤ ខែមិថុនា ឆ្នាំ២០២០នេះ លោក​គ្រូ​អ្នក​គ្រូ​៣​រូប បាន​ទទួល​​ជ័យ​លាភី​​ពាន​រង្វាន់​សម្ដេច ហ៊ុន សែន និង​​លោក​គ្រូ​​៧​​រូប​ ទទួល​បាន​ប័ណ្ណ​សរសើរ​ពី​ថ្នាក់​ដឹកនាំ​ក្រសួង​អប់រំ យុវជន និង​កីឡា ដើម្បី​​ជា​ការ​លើក​ទឹក​ចិត្ត​ដែល​​បាន​ខិតខំ​ប្រឹងប្រែង​ក្នុង​ការ​បំពេញ​ភារកិច្ច​ការងារ​យ៉ាង​អស់​ពី​កម្លាំង​កាយ​ចិត្ត ដែល​ការ​ខិតខំ​ប្រឹងប្រែង​ទាំង​នោះ​ចូលរួម​ចំណែក​​ក្នុង​ការ​លើក​កម្ពស់​គុណភាព​អប់រំ​នៅ​កម្ពុជា។ 

      ពិធី​ប្រគល់​ពាន​រង្វាន់​នេះ បាន​ប្រព្រឹត្ត​ទៅ​ក្រោម​អធិបតីភាព​ឯកឧត្ដម​បណ្ឌិត​សភាចារ្យ ហង់​ជួន ណារ៉ុន ​រដ្ឋមន្ត្រី​ក្រសួង​អប់រំ យុវជន និង​កីឡា ដោយមានការចូលរួមពីឯកឧត្តម ស្រ៊ន សំឫទ្ធី អភិបាលរងខេត្ត​កំពង់ឆ្នាំង លោក សឹម ប្រឹម ប្រធានមន្ទីរអប់រំ យុវជន និង​កីឡាខេត្ត រៀបចំនៅមន្ទីរអប់រំ យុវជន និងកីឡាខេត្តកំពង់ឆ្នាំង។ 

      សូម​ជម្រាប​ជូបផងដែរថាៈ សម្រាប់​ខេត្ត​កំពង់​ឆ្នាំង​ ជ័យ​លាភី​ទាំង​៣​រូប​ទទួល​ពាន​រង្វាន់​សម្តេច​តេជោ​ហ៊ុន​សែន រួម​មាន​ ពាន​រង្វាន់​គ្រូ​បង្រៀន​ល្អ​ ភាសា​ខ្មែរ​ថ្នាក់​ទី១-៣ ចំណាត់​ថ្នាក់​លេខ​៣ គ្រូ​បង្រៀន​ល្អ​គណិតវិទ្យា ថ្នាក់​ទី​១-៣ ចំណាត់​ថ្នាក់​លេខ​២ និង​ពាន​រង្វាន់​សាលា​រៀន​ស្អាត ចំណាត់​ថ្នាក់​លេខ​៤៕

ប្រភព៖ រដ្ឋបាលខេត្តកំពង់ឆ្នាំង

ព័ត៌មានទាក់ទង
ច្បាប់នឹងឯកសារថ្មីៗ
MINISTRY OF INTERIOR

ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។

ទាញយកកម្មវិធី ក្រសួងមហាផ្ទៃ​ទៅ​ក្នុង​ទូរស័ព្ទអ្នក
App Store  Play Store
023721905 023726052 023721190
#275 ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
ឆ្នាំ២០១៧ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ