ឯកឧត្តម ងួន រតន: បានអញ្ជើញចុះជួបសំណេះសំណាលជាមួយបងប្អូនប្រជាពលរដ្ឋ ក្នុងឃុំវត្តតាមិ ស្រុកសង្កែ ខេត្តបាត់ដំបង
February 14, 2018 អ្នកទស្សនា :

ព្រឹកថ្ងៃពុធ ១៤រោច ខែមាឃ ឆ្នាំរកា នព្វស័ក ព.ស២៥៦១ ត្រូវនឹងថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០១៨ ឯកឧត្តម ងួន រតន: អភិបាល នៃគណៈអភិបាលខេត្តបាត់ដំបង ឯកឧត្តម អ៊ុយ សុធាវី អភិបាលរង នៃគណៈអភិបាលខេត្តបាត់ដំបង និង លោកឧកញ៉ា ភួ ពុយ ប្រធានសភាពាណិជ្ជកម្មខេត្តបាត់ដំបង ប្រធានក្រុមហ៊ុនបៃតងកម្ពុជា និងជាប្រធានធនាគារស្រូវខេត្តបាត់ដំបង បានអញ្ជើញចុះជួបសំណេះសំណាលជាមួយបងប្អូនប្រជាពលរដ្ឋដែលរស់នៅក្នុងឃុំវត្តតាមិម ស្រុកសង្កែ ខេត្តបាត់ដំបង ។ ក្នុងគោលបំណង សួរសុខទុក្ខផង និងដើម្បីបង្កើតសហគមន៍កសិករក្នុងឃុំវត្តតាមិស្រុកសង្កែ ខេត្តបាត់ដំបង និងបង្កើតទីផ្សារស្រូវ ឲ្យកាន់តែគៀកជិតនឹងប្រជាកសិករ ដើម្បីឲ្យងាយស្រួលប្រមូលទិញកសិផល( ស្រូវ ) នៅនឹងកន្លែងព្រមទាំងដើម្បីធានារក្សាបានតម្លៃស្រូវ ម្យ៉ាងងាយស្រួលដល់ក្រុមហ៊ុន ក្នុងការលក់ពូជ ជី និងកម្ចីទុន ជូនដល់បងប្អូនប្រជាកសិករ ឲ្យបានទាន់ពេលវេលា។

ប្រភពព័ត៌មាន: រដ្ឋបាលខេត្តបាត់ដំបង (ថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០១៨)

ព័ត៌មានទាក់ទង
ច្បាប់នឹងឯកសារថ្មីៗ
MINISTRY OF INTERIOR

ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។

ទាញយកកម្មវិធី ក្រសួងមហាផ្ទៃ​ទៅ​ក្នុង​ទូរស័ព្ទអ្នក
App Store  Play Store
023721905 023726052 023721190
#275 ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
ឆ្នាំ២០១៧ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ