អភិបាលខេត្តកំពង់ចាម អញ្ជើញចូលរួមក្នុងពិធីធ្វើស្រែបង្ហាញផលិតកម្មស្រូវ ដោយប្រើប្រាស់គ្រឿងយន្ត និងឧបករណ៍កសិកម្ម តាមបែបទំនើបកម្ម
June 04, 2020 អ្នកទស្សនា :

      នៅព្រឹកថ្ងៃព្រហស្បតិ៍ ទី៤ ខែមិថុនា ឆ្នាំ២០២០ ឯកឧត្ដម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម អញ្ជើញអមដំណើរឯកឧត្ដម វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទអញ្ជើញចូលរួមក្នុងពិធីធ្វើស្រែបង្ហាញផលិតកម្មស្រូវ ដោយប្រើប្រាស់គ្រឿងយន្ត  និងឧបករណ៍កសិកម្ម តាមបែបទំនើបកម្ម ដើម្បីបង្ហាញជូនបងប្អូនប្រជាកសិករ រស់នៅក្នុងភូមិផ្តៅជុំកើត ឃុំផ្តៅជុំ ស្រុកជើងព្រៃ ខេត្តកំពង់ចាម ដោយមានការចូលរួមពី ឯកឧត្ដម Pablo Kang ឯកអគ្គរដ្ឋទូតនៃប្រទេសអូស្ត្រាលី ប្រចាំនៅព្រះរាជាណចក្រកម្ពុជា ឯកឧត្តមរដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ, ឯកឧត្តមប្រតិភូកម្ពុជាទទួល បន្ទុកជាអគ្គនាយក នៃអគ្គនាយកដ្ឋានកសិកម្ម សហការី អាជ្ញាធរមូលដ្ឋាន និងបងប្អូនកសិករ។

      ក្នុងឱកាសនោះដែរ ឯកឧត្តមអភិបាលខេត្តបានគូសបញ្ចាក់ថា ក្រោមការដឹកនាំដ៏ឈ្លាសវៃប្រកបដោយគតិបណ្ឌិត របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី តាមរយៈការដាក់ចេញនូវកម្មវិធីនយោបាយយុទ្ធសាស្ត្រចតុកោណដំណាក់កាលទី៤ ខេត្តកំពង់ចាមបាននឹងកំពុងមានការរីកចម្រើន និងប្រែប្រួលមុខមាត់ជាបន្តបន្ទាប់លើគ្រប់វិស័យ ទន្ទឹមនោះវិស័យកសិកម្មក៏កំពុងមានការប្រែប្រួលថ្មី តាមរយៈការយល់ដឹងការប្រែប្រួលទម្លាប់អន់ថយការធ្វើស្រែតាមយកថាផល ការផលិតសម្រាប់តែផ្គត់ផ្គង់គ្រួសារ ទៅជាការផលិតកម្មតាមបែបប្រពលវប្បកម្ម សម្រាប់ការធ្វើជំនួញនិងបម្រើការនាំចេញ។

      បច្ចុប្បន្នការភ្ចួររាស់ដោយគ្រឿងយន្តកសិកម្មដូចជាត្រាក់ទ័រគោយន្តជាដើម មានប្រមាណ៩១%នៃការភ្ជួររាស់សរុប។ នៅទូទាំងខេត្តមានត្រាក់ទ័រសរុបចំនួន៨២១គ្រឿង គោយន្តចំនួន៧ ៩៤៣គ្រឿង ម៉ាស៊ីនច្រូតកាត់៥៤៣គ្រឿង ប្រជាកសិករបានយល់ដឹងច្រើនក្នុងការប្រើប្រាស់ពូជ ជី ថ្នាំសម្លាប់សត្វល្អិត និងការធ្វើស្រូវមួយឆ្នាំ២ទៅ៣ដងនៅក្នុតំបន់មួយចំនួនដែលមានសក្តានុពល សម្រាប់ការប្រើប្រាស់ដោយគ្រឿងយន្តកសិកម្មមានការកើនឡើងជាលំដាប់ ដែលធ្វើឱ្យវិស័យកសិកម្ម មានការប្រែប្រួលពីមួយថ្ងៃទៅមួយថ្ងៃគួរជាទីមោទនៈ។

      ឆ្លៀតក្នុងឱកាសនេះ ឯកឧត្តម វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្ម  រុក្ខាប្រមាញ់  និងនេសាទ បានថ្លែងថា សមិទ្ធផលនាថ្ងៃនេះ ស្តែងចេញពីការខិតខំប្រឹងប្រែង និងយកចិត្តទុកដាក់ខ្ពស់បំផុត របស់រាជរដ្ឋាភិបាល ក្នុងការដាក់ចេញនូវគោលនយោបាយជម្រុញកំណើនផលិតកម្មកសិកម្ម ដើម្បីជួយទ្រទ្រង់កំណើនសេដ្ឋកិច្ច តាមរយៈការធានាបាននូវសន្តិសុខស្បៀង អាហារូបត្ថម្ភ និងជំរុញការនាំចេញ ដោយការប្រើប្រាស់បច្ចេកវិទ្យាកសិកម្មទំនើបទាន់ សម័យធានាបាននូវប្រសិទ្ធភាពសេដ្ឋកិច្ច បរិយាប័ន នរវានុវត្តន៍ និងការប្រែប្រួលអាកាសធាតុ។

      ឯកឧត្តមរដ្ឋមន្ត្រី ក៏បានរំលឹកអំពីកិច្ចសហប្រតិបត្តិការរ វាងប្រទេសកម្ពុជា និងអូស្រ្តាលី ក្នុងវិស័យកសិកម្ម គឺមានរយៈពេលជាង២៥ឆ្នាំហើយ។ រដ្ឋាភិបាលប្រទេសអូស្ត្រាលី បានជួយលើកកម្ពស់វិស័យកសិកម្មនៅកម្ពុជា គឺចាប់ផ្តើមពីការបណ្តុះបណ្តាលធនធានមនុស្ស ក្នុងវិស័យកសិកម្ម គ្រប់កម្រិតជំនាញ។ លើសពីនេះ បានពង្រឹងផ្នែកស្រាវជ្រាវ តាមរយៈកម្មវិធីស្រាវជ្រាវកម្ពុជាអូស្ត្រាលី និងបង្កើតឲ្យមានវិទ្យាស្ថាន CARDI ដែលវិទ្យាស្ថាននេះ បាននិងកំពុងដើរតួនាទី យ៉ាងសំខាន់ ក្នុងការស្រាវជ្រាវ បង្កាត់ពូជស្រូវ និងផ្សព្វផ្សាយ ហើយឈានទៅសម្រេច បាននូវគុណភាពអង្ករ ដែលពិភពលោកទទួលស្គាល់៕

ប្រភព៖ រដ្ឋបាលខេត្តកំពង់ចាម

ព័ត៌មានទាក់ទង
ច្បាប់នឹងឯកសារថ្មីៗ
MINISTRY OF INTERIOR

ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។

ទាញយកកម្មវិធី ក្រសួងមហាផ្ទៃ​ទៅ​ក្នុង​ទូរស័ព្ទអ្នក
App Store  Play Store
023721905 023726052 023721190
#275 ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
ឆ្នាំ២០១៧ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ