ឯកឧត្តម ជាវ តាយ អភិបាលខេត្តកំពត ទទួលអំណោយជាគ្រឿងឧបភោគ បរិភោគ និងថវិកា ពីសប្បុរសជន សម្រាប់ប្រគល់ជូនសាខាកាកបាទក្រហមកម្ពុជាខេត្ត
June 02, 2020 អ្នកទស្សនា :

      សាខាកក្រកខេត្តកំពត៖ នៅរសៀលថ្ងៃអង្គារ ទី០២ ខែមិថុនា ឆ្នាំ២០២០ នេះសាខាកាកបាទក្រហមកម្ពុជាខេត្តកំពត ដឹកនាំដោយ ឯកឧត្តម ជាវ តាយ ប្រធានគណៈកម្មាធិការសាខា និងជាអភិបាលខេត្តកំពត ដោយមានការអញ្ជើញចូលរួមពីសំណាក់ ឯកឧត្តម លោកជំទាវ លោក លោកស្រី សមាជិក សមាជិកាគណៈកម្មាធិការសាខា និងក្រុមប្រតិបត្តិសាខា បានទទួលអំណោយ និងថវិកាសប្បុរសធម៌ពី អ្នកឧកញ៉ា បណ្ឌិត ទ្រី ភាព អគ្គនាយកក្រុមហ៊ុន ទ្រី ភាព គ្រុប និងលោកជំទាវឧកញ៉ា គៀន ស្រីនាង ក្នុងពិធីអបអរសាទរខួបទី១៥៧ ទិវាកាកបាទក្រហម និងអឌ្ឍចន្ទក្រហម៨ឧសភាឆ្នាំ២០២០ ក្រោមប្រធានបទ «ខ្ញុំស្រលាញ់សន្តិភាព និងកាកបាទក្រហមកម្ពុជា» ដល់សាខាកាកបាទក្រហមកម្ពុជា ខេត្តកំពត ដើម្បីចូលរួមចំណែកក្នុងការបំពេញ បេសកកម្មមនុស្សធម៌។ អំណោយរួមមាន ថវិកា ៤០លានរៀល, អង្ករ ១០តោន, មីជាតិ ១០០កេះ, អាល់កុល ៣០០លីត្រ៕

ប្រភព៖ រដ្ឋបាលខេត្តកំពត

ព័ត៌មានទាក់ទង
ច្បាប់នឹងឯកសារថ្មីៗ
MINISTRY OF INTERIOR

ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។

ទាញយកកម្មវិធី ក្រសួងមហាផ្ទៃ​ទៅ​ក្នុង​ទូរស័ព្ទអ្នក
App Store  Play Store
023721905 023726052 023721190
#275 ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
ឆ្នាំ២០១៧ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ