ឯកឧត្តម យន្ត មីន បានដឹកនាំមន្រ្តីរាជការចូលរួមសំអាតបរិស្ថានក្នុងក្រុងព្រះសីហនុ ខេត្តព្រះសីហនុ
February 15, 2018 អ្នកទស្សនា :

ព្រឹកថ្ងៃទី ១៤រោជ ខែមាឃ ឆ្នាំរកា នព្វស័ក ព.ស ២៥៦១ ត្រូវនឹងថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០១៨ ឯកឧត្តម យន្ត មីន អភិបាលនៃគណៈអភិបាលខេត្តព្រះសីហនុ ដឹកនាំមន្ត្រី រាជការ មន្ទីរ អង្គភាពជុំវិញខេត្ត ប្រជាពលរដ្ឋ ចូលរួមសំអាតបរិស្ថាននៅក្នុងទីប្រជុំជនក្រុងព្រះសីហនុ  ការសម្អាតបរិស្ថាននេះ ចេញពីមុខវេទិការបុណ្យជាតិ ៧មករា ស្ថិតក្នុងសង្កាត់លេខ៣ ក្រុង ខេត្តព្រះសីហនុ ។    

ឯកឧត្តម យន្ត មីន អភិបាលភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ មានប្រសាសន៍ថា រដ្ឋបាលខេត្ត សហការជាមួយសាលាក្រុងព្រះសីហនុ ដោយមានការចូលរួមពីមន្ត្រី មន្ទីរ អង្គភាពពាក់ព័ន្ធកងកម្លាំងប្រដាប់អាវុធ និងប្រជាពលរដ្ឋក្នុងខេត្តព្រះ សីហនុ ចូលរួមសម្អាតបរិស្ថាន ក្នុងគោលបំណងស្វាគមន៍ភ្ញៀវទេសចរជាតិ អន្តរជាតិ មកកម្សាន្តក្នុងឪកាសពិពីរបុណ្យចូលឆ្នាំចិន វៀតណាម នាពេលខាងមុខ ដោយសារឥឡូវនេះមានការកើនឡើងនូវភ្ញៀវទេសចរ ដូចជាបុណ្យសកល មុណ្យចូលឆ្នាំចិន បុណ្យចូលឆ្នាំខ្មែរ ដើម្បីស្វាគមន៍ភ្ញៀវ យើងជាម្ចាស់ផ្ទះ និងជាការឆ្លើយតបខេត្តតំបន់ទេសចរណ៍នាទិសនារតី មានបរិស្ថានស្អាតល្អ ។      ឯកឧត្តមអភិបាលខេត្ត ក៏បានថ្លែងអរគុណអភិបាលក្រុងព្រះសីហនុ មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ និងប្រជាពលរដ្ឋក្នុងខេត្ត បានចូលរួមរៀបចំកម្មវិធីរើសសំរាមសំអាតបរិស្ថាននាពេលនេះ ដោយសារបច្ចុប្បន្នក្រុងរបស់យើងប្រឈមនិងបញ្ហាសំរាម តាមផែនការរបស់រដ្ឋបាលខេត្ត គឺការសម្អាតបរិស្ថាននេះ គឺយើងធ្វើមួយខែពីរដងដោយ មានការចូលរួមកម្លាំងសិស្សានុសិស្ស មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ និងប្រជាពលរដ្ឋចូលរួម ។     

  ឯកឧត្តមអភិបាលខេត្ត ក៏បានចំណូលពរមន្ត្រីរាជការ សិស្សានុសិស្ស ប្រជាពលរដ្ឋ ចូលរួមថែរក្សាបរិស្ថាន រួមគ្នាសម្អាតក្រុងរបស់យើង ឆ្នាំនេះយើងមានលក្ខណៈសម្បត្តិ២ គឺ ទី១ ខេត្តរបស់យើងជាប់ប្រកួតប្រជែងទីក្រុងស្អាតអាស៊ាន  ដែលកម្ពុជាយើងមាន ៨ក្រុង ក្នុងចំណោម ២៥ ខេត្ត ក្រុង ទី២ គឺជាការវាយតម្លៃរំដួលបីទងដូច្នេះយើងត្រូវរួមគ្នាធ្វើអ្វីៗដើម្បីបរិស្ថានរបស់ក្រុង ខេត្តរបស់យើងឲ្យមានសោភណ្ឌភាព បរិស្ថានល្អ ៕ ប្រភពព័ត៌មាន: រដ្ឋបាលខេត្តព្រះសីហនុ (ថ្ងៃទី ១៤ ខែកុម្ភៈ ឆ្នាំ២០១៨)

ព័ត៌មានទាក់ទង
ច្បាប់នឹងឯកសារថ្មីៗ
MINISTRY OF INTERIOR

ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។

ទាញយកកម្មវិធី ក្រសួងមហាផ្ទៃ​ទៅ​ក្នុង​ទូរស័ព្ទអ្នក
App Store  Play Store
023721905 023726052 023721190
#275 ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
ឆ្នាំ២០១៧ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ