ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តកំពង់ស្ពឺ បើកកិច្ចប្រជុំស្ដីពីការត្រួតពិនិត្យការងារអត្តសញ្ញាណកម្មគ្រួសារក្រីក្រតាមការស្នើសុំក្នុងអំឡុងពេលកូវីដ-១៩
June 04, 2020 អ្នកទស្សនា :

      កំពង់ស្ពឺ៖ នាព្រឹកថ្ងៃព្រហស្បតិ៍ទី៤ ខែមិថុនា ឆ្នាំ២០២០ ឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិត ឆាយ ថន ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងផែនការ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តកំពង់ស្ពឺ បានអញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំស្ដីពីការត្រួតពិនិត្យការងារអត្តសញ្ញាណកម្មគ្រួសារក្រីក្រតាមការស្នើសុំក្នុងអំឡុងពេលកូវីដ-១៩ ដែលរៀបចំធ្វើឡើងនៅសាលប្រជុំសាលាខេត្តកំពង់ស្ពឺ។

      អញ្ជើញចូលរួមក្នុងកិច្ចប្រជុំនេះដែររួមមាន ឯកឧត្តមយឹម សុខុម ប្រធានក្រុមប្រឹក្សាខេត្ត ឯកឧត្តមវ៉ីសំណាងអភិបាលនៃគណៈអភិបាលខេត្ត ឯកឧត្តម លោកជំទាវក្រុមការងាររបស់រាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តកំពង់ស្ពឺមន្ទីរជំនាញពាក់ព័ន្ធ និងលោកអភិបាលក្រុងស្រុកទាំង៨។

      យោងតាមរបាយការណ៍ស្វាគមន៍របស់ ឯកឧត្តម វ៉ី សំណាង អភិបាលខេត្ត បានលើកឡើងថាដោយសារតែមានតម្រូវការចាំបាច់ ដើម្បីដោះស្រាយបានទាន់ពេលវេលានៃការរីករាលដាលនៃមេរោគជំងឺកូវីដ-១៩ បានជះឥទ្ធិពលដល់ប្រជាពលរដ្ឋទូទាំងព្រះរាជាណាចក្រកម្ពុជា មិនត្រឹមតែគ្រួសារក្រីក្រ និងជនងាយរងគ្រោះនោះទេ ក៏នៅមានគ្រួសារមួយចំនួនផ្សេងៗទៀតកំពុងរងផលប៉ះពាល់នៅធ្លាក់ចូលក្នុងភាពក្រីក្រនាពេលនេះផងដែរ។ ដោយឡែកសម្រាប់ខេត្តកំពង់ស្ពឺការអនុវត្តអត្តសញ្ញាណកម្មគ្រួសារក្រីក្រតាមការស្នើសុំបង្ហាញឱ្យឃើញថាចំនួនគ្រួសារដែលបានពាក្យស្នើសុំសម្ភាសន៍មានចំនួន ៣.៤៥៤គ្រួសារ ចំនួនសម្ភាសន៍ ៣.៣៣៥គ្រួសារ ចំនួនគ្រួសារក្រីក្រដែលបានអនុម័ត ក្រកម្រិត ១ មានចំនួន ១.៦៦០គ្រួសារ និងក្រកម្រិត ២ មានចំនួន ១.៤៩៣គ្រួសារ។

      មានប្រសាសន៍ក្នុងកិច្ចប្រជុំនេះដែរ ឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិត ឆាយ ថន ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងផែនការ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តកំពង់ស្ពឺ បានគូសបញ្ជាក់ថារបៀបវារៈសម្រាប់កិច្ចប្រជុំនាពេលនេះគឺអនុវត្តតាមសេចក្ដីសម្រេចរបស់រាជរដ្ឋាភិបាលកម្ពុជា កាលពីថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២០ បានចេញសេចក្ដីជូនដំណឹងដល់ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានរាជធានី ខេត្ត ក្រុងទាំងអស់ ត្រូវចូលរួមសហការជាមួយអាជ្ញាធរមូលដ្ឋាន ចិត្តតាំងតាមដាន គាំទ្រ និងជំរុញសកម្មភាពកំណត់អត្តសញ្ញាណកម្មគ្រួសារក្រីក្រ ក្នុងអំឡុងពេលនៃការរីករាលដាលជំងឺកូវីដ-១៩ ដែលដឹកនាំដោយក្រសួងផែនការ ឲ្យមានភាពច្បាស់លាស់ បំបាត់ភាពមិនប្រក្រតី នៅសម្រេចឱ្យបានចប់សព្វគ្រប់នៅដំណាច់ខែឧសភា ឆ្នាំ២០២០ ចំពោះតំបន់ជនបទ និងតំបន់ទីប្រជុំជនឱ្យបានមុនដំណាច់ខែមិថុនា ឆ្នាំ២០២០៕

ប្រភព៖ រដ្ឋបាលខេត្តកំពង់ស្ពឺ

ព័ត៌មានទាក់ទង
ច្បាប់នឹងឯកសារថ្មីៗ
MINISTRY OF INTERIOR

ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។

ទាញយកកម្មវិធី ក្រសួងមហាផ្ទៃ​ទៅ​ក្នុង​ទូរស័ព្ទអ្នក
App Store  Play Store
023721905 023726052 023721190
#275 ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
ឆ្នាំ២០១៧ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ