អាជ្ញាធរខេត្តកោះកុង បើកកិច្ចប្រជុំពិភាក្សាលើរបាយការណ៍វាយតម្លៃផលប៉ះពាល់បរិស្ថាន និងសង្គម សម្រាប់គម្រោងស្ថាបនាផ្លូវជាតិលេខ១០ តភ្ជាប់ពីខេត្តបាត់ដំបង ខេត្តពោធិ៍សាត់ មកខេត្តកោះកុង
June 04, 2020 អ្នកទស្សនា :

      ថ្ងៃព្រហស្បតិ៍ ទី៤ ខែមិថុនា ឆ្នាំ២០២០ លោក ទូ សាវុធ អភិបាលស្តីទីខេត្តកោះកុង បានអញ្ជើញ ជាអធីបតី ដឹកនាំកិច្ចប្រជុំពិភាក្សាលើរបាយការណ៍វាយតម្លៃហេតុប៉ះពាល់បរិស្ថាននិងសង្គមពេញលេញ (ESIA) សម្រាប់គម្រោងស្ថាបនាផ្លូវជាតិលេខ១០ តភ្ជាប់ពីស្រុកសំឡូត ខេត្តបាត់ដំបង កាត់តាមស្រុកវាលវែង ខេត្តពោធិ៍សាត់ មកក្រុងខេមរភូមិន្ទ ខេត្តកោះកុង ប្រវែងប្រមាណ ១៩៧,៣៦ គីឡូម៉ែត្រ និង ទំហំទទឹង ៩ ម៉ែត្រ។

      លោកអភិបាលស្តីទី បានលើកឡើងថា របាយការណ៍វាយតម្លៃហេតុប៉ះពាល់បរិស្ថាន និងសង្គមពេញលេញ (ESIA) សម្រាប់គម្រោងស្ថាបនាផ្លូវជាតិលេខ ១០ ពិតជាមានសារសំខាន់ណាស់សម្រាប់ប្រជាពលរដ្ឋក្នុងខេត្តកោះកុង ដើម្បីតភ្ជាប់ទៅខេត្តផ្សេងៗជាច្រើនទៀត ក៏ដូចជាផ្លូវសេដ្ឋកិច្ចដ៏សំខាន់ផងដែរ៕

ប្រភព៖ រដ្ឋបាលខេត្តកោះកុង

 

ព័ត៌មានទាក់ទង
ច្បាប់នឹងឯកសារថ្មីៗ
MINISTRY OF INTERIOR

ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។

ទាញយកកម្មវិធី ក្រសួងមហាផ្ទៃ​ទៅ​ក្នុង​ទូរស័ព្ទអ្នក
App Store  Play Store
023721905 023726052 023721190
#275 ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
ឆ្នាំ២០១៧ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ