អាជ្ញាធរខេត្តកោះកុង បើកកិច្ចប្រជុំដោះស្រាយបញ្ហាប្រជាពលរដ្ឋ ដែលមានដីប៉ះពាល់ ជាមួយគម្រោងអភិវឌ្ឍន៍រោងចក្រផលិតអគ្គិសនីដុតធ្យូងថ្ម ស្ថិតនៅស្រុកបូទុមសាគរ
June 01, 2020 អ្នកទស្សនា :

      ថ្ងៃចន្ទទី១ ខែមិថុនា ឆ្នាំ២០២០ លោក សុខ សុទ្ធី អភិបាលរង នៃគណៈអភិបាលខេត្តកោះកុង បានអញ្ជើញជាអធិបតី ដឹកនាំកិច្ចប្រជុំដោះស្រាយបញ្ហាប្រជាពលរដ្ឋ ដែលមានដីប៉ះពាល់ ជាមួយគម្រោងអភិវឌ្ឍន៍រោងចក្រផលិតអគ្គិសនីដុតធ្យូងថ្ម ទំហំ ៧០០ មេហ្កាវ៉ាត់ ស្ថិតក្នុងភូមិថ្មស និងភូមិចម្លងគោ ឃុំថ្មស ស្រុកបូទុមសាគរ ខេត្តកោះកុង របស់ក្រុមហ៊ុន Royal Group និងក្រុមហ៊ុន Sinostreel។

      លោកអភិបាលរងខេត្ត សូមអ្នកពាក់ព័ន្ធទាំងអស់ ជាពិសេសអាជ្ញាធរស្រុក ឃុំ ភូមិ ចូលរួមពិភាក្សាអោយបានល្អិតល្អន់ និងគ្រប់ជ្រុងជ្រោយ ធ្វើយ៉ាងណាដោះស្រាយបញ្ហា ជូនប្រជាពលរដ្ឋ ដែលមានដីប៉ះពាល់ ជាមួយគម្រោងអភិវឌ្ឍន៍រោងចក្រផលិតអគ្គិសនីដុតធ្យូងថ្ម ទំហំ ៧០០ មេហ្កាវ៉ាត់ ស្ថិតក្នុងភូមិថ្មស និងភូមិចម្លងគោ ឃុំថ្មស ស្រុកបូទុមសាគរ ខេត្តកោះកុង របស់ក្រុមហ៊ុន Royal Group និងក្រុមហ៊ុន Sinostreel អោយបានសមស្របតាមគោលការណ៍ និងអាចទទួលយកបានទាំងអស់គ្នា ដើម្បីអោយគម្រោងអនុវត្តអោយបានឆាប់រហ័ស ស្របតាមផែនការរបស់គម្រោងទាំងមូល៕

ប្រភព៖ រដ្ឋបាលខេត្តកោះកុង

ព័ត៌មានទាក់ទង
ច្បាប់នឹងឯកសារថ្មីៗ
MINISTRY OF INTERIOR

ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។

ទាញយកកម្មវិធី ក្រសួងមហាផ្ទៃ​ទៅ​ក្នុង​ទូរស័ព្ទអ្នក
App Store  Play Store
023721905 023726052 023721190
#275 ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
ឆ្នាំ២០១៧ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ