ឯកឧត្តម ជាវ តាយ អភិបាលខេត្តកំពត ដឹកនាំកិច្ចប្រជុំពិនិត្យ និងពិភាក្សា អំពី ការធ្វើបច្ចុប្បន្នភាពសន្តិសុខ លម្ហសមុទ្រ
June 02, 2020 អ្នកទស្សនា :

      ឯកឧត្តម ជាវ តាយ អភិបាល នៃគណៈអភិបាលខេត្តកំពត នៅថ្ងៃទី២ ខែមិថុនា ឆ្នាំ២០២០ បានដឹកនាំកិច្ចប្រជុំពិនិត្យពិភាក្សា អំពី ការធ្វើបច្ចុប្បន្នភាពសន្តិសុខលម្ហសមុទ្រ ដើម្បីផ្ទៀង ផ្ទាត់ចំនួនកោះ ថ្មប៉ប្រះទឹក និងថ្មដុះ ក្នុងភូមិសាស្រ្តខេត្តកំពត ដោយមានការចូលរួមពី កង កម្លាំងការពារព្រំដែនសមុទ្រ មន្ទីរអង្គភាពពាក់ព័ន្ធ អភិបាល ក្រុង ស្រុក សរុប១៣នាក់។    

     បើតាមរបាយការណ៍ និងបទបង្ហាញរបស់លោក ដាញ់ សារី ប្រធានមន្ទីរដែនដីនគរូប នីយកម្មសំណង់ និងសុរិយោដីខេត្ត បានអោយដឹងថា ខេត្តកំពត ពិតជាមានកោះចំនួន ០៣ពិតមែន តាមការស្រាវជ្រាវរាប់ចំនួនកោះ ថ្មដុះ និងថ្មប៉ប្រ៉ះទឹក ក្នុងភូមិសាស្រ្តខេត្តកំពត នៃកិច្ចសហការណ៍រវាងក្រុមការងារបច្ចេកទេស របស់គណកម្មាធិការជាតិសន្តិសុខលម្ហ សមុទ្រជាមួយ អាជ្ញាធរខេត្តកំពត ដែលក្នុងនោះ កោះសេះ និងកោះគី ស្ថិតនៅក្នុងភូមិ ត្រពាំងរពៅ ឃុំព្រែកត្នោត ស្រុកទឹកឈូខេត្តកំពត មានចំងាយ ប្រហែល ២២គីឡូម៉ែត្រ ពីព្រំប្រទល់ឆ្នេរត្រពាំងរពៅ ជាប់ព្រំប្រទល់ខេត្តព្រះសីហនុ និងកោះត្រង៉ោល ស្ថិតនៅក្នុងក្រុងកំពត មានចំងាយប្រហែល ៨គីឡូម៉ែត្រ ពីឆ្នេរសង្កាត់ត្រើយកោះ។

     មានប្រសាសន៍ សំណេះសំណាលក្នុងឱកាសនោះ ឯកឧត្ដម ជាវ តាយ អភិបាល នៃគណៈអភិបាលខេត្តកំពត បានស្នើសុំឲ្យអាជ្ញាធរ និងមន្ទីរអង្គភាពពាក់ព័ន្ធចុះ ធ្វើការវាស់វែង កំណត់ទីតាំងអោយបានច្បាស់លាស់ នៃកោះទាំង៣ ដើម្បីងាយស្រួល ក្នុងការគ្រប់គ្រង៕

ដោយ ៖ រដ្ឋបាលខេត្តកំពត

ព័ត៌មានទាក់ទង
ច្បាប់នឹងឯកសារថ្មីៗ
MINISTRY OF INTERIOR

ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។

ទាញយកកម្មវិធី ក្រសួងមហាផ្ទៃ​ទៅ​ក្នុង​ទូរស័ព្ទអ្នក
App Store  Play Store
023721905 023726052 023721190
#275 ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
ឆ្នាំ២០១៧ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ