រដ្ឋបាលខេត្តស្ទឹងត្រែង បើកវគ្គតម្រង់ទិសស្តីពីការគ្រប់គ្រងរដ្ឋបាល ដល់មន្ត្រីតាមបណ្តា ក្រុង ស្រុក ក្នុងខេត្តស្ទឹងត្រែង
June 04, 2020 អ្នកទស្សនា :

      នាព្រឹកថ្ងៃព្រហស្បតិ៍ ទី៤ ខែមិថុនា ឆ្នាំ ២០២០ នេះ ឯកឧត្តម ម៉ុម សារឿន អភិបាលនៃគណៈអភិបាលខេត្តស្ទឹងត្រែង បានអញ្ជើញជាអធិបតីក្នុងពិធីបើកវគ្គតម្រង់ទិសស្តីពី”ការគ្រប់គ្រងរដ្ឋបាលក្រុង ស្រុក” វគ្គទម្រង់ទិសនេះប្រព្រឹទ្ធទៅនៅសាលប្រជុំធំសាលាខេត្ត និងមានការចូលរួមពីសំណាក់ ប្រធានប្រឹក្សាក្រុង ស្រុក គណៈអភិបាលក្រុង ស្រុក ព្រមទាំងមន្ត្រីមកពីតាមបណ្តាលក្រុង ស្រុកទាំង៦ ក្នុងខេត្តស្ទឹងត្រែងសរុបចំនួន ១៨០នាក់។

      ក្នុងឱកាសនោះឯកឧត្តម ម៉ុម សារឿន បានមានប្រសាសន៍ថាវគ្គតម្រង់ទិសស្តីពីការគ្រប់គ្រងរដ្ឋបាលក្រុង ស្រុក ដែលបានរៀបចំឡើងនាពេលនេះ គឺជាវគ្គពិសេសមួយសម្រាប់ផ្តល់នូវចំណេះដឹងសម្រាប់ជាជំនួយស្មារតីដល់សិក្ខាកាមទាំងអស់អាចបំពេញតួនាទីភារកិច្ចរបស់ខ្លួនប្រកបដោយប្រសិទ្ធភាព និងស័ក្តិសិទ្ធភាព ក្នុងគោលបំណងឆ្លើយតបទៅនឹងសេចក្តីត្រូវការរបស់ប្រជាពលរដ្ឋ និងការអភិវឌ្ឍមូលដ្ឋានប្រកប ដោយការឆ្លើយតប តម្លាភាព គណនេយ្យភាព សមធម៌ និងបរិយាប័ន្ន សំដៅបង្កើតជំរុញ និងធ្វើ៎ឲ្យមានចីរភាពដល់ការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិ ព្រមទាំងរួមចំណែកបានក្នុងការលើកកម្ពស់គុណភាពជីវិតរបស់ប្រជាពលរដ្ឋនៅក្នុងមូលដ្ឋាននៃដែនសមត្ថកិច្ចឲ្យកាន់តែប្រសើរ៕

ប្រភព៖ រដ្ឋបាលខេត្តស្ទឹងត្រែង

ព័ត៌មានទាក់ទង
ច្បាប់នឹងឯកសារថ្មីៗ
MINISTRY OF INTERIOR

ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។

ទាញយកកម្មវិធី ក្រសួងមហាផ្ទៃ​ទៅ​ក្នុង​ទូរស័ព្ទអ្នក
App Store  Play Store
023721905 023726052 023721190
#275 ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
ឆ្នាំ២០១៧ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ