ឯកឧត្ដម ម៉ែន វិបុល បានអញ្ជើញចូលរួម ជួបសំណេះសំណាល និងសួរសុខទុក្ខបងប្អូនគ្រួសារយោធិន និងនគរបាល ចំនួន ២០០គ្រួសារ ស្ថិតនៅក្នុងភូមិជីក ឃុំអណ្ដូងត្របែក ស្រុករមាសហែក
February 14, 2018 អ្នកទស្សនា :

នាព្រឹកថ្ងៃពុធ ១៤កើត ខែមាឃ ឆ្នាំរកា ព.ស ២៥៦១ ត្រូវនឹងថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០១៨នេះ ឯកឧត្ដមបណ្ឌិត គឹម ធា ប្រធានក្រុមប្រឹក្សាខេត្ត និង ឯកឧត្ដម ម៉ែន វិបុល អភិបាល នៃគណៈអភិបាលខេត្តស្វាយរៀង បានអញ្ជើញចូលរួមអមដំណើរ ឯកឧត្ដម ជា សុផារ៉ា ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ និងឯកឧត្ដមបណ្ឌិត អ៊ុក រ៉ាប៊ុន រដ្ឋមន្រ្តីក្រសួងអភិវឌ្ឍន៍ជនបទ អញ្ជើញជួបសំណេះសំណាល និងសួរសុខទុក្ខបងប្អូនគ្រួសារយោធិន និងនគរបាល ចំនួន ២០០គ្រួសារ ស្ថិតនៅក្នុងភូមិជីក ឃុំអណ្ដូងត្របែក ស្រុករមាសហែក ដែលជាទីតាំងដីសម្បទានសង្គមកិច្ច និងផ្ទះ២០០ខ្នង ដែលជាអំណោយដ៏ថ្លៃថ្លារបស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ជូនគ្រួសារយោធិន និងនគរបាល ក្នុងខេត្តស្វាយរៀង ។ ក្នុងពិធីនេះ ក៏មានការអញ្ជើញចូលរួមពី ឯកឧត្ដម លោកជំទាវរដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ និងមន្ត្រីជំនាញនៃក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ និងក្រសួងអភិវឌ្ឍន៍ជនបទ ឯកឧត្ដមតំណាងអគ្គបញ្ជាការដ្ឋានកងយោធពលខេមរភូមិន្ទ ឯកឧត្ដមអភិបាលរងខេត្ត តំណាងកងកម្លាំងប្រដាប់អាវុធទាំងបី លោក លោកស្រីប្រធានមន្ទីរ-អង្គភាពនានាក្នុងខេត្ត លោកអភិបាលស្រុក មេឃុំ ព្រមទាំងមន្ត្រីជំនាញ និងបងប្អូនគ្រួសារយោធិន និងនគរបាល ទាំង ២០០គ្រួសារ ។ មានប្រសាសន៍ក្នុងឱកាសនោះ ឯកឧត្ដម ជា សុផារ៉ា ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ និងឯកឧត្ដមបណ្ឌិត អ៊ុក រ៉ាប៊ុន រដ្ឋមន្រ្តីក្រសួងអភិវឌ្ឍន៍ជនបទ បានពាំនាំនូវការផ្ដាំផ្ញើសាកសួរសុខទុក្ខពីសម្ដេចតេជោនាយករដ្ឋមន្រ្តី និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ជូនគ្រួសារយោធិន និងនគរបាលទាំងអស់ដោយក្ដីនឹករលឹកបំផុត ព្រមទាំងបានថ្លែងនូវការអរគុណចំពោះបងប្អូនដែលសុទ្ធតែជាអ្នកដែលមានគុណបំណាច់ចំពោះប្រទេសជាតិ ។ ក្នុងឱកាសនោះផងដែរ ក្នុងនាមអាជ្ញាធរដែនដីខេត្ត ឯកឧត្ដមអភិបាលខេត្ត និងឯកឧត្ដមប្រធានក្រុមប្រឹក្សាខេត្ត បានគោរពថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ដែលតែងតែគិតគូរពីសុខទុក្ខរបស់ប្រជាពលរដ្ឋនៅក្នុងខេត្តស្វាយរៀង ជាពិសេសបានផ្ដល់ជូនផ្ទះ ២០០ខ្នង និងក៏សូមសម្ដែងនូវការអរគុណដល់ឯកឧត្ដមទេសរដ្ឋមន្ត្រី និងឯកឧត្ដមរដ្ឋមន្ត្រី ដែលតែងតែបានគាំទ្រកិច្ចការនេះឲ្យទទួលបានលទ្ធផលជោគជ័យ ទន្ទឹមនេះ អាជ្ញាធរខេត្តនឹងបន្តជំរុញរៀបចំការងារដែលនៅសេសសសល់ឲ្យបានរួចរាល់ ជាពិសេសហេដ្ឋារចនាសម្ព័ន្ធគាំទ្រ ដើម្បីបម្រើឲ្យសេចក្ដីត្រូវការចាំបាច់របស់បងប្អូនប្រជាពលរដ្ឋដែលរស់នៅទីនេះ ។ នៅចុងបញ្ចប់ ឯកឧត្ដម ជា សុផារ៉ា ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ និងឯកឧត្ដមបណ្ឌិត អ៊ុក រ៉ាប៊ុន រដ្ឋមន្រ្តីក្រសួងអភិវឌ្ឍន៍ជនបទ ក៏បានចែកជូន បងប្អូនគ្រួសារយោធិន និងនគរបាលដែលបានចូលរួម ក្នុង ១គ្រួសារ ទទួលបាន អង្ករ ៥០គ.ក្រ មី ១កេស ទឹកសុទ្ធ ១កេស ទឹកត្រី ១យូរ ទឹកស៊ីអ៊ីវ ១យូរ ត្រីខកំប៉ុង ១យូរ ស្ករស ១កញ្ចប់ ប្រេងឆា ១ដប កូនស្វាយ ៥ដើម និងថវិកា ១០ម៉ឺនរៀល ៕

ព័ត៌មានទាក់ទង
ច្បាប់នឹងឯកសារថ្មីៗ
MINISTRY OF INTERIOR

ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។

ទាញយកកម្មវិធី ក្រសួងមហាផ្ទៃ​ទៅ​ក្នុង​ទូរស័ព្ទអ្នក
App Store  Play Store
023721905 023726052 023721190
#275 ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
ឆ្នាំ២០១៧ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ