រដ្ឋបាលខេត្តកំពង់ចាម រៀបចំវគ្គបណ្ដុះបណ្ដាលស្ដីពីការការពារសុវត្ថិភាពសង្គម និងបរិស្ថាន
June 02, 2020 អ្នកទស្សនា :

      នៅថ្ងៃអង្គារ ទី០២ ខែមិថុនា ឆ្នាំ២០២០នេះ ឯកឧត្ដម ហាន កុសល អភិបាលរងខេត្ត តំណាង ឯឧត្ដម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម បានអញ្ជើញចូលរួមបើកវគ្គបណ្ដុះបណ្ដាល ស្ដីពីការការពារសុវត្ថិភាពសង្គម និងបរិស្ថាន លើយន្តការដោះស្រាយបណ្ដឹងតវ៉ា ក្នុងការអនុវត្តគម្រោងហេដ្ឋារចនាសម្ព័ន្ធ ក្របខ័ណ្ឌគម្រោងកាត់បន្ថយភាពក្រីក្រ និងអភិវឌ្ឍន៍កសិកម្មខ្នាតតូច តំបន់ទន្លេសាបជំហាន ២ ហៅកាត់ថា (TSSD-AF) ទៅដល់ក្រុមគោលដៅជាអ្នកពាក់ព័ន្ធប្រមាណជា ៤០នាក់ នៅក្នុងខេត្តកំពង់ចាម ដែលវគ្គនេះរៀបចំដោយលេខាធិការដ្ឋាន គ.ជ.អ.ប នៃគម្រោង (TSSD-AF)។

      ក្នុងឱកាសនោះ ឯកឧត្តម បានថ្លែងអំណរគុណ ចំពោះ រាជរដ្ឋាភិបាលកម្ពុជា និងដៃគូអភិវឌ្ឍន៍ ក្នុងនោះមានធនាគារអភិវឌ្ឍន៍អាស៊ី (ADB) និងមូលនិធិអន្តរជាតិ សម្រាប់ការអភិវឌ្ឍកសិកម្ម ដែលបានផ្ដល់ជំនួយឥតសំណង និងហិរញ្ញប្បទានកម្ចី សម្រាប់ជួយដល់ប្រជាពលរដ្ឋក្រីក្រ តាមរយៈ គម្រោងកាត់បន្ថយភាពក្រីក្រនិងអភិវឌ្ឍន៍កសិកម្មខ្នាតតូច តំបន់ទន្លេសាបជំហាន២ ឯកឧត្ដម បានគូសបញ្ជាក់ថា ផ្អែកតាមកិច្ចព្រមព្រៀងហិរញ្ញប្បទាន និងក្របខណ្ឌដោះស្រាយ ផលប៉ះពាល់ ត្រូវធ្វើការសិក្សា និងរៀបចំរបាយការណ៍សុវត្ថិភាពសង្គម និងបរិស្ថាន ដាក់ជូន ADB ដើម្បី ពិនិត្យបញ្ជាក់ និងផ្សព្វផ្សាយជាសាធារណៈ មុននឹងចាប់ផ្ដើមចុះកិច្ចសន្យា។ ជាមួយនោះ យន្តការដោះស្រាយបណ្ដឹងតវ៉ា ត្រូវបានបង្កើតឡើង ឲ្យមានគ្រប់គម្រោងដែលបានជ្រើសរើស និងផ្សព្វផ្សាយបានទូលំទូលាយ តាមឃុំគោលដៅនីមួយៗ ផងដែរ។

      ឯកឧត្ដមអភិបាលរងខេត្ត បានចាត់ទុក វគ្គបណ្ដុះបណ្ដាលនេះ ពិតជាមានសារៈសំខាន់ណាស់ សម្រាប់ក្រុមការងារអនុវត្តគម្រោងថ្នាក់ខេត្ត ថ្នាក់ស្រុក និងគណៈកម្មការឃុំ ក៏ដូចជា អ្នកពាក់ព័ន្ធផ្សេងៗទៀត ដើម្បី អនុវត្តកិច្ចលទ្ធកម្ម ឲ្យស្របតាមគោលការណ៍ណែនាំ ដោយមានការប្រកួតប្រជែង ដោយស្មើភាព តម្លាភាព គណនេយ្យភាព និងប្រកបដោយប្រសិទ្ធភាពខ្ពស់ និងសូមលើកទឹកចិត្តដល់សិក្ខាកាមទាំងអស់ ត្រូវខិតខំយកចិត្តទុកដាក់ស្ដាប់ នូវរាល់បទឧទ្ទេសនាម របស់គ្រូឧទ្ទេស និងវាគ្មិនទាំងអស់ នឹងចូលរួមពិភាក្សាផ្លាស់ប្ដូរយោបល់បទពិសោធន៍ ឲ្យបានសកម្មផុលផុសហើយសូមស្នើឲ្យក្រុមការងារអនុវត្តគម្រោងថ្នាក់ខេត្ត ថ្នាក់ស្រុក និងថ្នាក់ឃុំ ត្រូវផ្ដល់កិច្ចសហការឲ្យបានល្អជាមួយក្រុមសេវាករទី៦ ដើម្បី ពង្រឹងការអនុវត្តកិច្ចលទ្ធកម្មសំណង់ នៅគ្រប់ថ្នាក់មានដំណើរការល្អ និងទាន់ពេលវេលា។

      គូសបញ្ជាក់ដែរថា វគ្គបណ្ដុះបណ្ដាល ខាងលើនេះ មានគោលបំណងសំខាន់ ចំនួន ២ គឺ ៖ 
១.គោលការណ៍ និងការបង្ហាត់បង្ហាញពីការប្រមូលទិន្នន័យចាំបាច់ ដែលពាក់ព័ន្ធទៅ និងការរៀបចំរបាយការណ៍សុវត្ថិភាពសង្គម និងបរិស្ថាន។ 
២.ណែនាំយន្តការការទទួលខុសត្រូវ របស់គណៈកម្មការដោះស្រាយបណ្ដឹងតវ៉ា តាមគ្រប់កម្រិត៕

ប្រភព៖ រដ្ឋបាលខេត្តកំពង់ចាម

ព័ត៌មានទាក់ទង
ច្បាប់នឹងឯកសារថ្មីៗ
MINISTRY OF INTERIOR

ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។

ទាញយកកម្មវិធី ក្រសួងមហាផ្ទៃ​ទៅ​ក្នុង​ទូរស័ព្ទអ្នក
App Store  Play Store
023721905 023726052 023721190
#275 ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
ឆ្នាំ២០១៧ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ