រដ្ឋបាលខេត្តក្រចេះ បើកយុទ្ធនាការចុះបាញ់ថ្នាំសម្លាប់មេរោគ ការពារជម្ងឺកូវីដ-១៩តាមទីតាំងសំខាន់ៗនៅក្រុងក្រចេះ
June 02, 2020 អ្នកទស្សនា :

      ទោះបីជាខេត្តក្រចេះ អវិជ្ជមាននៃមេរោគ Covid-19 យ៉ាងណាក៏ដោយ ក៏អាជ្ញាធរខេត្ត រួមនិងមន្ទីរសុខាភិបាល មានការប្រុងប្រយ័ត្នខ្ពស់ជានិច្ច គិតគូរពីសុខភាពប្រជាពលរដ្ឋជាចម្បង ។ ជាក់ស្តែងនារសៀលថ្ងៃទី ១ ខែមិថុនា ឆ្នាំ២០២០ អគ្គលេខាធិការដ្ឋានវេទិកាសម្ព័នសង្គមស៊ីវិល សហការជាមួយរដ្ឋបាលខេត្តក្រចេះ ដឹកនាំដោយឯកឧត្ដម ទុយ ប៊ុនសេរីរ័ត្នមុនី អភិបាលរងខេត្ត រួមនឹងអង្គភាពផ្នែកសង្រ្គោះបន្ទាន់៧១១ និងកងពលតូចលេខ៧០ ដែលដឹកនាំឯកឧត្ដម ស៊ឹម វុទ្ធា  អគ្គលេខាធិការរងវេទិកាសម្ព័ន្ធសង្គមស៊ីវិល បានធ្វើយុទ្ធនាការ បាញ់ថ្នាំសម្លាប់មេរោគ ការពារជម្ងឺកូវីដ-១៩នៅទីតាំងធំៗចំនួន៤កន្លែង ដែលប្រឈមខ្ពស់នៃការឆ្លងជំងឺនានា នៃក្រុងក្រចេះមាន ៖ ១- បរិវេណរដ្ឋបាលសាលាខេត្ត ២-ផ្សារសាមគ្គីក្រុងក្រចេះ ៣-មណ្ឌលចត្តាឡីស័ក(មណ្ឌលបណ្ដុះបណ្ដាលវិជ្ជាជីវៈខេត្ត) និង៤-ផ្សារសង្កាត់អូរឬស្សី។ 

      តាមការបញ្ជាក់ពីឯកឧត្តម ស៊ឹម វុទ្ធា អគ្គលេខាធិការរងវេទិកាសម្ព័ន្ធសង្គមស៊ីវិលបានឲ្យដឹងថា ៖ ការធ្វើយុទ្ធនាការ បាញ់ថ្នាំសម្លាប់មេរោគគឺ ទី១-ដើម្បីកាត់បន្ថយភាំពភ័យខ្លាច របស់ប្រជាពលរដ្ឋពីបញ្ហា ជំងឺ Covid-19 និងទី២៖ ឱ្យបងប្អូនប្រជាពលរដ្ឋ យល់កាន់តែច្បាប់ថែមទៀត ជាមួយជំងឺCovid-19 និងអ្វីដែលសំខាន់គឺឲ្យបងប្អូនចេះការពារ និងទប់ស្កាត់ពីការឆ្លងនូវជម្ងឺកូវីដ-១៩នេះ ប្រកបដោយភាពកក់ក្តៅ ។ ហើយនេះគឺជាខេត្តទី៦ដែរ នៃការបញ្ចប់បេសកកម្មចុះបាញ់ថ្នាំបង្ការ និងទប់ស្កាត់ការពារជម្ងឺកូវីដ-១៩ របស់ក្រុមទី៣ ដោយក្នុងនោះមានការសហការជាមួយមន្ទីរសុខាភិបាល ដែលជាសេនាធិការរបស់រដ្ឋបាលខេត្ត និងជាអនុវត្តន៍ផ្ទាល់ អ្វីកាន់តែពិសេសនោះ គឺមានកិច្ចសហការគាំទ្រពីអង្គការសង្រ្គោះមេឃព័ណខៀវ នៃសាធារណៈរដ្ឋមានិត្យចិន ក្នុងការជួយផ្តល់ និងបាញ់ថ្នាំសម្លាប់ដល់ទីតាំងដែលមានកើតនូវជម្ងឺកូវីដ-១៩ នៅជំហ៊ាន១ ដោយចប់បេសកកម្មនេះ ក៏តម្រូវឲ្យក្រុមបច្ចេកទេសរដ្ឋបាលខេត្តបន្តយុទ្ធនាការនេះម្តង។

      លោកវេជ្ជបណ្ឌិត ងី ប៊ុនឡែន អនុប្រធានមន្ទីរសុខាភិបាលខេត្តបានឲ្យដឹងថា ៖ កន្លងមកមន្ទីរសុខាភិបាល បានយកចិត្តទុកដាក់ខ្ពស់ ធ្វើការផ្សព្វផ្សាយនូវសារអប់រំ ការអនុវត្តជាក់ស្តែង និងការចែកខិត្តប័ណ្ណ ដើម្បីប្រជាពលរដ្ឋយល់ដឹងពីជំងឺ Covid-19 គឺបានធ្វើយ៉ាងទូលំទូលាយ ឱ្យចេះថែករក្សាសុខភាព ចេះសំអាតអនាម័យជាដើម ហើយមកទល់ពេលនេះ គ្មានករណីណាមួយកើតឡើងនោះឡើយ ដោយការធ្វើតេស្ត៍វិភាគវត្ថុសំណាករកមេរោគពីមន្រ្តីជំនាញនៃវិទ្យាស្ថានប៉ាស្ទ័រ ។ 

      បើតាមប្រសាសន៍បញ្ជាក់ពីលោក ប៉ែន លីណាត អភិបាលរងខេត្ត ៖ និងជាអនុប្រធានប្រយុទ្ធជំងឺឆ្លងខេត្តបានឱ្យដឹងថា ៖ កន្លងមក ថ្នាក់ដឹកនាំខេត្ត បានធ្វើការក្រើនរំលឹក ដល់មន្រ្តីរាជការ ក៏ដូចប្រជាពលរដ្ឋកុំឱ្យភ្លេចខ្លួន សំអាតអនាម័យ ដើម្បីជៀសផុតជំងឺ Covid-19 ដ៏កាចសហាវនេះ ទោះជាជំងឺនេះ មិនមានវត្តមាន ក្នុងខេត្តក្រចេះយ៉ាងណាក៏ដោយ តែវាអាចកើតឡើងគ្រប់វេលា ខណៈណាមានការធ្វើប្រហែស ជាពិសេសឥទ្ធិពលនៃរលកទី២នេះ៕

ប្រភព៖ រដ្ឋបាលខេត្តក្រចេះ

ព័ត៌មានទាក់ទង
ច្បាប់នឹងឯកសារថ្មីៗ
MINISTRY OF INTERIOR

ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។

ទាញយកកម្មវិធី ក្រសួងមហាផ្ទៃ​ទៅ​ក្នុង​ទូរស័ព្ទអ្នក
App Store  Play Store
023721905 023726052 023721190
#275 ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
ឆ្នាំ២០១៧ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ