អាជ្ញាធរខេត្តកោះកុង បើកកិច្ចប្រជុំពិភាក្សាលើរបាយការណ៍វាយតម្លៃហេតុប៉ះពាល់បរិស្ថាន និងសង្គម សម្រាប់គម្រោងបង្កើតរោងចក្រអគ្គិសនីដើរដោយថាមពលធ្យូងថ្មកម្លាំង៧០០មេហ្គាវ៉ាត់
June 04, 2020 អ្នកទស្សនា :

      ថ្ងៃព្រហស្បតិ៍ទី៤ ខែមិថុនា ឆ្នាំ២០២០ លោក ទូ សាវុធ អភិបាលស្តីទីខេត្តកោះកុង បានអញ្ជើញ ជាអធីបតី ដឹកនាំកិច្ចប្រជុំពិភាក្សា ជាសាធារណៈលើរបាយការណ៍វាយតម្លៃហេតុប៉ះពាល់បរិស្ថាន និងសង្គមពេញលេញ (ESIA)សម្រាប់គម្រោងបង្កើតរោងចក្រអគ្គិសនីដើរដោយថាមពលធ្យូងថ្មកម្លាំង ៧០០ មេហ្គាវ៉ាត់។

     លោកអភិបាលខេត្តស្តីទី បានលើកឡើងថា កិច្ចពិភាក្សានាពេលនេះ ជាកិច្ចពិភាក្សា ជាសាធារណៈ លើរបាយការណ៍វាយតម្លៃហេតុប៉ះពាល់បរិស្ថាន និងសង្គមពេញលេញ (ESIA)សម្រាប់គម្រោងបង្កើតរោងចក្រអគ្គិសនីដើរដោយថាមពលធ្យូងថ្មកម្លាំង ៧០០ មេហ្គាវ៉ាត់ ដែលអនុវត្តនៅលើផ្ទៃដីទំហំ ១៦៨.៨០ ហិកតា ដែលមានទីតាំងស្ថិតនៅភូមិថ្មស និងភូមិចំលងគោ ឃុំថ្មស ស្រុកបូទុមសាគរខេត្តកោះកុង នៃឧទ្យានបុទុមសាគរ របស់ក្រុមហ៊ុនរ៉ូយ៉ាល់គ្រុប ខូអិលធីឌី (ROYAL GROUP CO,LTD) ដោយសហការបច្ចេកទេស ជាមួយក្រុមហ៊ុន (SINOTEEL EOUIPMENT &ENGINEERING CO,LTD)៕

ប្រភព៖ រដ្ឋបាលខេត្តកោះកុង

ព័ត៌មានទាក់ទង
ច្បាប់នឹងឯកសារថ្មីៗ
MINISTRY OF INTERIOR

ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។

ទាញយកកម្មវិធី ក្រសួងមហាផ្ទៃ​ទៅ​ក្នុង​ទូរស័ព្ទអ្នក
App Store  Play Store
023721905 023726052 023721190
#275 ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
ឆ្នាំ២០១៧ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ