អាជ្ញាធរខេត្តកំពង់ឆ្នាំង នាំយកអំណោយមនុស្សធម៌ចែកជូនគ្រួសាររងគ្រោះដោយខ្យល់កន្ត្រាក់រលំ និងរបើកដំបូលផ្ទះចំនួន៧គ្រួសារ ក្នុងឃុំស្វាយ ស្រុកសាមគ្គីមានជ័យ
June 04, 2020 អ្នកទស្សនា :

      កំពង់ឆ្នាំង៖ នាព្រឹកថ្ងៃព្រហស្បតិ៍ ទី០៤ ខែមិថុនា ឆ្នាំ២០២០ ឯកឧត្តម ឈួរ ច័ន្ទឌឿន ប្រធានកិត្តិយសសាខាកាកបាទក្រហមកម្ពុជាខេត្តកំពង់ឆ្នាំង អមដំណើរដោយឯកឧត្តម អម សុភា ប្រធានគណៈកម្មាធិការសាខា រួមជាមួយមន្ត្រីសាខា និងអនុសាខាកាកបាទក្រហមកម្ពុជាស្រុកសាមគ្គីមានជ័យ បាននាំយកអំណោយមនុស្សធម៌ចែកជូនគ្រួសាររងគ្រោះដោយខ្យល់កន្ត្រាក់បណ្តាលឱ្យរលំ និងរបើកដំបូលផ្ទះចំនួន ០៧ គ្រួសារ ស្ថិតនៅក្នុងឃុំស្វាយ ស្រុកសាមគ្គីមានជ័យ ខេត្តកំពង់ឆ្នាំង។

      ថ្លែងនៅក្នុងឱកាសនោះ ឯកឧត្តមប្រធានកិត្តិយស បានសម្ដែងនូវការចូលរួមសោកស្ដាយចំពោះឧបទ្ទវហេតុដែលបានកើតឡើងចំពោះគ្រួសារបងប្អូននៅក្នុងឃុំស្វាយ ជាពិសេសគ្រួសារទាំង ០៧ គ្រួសារ ដែលបានរងគ្រោះធ្ងន់ធ្ងរជាងគេ។ ឯកឧត្តម ក៏បានពាំនាំនូវប្រសាសន៍ផ្ដាំផ្ញើសួរសុខទុក្ខរបស់សម្ដេចគតិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា ដែលលោកតែងតែយកចិត្តទុកដាក់គិតគូអំពីសុខទុក្ខ ការលំបាករបស់ប្រជាពលរដ្ឋទាំងអស់ដែលជួបការលំបាក។ 

      ទន្ទឹមនឹងនោះ ឯកឧត្តម ក៏សំណូមពរ និងណែនាំដល់ប្រជាពលរដ្ឋទាំងអស់ត្រូវចេះថែរក្សាសុខភាពការពារខ្លួនការពារជីវិតពីជំងឺកូវីដ ១៩ ត្រូវរក្សាអនាម័យ ដោយការរស់នៅស្អាត ហូបស្អាត ផឹកស្អាត និងរក្សាគម្លាតសុវត្ថិភាព តាមការណែនាំរបស់រាជរដ្ឋាភិបាល ក៏ដូចជាក្រសួងសុខាភិបាល អំពីវិធានការការពារជីវិតពីជំងឺដ៏កាចសាហាវមួយនេះ។

      អំណោយដែលគ្រួសារនីមួយៗទទួលបានមាន៖

-គ្រួសាររលំផ្ទះ ទទួលបាន៖ អង្ករ ២៥ គីឡូក្រាម, មី ១ កេស, ត្រីខ ១០ កំប៉ុង, ឃីត ១កញ្ចប់, ជេលលាងដៃ ១ដប រួមទាំងថវិកា ១០ ម៉ឺនរៀល និងថវិកាសប្បុរសជន ២០ ម៉ឺនរៀល។
-គ្រួសាររបើកដំបូងចំនួន ០២ គ្រួសារទទួលបាន៖ អង្ករ ២៥គីឡូក្រាម, មី ១ កេស, ត្រីខ ១០ កំប៉ុង, ឃីត ១កញ្ចប់, ជេលលាងដៃ ១ដប ថវិកា ២០ ០០០រៀល រួមនឹងថវិកាសប្បុរសជនចំនួន ២០ម៉ឺនរៀល៕

ប្រភព៖ រដ្ឋបាលខេត្តកំពង់ឆ្នាំង

ព័ត៌មានទាក់ទង
ច្បាប់នឹងឯកសារថ្មីៗ
MINISTRY OF INTERIOR

ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។

ទាញយកកម្មវិធី ក្រសួងមហាផ្ទៃ​ទៅ​ក្នុង​ទូរស័ព្ទអ្នក
App Store  Play Store
023721905 023726052 023721190
#275 ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
ឆ្នាំ២០១៧ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ