រដ្ឋបាលខេត្តកំពត បើកកិច្ចប្រជុំដោះស្រាយផលប៉ះពាល់ជាមួយប្រជាពលរដ្ឋ
June 02, 2020 អ្នកទស្សនា :

      ដើម្បីជាការដោះស្រាយផលប៉ះពាល់ដីធ្លីរបស់ប្រជាពលរដ្ឋ មានភាពរ៉ាំរ៉ៃជាយូរឆ្នាំកន្លងមកជា មួយនឹង ការសាងសង់ទីតាំងហ្វឹកហ្វឺន និងទីលានបាញ់គ្រាប់ពិតតេជោសែន ស្រុកជុំគីរី របស់កងពលតូចថ្មើរ​ជើងលេខ៧០ឲ្យបានឆាប់រហ័សក្នុងដំណើរការនូវហេដ្ឋារចនាសម្ព័ន្ធផ្សេងៗក្នុងមូលដ្ឋានតំបន់នោះ។

     នៅព្រឹកថ្ងៃទី០២ ខែមិថុនាឆ្នាំ២០២០ រដ្ឋបាលខេត្តកំពត បានបើកកិច្ចប្រជុំពិភាក្សាមួយ រវាងមន្ត្រីយោ ធានៃកងពលតូចថ្មើរជើងលេខ៧០ជាមួយរដ្ឋបាលខេត្ត ស្រុក ឃុំ មេភូមិ និងមន្ទីរ អង្គភាពពាក់ព័ន្ធក្នុង ខេត្ត ក្រោមការចូលរួមដឹកនាំកិច្ចប្រជុំពីឯកឧត្តម ជាវ តាយអភិបាលនៃគណៈអភិបាលខេត្ត និងឯក ឧត្តមឧត្តមសេនីយ៍ឯកម៉ៅ សុផាន់ អគ្គមេបញ្ជាការរងកងយោធពលខេមរៈភូមិន្ទ និងជាមេបញ្ជាការ កងពលតូចថ្មើរជើងលេខ៧០។

    កិច្ចប្រជុំគឺផ្ដោតសំខាន់ការចូលរួមពិនិត្យនិងពិភាក្សារកដំណោះស្រាយ នូវបញ្ហាមានភា ពរ៉ាំរ៉ៃជាយូ រឆ្នាំ កន្លងមកនេះ ដែលពាក់ព័ន្ធអំពីផលប៉ះពាល់ដីធ្លីប្រជាពលរដ្ឋក្នុងតំបន់ ភូមិសាស្រ្តបង្កើតទីតាំងសា លា​ហ្វឹកហ្វឺន និងទីលានបាញ់គ្រាប់ពិតតេជោសែន ស្រុកជុំគិរីក្នុងខេត្តកំពត សំដៅធ្វើឲ្យការកំណត់ព្រំ ប្រទ​ល់ជុំវិញទីតាំងនឹងឈានដល់ការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធនានាតាមគម្រោងអភិវឌ្ឍន៍របស់កងពលតូចថ្មើរជើងលេខ៧០ឲ្យបានឆាប់រហ័ស។

    សូមបញ្ជាក់ថា កិច្ចប្រជុំនេះផ្អែកតាមគោលការណ៍សម្រេចរបស់ប្រមុខរាជរដ្ឋាភិបាល សម្ដេចតេជោហ៊ុន សែន នៅក្នុងឆ្នាំ២០១៦កន្លងទៅនេះបានអនុញ្ញាតផ្តល់ជូនផ្ទៃដីចំនួនសរុប១៧.០៨២ហិកតា ដើម្បី​សាង​សង់សាលា ហ្វឹកហ្វឺន និងទីតាំងបាញ់គ្រាប់ពិតជូនដល់ថ្នាក់វារសេនាតូច វរសេនាធំចម្រុះ របស់​កងពលតូចថ្មើរជើងលេខ៧០ ដែលក្នុងនោះស្ថិតនៅឃុំតាកែន ស្រុកឈូក និងឃុំស្នាយអញ្ជិត ឃុំ​ស្រែចែង ឃុំត្រពាំងរាំងស្រុកជុំគិរីខេត្តកំពត។

    ពាក់ព័ន្ធនឹងបញ្ហាផលប៉ះពាល់ដីធ្លីរបស់ប្រជាពលរដ្ឋដែលកិច្ចប្រជុំយកមកពិនិត្យនិងពិភាក្សាដោះស្រាយគឺមានទំហំផ្ទៃដីចំនួនប្រមាណជាង ៤០០ហិកតា ដែលក្នុងនោះមានដីកម្មសិទ្ធិប្រជាពលរដ្ឋចំនួនជាង ២៤៥ហិកតា និងដីអាស្រ័យផលរបស់ប្រជាពលរដ្ឋមានចំនួនជាង១៧០ហិកតា។

ជាលទ្ធផលនៃកិច្ចប្រជុំនេះ ថ្នាក់ដឹកនាំ និងអង្គប្រជុំ ក៏បានសម្រេចប្រគល់ជូនក្រុមការងាររ ក៏ដូចជា​រដ្ឋបាលខេត្ត ធ្វើការសិក្សាស្រាវជ្រាវទីតាំងដី ដើម្បីដោះដូរជូនប្រជាពលរដ្ឋ ឲ្យចេញផុតពីតំបន់នេះ​និងធ្វើរបាយការណ៍ជាក់លាក់ជូនដល់ថ្នាក់ដឹកនាំ ឬប្រមុខរាជរដ្ឋាភិបាលសម្ដេចតេជោហ៊ុន សែន​ដើម្បីពិនិត្យនិងសម្រេច។

     នៅក្នុងកិច្ចប្រជុំ ឯកឧត្តមជាវ តាយអភិបាលខេត្ត បានជម្រុញស្នើដល់អាជ្ញាធរមូលដ្ឋានស្រុក ឃុំនិង​មន្ទីរ​អង្គភាពពាក់ព័ន្ធ ត្រូវធ្វើយ៉ាងណាចូលរួមសហការជាមួយអង្គភាពកងពលតូចថ្មើជើងលេខ៧០ ក្នុងការសម្របសម្រួលដោះស្រាយជាមួយប្រជាពលរដ្ឋតាមគោលការណ៍ឈ្នះឈ្នះដើម្បីឲ្យការអភិវឌ្ឍកសាងនៅទីតាំងហ្វឹកហ្វឺនយោធាសម្ដេចតេជោ ហ៊ុន សែនជុំគិរីនេះទទួលបានលទ្ធផលល្អប្រសើរ និងឆាប់រហ័សដែលការដោះស្រាយនេះមានភាពអូសបន្លាយជាយូរឆ្នាំមកហើយ៕

ប្រភព៖ រដ្ឋបាលខេត្តកំពត

 

ព័ត៌មានទាក់ទង
ច្បាប់នឹងឯកសារថ្មីៗ
MINISTRY OF INTERIOR

ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។

ទាញយកកម្មវិធី ក្រសួងមហាផ្ទៃ​ទៅ​ក្នុង​ទូរស័ព្ទអ្នក
App Store  Play Store
023721905 023726052 023721190
#275 ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
ឆ្នាំ២០១៧ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ