ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម ចុះសួរសុខទុក្ខ និងនាំយកអំណោយកាកបាទក្រហមកម្ពុជាខេត្ត ចែកជូនដល់ប្រជាពលរដ្ឋងាយរងគ្រោះ នៅក្រុងកំពង់ចាម និងស្រុកកំពង់សៀម
June 02, 2020 អ្នកទស្សនា :

      នៅព្រឹកថ្ងៃអង្គារ៍ ទី០២ ខែមិថុនា ឆ្នាំ២០២០ នេះ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម និងជាប្រធានគណៈកម្មធិការសាខាកាកបាទក្រហមកម្ពុជាខេត្ត អមដំណើរដោយលោកជំទាវអនុប្រធានអចិន្ត្រៃយ៍សាខា ឯកឧត្តម លោក លោកស្រី សមាជិក សមាជិកាគណៈកម្មាធិការសាខា រួមជាមួយអនុសាខាក្រុងកំពង់ចាម និងស្រុកកំពង់សៀម បានអញ្ជើញជួបសំណេះសំណាល សួរសុខទុក្ខ និងនាំយកអំណោយរបស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ទៅចែកជូនដល់ប្រជាពលរដ្ឋងាយរងគ្រោះ ចំនួន១២០គ្រួសារ មកពី ២សង្កាត់ ក្នុងក្រុងកំពង់ចាមចំនួន ៦០គ្រួសារ និងមកពីបណ្តាឃុំទាំង ១៥ ក្នុងស្រុកកំពង់សៀមចំនួន ៦០គ្រួសារ ក្នុងនោះ គ្រួសារចាស់ជរាគ្មានទីពឹង២១គ្រួសារ,ជនមានពិការភាព ១៤គ្រួសារ, ស្ត្រីមេម៉ាយក្រលំបាកកូនច្រើន ៣៤គ្រួសារ, អ្នកជំងឺរ៉ាំរ៉ៃ ១៥គ្រួសារ និងគ្រួសារក្រីក្រកម្រិត១ ចំនួន៣៦គ្រួសារ។

      ក្នុងឱកាសនោះឯកឧត្តម ប្រធានគណៈកម្មាធិការសាខា ក្នុងនាមឯកឧត្តម ហ៊ុន ណេង ប្រធានកិត្តិយសសាខា បានពាំនាំនូវប្រសាសន៍ផ្តាំផ្ញើសួរសុខទុក្ខ ដោយក្តីនឹករលឹកបំផុត ពីសំណាក់សម្តេចកិតិ្តព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ដែលជានិច្ចកាល សម្តេចតែងតែគិតគូរដល់សុខទុក្ខរបស់បងប្អូនប្រជាពលរដ្ឋ ពិសេសក្នុងអំឡុងពេលនៃការប្រយុទ្ធប្រឆាំងនឹងការរីករាលដាលនៃជម្ងឺកូវីដ១៩ សម្តេចប្រធាន បានផ្តោតការយកចិត្តទុកដាក់ ចំពោះគ្រួសារដែលងាយរងគ្រោះ និងគ្រួសារមានជីវភាពខ្វះខាត ដែលត្រូវអន្តរាគមន៍ ជួយដោះស្រាយផ្តល់ជំនួយឧបត្ថម្ភឲ្យបានទាន់ពេលវេលា ស្របតាមពាក្យស្លោក «កាកបាទក្រហមកម្ពុជា មានគ្រប់ទីកន្លែង សម្រាប់គ្រប់ៗ គ្នា ដោយមិនទុកនរណាម្នាក់ចោល»។

      ឯកឧត្តមអភិបាលខេត្ត ក៏បានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋទាំងអស់  សូមបន្តបង្កើនការប្រុងប្រយ័ត្ន ចូលរួមបង្ការទប់ស្កាត់ការឆ្លងជម្ងឺកូវីដ១៩ ដោយមិនត្រូវធ្វេសប្រហែស ឬ ភ្លេចខ្លួនបានឡើយ និងអនុវត្តឲ្យបានខ្ជាប់ខ្ជួនតាមការណែនាំរបស់ក្រសួងសុខាភិបាល ដើម្បីជៀសឲ្យផុតពីការឆ្លងរាតត្បាតនៃជម្ងឺដ៏កាចសាហាវនេះ។ បន្ថែមពីនេះ យើង កំពុងបារម្ភ ចំពោះពលករ ពលការិនី បាននឹងកំពុងបំពេញការងារ តាមបណ្តាប្រទេសនានា មានដូចជា កូរ៉េ ម៉ាឡេស៊ី និងថៃ គឺបាន ចេញចូលស្ទើររាល់ថ្ងៃ ក្នុងដំណាក់កាលនៃការរីករាលដាលនៃជម្ងឺកូវីដ១៩ គឺដែលធ្វើឱ្យយើង ពិបាកគ្រប់គ្រង។ ក្នុងនាមប្រធានគណៈកម្មការខេត្តប្រយុទ្ធប្រឆាំងនឹងជម្ងឺកូវីដ១៩ ឯកឧត្តម សំណូមពរ ដល់ប្រជាពលរដ្ឋទាំងអស់ ដែលមានបងប្អូន សាច់ញាតិទើបនឹងវិលត្រឡប់ ពីបរទេស សូមសហការ និងរាយការណ៍ ផ្តល់ព័ត៌មាន មកអាជ្ញាធរ មានសមត្ថកិច្ច ដើម្បីពិនិត្យសុខភាពពួកគាត់ ធ្វើចត្តាឡីស័ក ចំនួន១៤ថ្ងៃ នៅតាមផ្ទះរបស់ពួកគាត់ ដែលជាវិធានការពារ ទប់ស្កាត់ការឆ្លងរីករាលដាល និងទប់ស្កាត់មិនឲ្យកើតមានការឆ្លងក្នុងរលកទី២។

      ជាមួយគ្នានេះ ឯកឧត្តម ក៏បានក្រើនរំលឹកដល់ប្រជាពលរដ្ឋទាំងអស់ ឲ្យចូលរួមគោរពច្បាប់ចរាចរណ៍ផ្លូវគោក ដើម្បីរក្សាការពារជីវិតខ្លួនឯង និងជីវិតអ្នកដទៃ ស្របតាមពាក្យស្លោក «ថ្ងៃនេះ ថ្ងៃស្អែក កុំឲ្យមានគ្រោះថ្នាក់ចរាចរណ៍»។

      អំណោយមនុស្សធម៌សម្រាប់ប្រជាពលរដ្ឋទាំង ១២០ គ្រួសារ ក្នុង១គ្រួសារៗទទួលបាន៖ អង្ករ ២៥គីឡូក្រាម, ទឹកត្រី១យួរ, ទឹកស៊ីអុីវ ១យួរ, ត្រីខ ១០ កំប៉ុង, អាវយឺត ២, ម៉ាស់៥បន្ទះ និងថវិកា ២០,០០០ រៀល៕

ប្រភព៖ រដ្ឋបាលខេត្តកំពង់ចាម

ព័ត៌មានទាក់ទង
ច្បាប់នឹងឯកសារថ្មីៗ
MINISTRY OF INTERIOR

ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។

ទាញយកកម្មវិធី ក្រសួងមហាផ្ទៃ​ទៅ​ក្នុង​ទូរស័ព្ទអ្នក
App Store  Play Store
023721905 023726052 023721190
#275 ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
ឆ្នាំ២០១៧ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ