រដ្ឋបាលខេត្តកណ្តាល បើកវគ្គណ្ដុះបណ្ដាលស្តីពីគោលនយោបាយកសាងផែនការអភិវឌ្ឍន៍កម្មវិធីវិនិយោគរបស់រដ្ឋបាលថ្នាក់ក្រោមជាតិ 
June 04, 2020 អ្នកទស្សនា :

      ថ្លែងនៅក្នុងពិធីបើក វគ្គបណ្ដុះបណ្ដាលស្តីពីគោលនយោបាយកសាងផែនការអភិវឌ្ឍន៍ កម្មវិធីវិនិយោគរបស់រដ្ឋបាលថ្នាក់ក្រោមជាតិ ដល់សិក្ខាកាមអ្នកដឹកនាំវ័យក្មេងជំនាន់ទី៣ នៅព្រឹក ថ្ងៃទី៤ ខែមិថុនា ឆ្នាំ២០២០នេះ។

      ឯកឧត្តម គីម រិទ្ធី អភិបាលរងខេត្តកណ្ដាល និងជាប្រធានមណ្ឌលអភិវឌ្ឍន៍ធនធានមនុស្សខេត្ត បានបញ្ជាក់ថា រដ្ឋបាលខេត្តបានបង្កើតវគ្គនេះឡើងគឺដើម្បីបណ្ដុះបណ្ដាល និងបង្កើនសមត្ថភាព ដល់មន្ត្រីវ័យក្មេងរបស់រដ្ឋបាលខេត្តកណ្ដាល ដែលមានសក្កានុពល ឲ្យក្លាយជាអ្នកដឹកនាំល្អ មានសមត្ថភាព មានការយល់ដឹងពីស្ថានភាពជាក់ស្តែងនៅមូលដ្ឋាន និងជាអ្នកបន្តវេនដឹកនាំរដ្ឋបាលថ្នាក់ក្រោមជាតិប្រកបដោយប្រសិទ្ធភាព និងប្រសិទ្ធផលខ្ពស់។

      ឯកឧត្តមបានឲ្យដឹងថា កម្មវិធីគម្រោងអ្នកដឹកនាំវ័យក្មេងបានលិចជារូបរាងឡើងតាំងពីដើមឆ្នាំ ២០១៦ ដែលជាគំនិតផ្ដួចផ្ដើមគាំទ្រដោយ ឯកឧត្តមបណ្ឌិត ម៉ៅ ភិរុណ។ ឯកឧត្តមបានបន្តថាគម្រោងអ្នកដឹកនាំវ័យក្មេងជំនាន់ទី៣នេះ សរុបមានចំនួន ៨ ប្រធានបទសំខាន់ៗ ហើយយើងទើបតែចាប់ផ្ដើមសិក្សាលើប្រធានបទទី៤ នៃគម្រោងនាថ្ងៃនេះ មូលហេតុដែលយើងធ្វើការអូសបន្លាយពេលនៃវគ្គបណ្ដុះបណ្ដាលរបស់គម្រោងនេះតាំងពីចុងឆ្នាំ២០១៩ រហូតមកដល់ពេលនេះគឺដោយសារតែយើងអស់គ្នាបានចូលរួមការពារ ពីការរាតត្បាត ការរីករាលដាលនៃជំងឺកូវីដ-១៩ ជាមួយរាជរដ្ឋាភិបាល។

      ឯកឧត្តមអភិបាលរងខេត្តបាន ជំរុញដល់ មណ្ឌលអភិវឌ្ឍន៍ធនធានមនុស្សខេត្ត និងទីចាត់ការធនធាន មនុស្សត្រូវពិនិត្យលទ្ធភាព និងសហការជាមួយអង្គភាពពាក់ព័ន្ធដើម្បីរៀបចំវគ្គបណ្ដុះបណ្ដាលដែលនៅសេសសល់ របស់គម្រោងអ្នកដឹកនាំវ័យក្មេងជំនាន់ទី៣ និងផែនការអន្តរាគមន៍អភិវឌ្ឍសមត្ថភាពខេត្តឆ្នាំ ២០២០ ឲ្យបានឆាប់រហ័ស តាមផែនការ និងសម្របសម្រួលតាមស្ថានភាពជាក់ស្ដែង ធ្វើយ៉ាងណាឲ្យគម្រោងនេះប្រព្រឹត្តទៅបានរលូនបន្ទាប់ពីបានពន្យារពេលអស់មួយរយៈកន្លងមកនេះ។

      សូមជម្រាបថា វគ្គបណ្ដុះបណ្ដាលនេះគឺសិក្សាទៅលើ៣ផ្នែកសំខាន់ៗរួមមាន ផ្នែកទី១ សិក្សាទៅលើទិដ្ឋភាពទូទៅនៃការរៀបចំនិងកសាងផែនការអភិវឌ្ឍន៍ខេត្ត ផ្នែកទី២ សិក្សាលើទម្រង់សៀវភៅផែនការអភិវឌ្ឍខេត្ត និងផ្នែកទី៣ សិក្សាលើវិធីសាស្រ្តរៀបចំ និងកសាងផែនការអភិវឌ្ឍន៍ខេត្ត។

      ក្នុងឱកាសនោះដែរ ឯកឧត្តមអភិបាលរងខេត្តបានលើកទឹកចិត្តដល់ សិក្ខាកាមអ្នកដឹកនាំវ័យក្មេងទាំងអស់ត្រូវយកចិត្តទុកដាក់ចូលរួមឲ្យបានសកម្មបំផុតក្នុងដំណើរការវគ្គបណ្ដុះបណ្ដាលរយៈពេល ២ថ្ងៃនេះពីគ្រូឧទេស ដើម្បីទទួលបានលទ្ធផលជាវិជ្ជមាន ស្រូបយកចំណេះដឹងថ្មីៗ និងផ្លាស់ប្ដូរបទពិសោធន៍ពីគ្នាទៅវិញទៅមកដើម្បីយកចំណេះដឹងទាំងនោះទៅអនុវត្ត ជួយសម្រួលដល់ការងារក្នុងអង្គភាពខ្លួនឲ្យមានប្រសិទ្ធភាព ពិសេសត្រូវលើកឡើងជាសំណួរករណីមិនច្បាស់លាស់ណាមួយក្នុងមេរៀនដើម្បីគ្រូនិទ្ទេសធ្វើការបកស្រាយបំភ្លឺបញ្ជាក់បន្ថែមជូន៕

ប្រភព៖ រដ្ឋបាលខេត្តកណ្តាល

ព័ត៌មានទាក់ទង
ច្បាប់នឹងឯកសារថ្មីៗ
MINISTRY OF INTERIOR

ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។

ទាញយកកម្មវិធី ក្រសួងមហាផ្ទៃ​ទៅ​ក្នុង​ទូរស័ព្ទអ្នក
App Store  Play Store
023721905 023726052 023721190
#275 ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
ឆ្នាំ២០១៧ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ