ឯកឧត្តម ងី ចន្ទ្រ័ផល អញ្ជើញជាអធិបតីបិទសន្និបាតបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០១៧ និងលើកទិសដៅបន្ដ របស់រដ្ឋបាលខេត្តក្រចេះ
February 14, 2018 អ្នកទស្សនា :

 ព្រឹកថ្ងៃពុធ ១៤រោច ខែមាឃ ឆ្នាំរកា នព្វស័កព.ស២៥៦១ ត្រូវនឹងថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០១៨នេះ ឯកឧត្តម ងី ចន្រ្ទ័ផល រដ្ឋលេខាធិការក្រសួងមហាផ្ទៃ អញ្ជើញជាអធិបតីក្នុងពិធីបិទសន្និបាតបូកលទ្ធផលការងារប្រចាំឆ្នាំ២០១៧ និងលើកទិសដៅអនុវត្តការងារឆ្នាំ ២០១៨ របស់រដ្ឋបាលខេត្តក្រចេះ។ អង្គសន្និបាតនេះ ក៏មានការចូលរួមពីឯកឧត្តម លោកជំទាវ និងប្រតិភូអមដំណើរ ឯកឧត្តម សរ ចំរុង អភិបាលខេត្ត  ព្រមទាំងឯកឧត្តម លោកជំទាវ អភិបាលរងខេត្ត សមាជិកក្រុមប្រឹក្សាខេត្ត និងលោក លោកស្រីប្រធានមន្ទីរ អង្គភាពជុំវិញខេត្ត លោក អភិបាលក្រុង ស្រុក មន្ត្រីរាជការ តំណាងអង្គការ មីក្រូហិរញ្ញវត្ថុ លោក លោកស្រីមេឃុំ ចៅសង្កាត់ទូទាំងខេត្ត និងកងកម្លាំងប្រដាប់អាវុធទាំង៣ផងដែរ។ ថ្លែងក្នុងកិច្ចប្រជុំនោះ ឯកឧត្តម សរ ចំរុង អភិបាលខេត្តក្រចេះ បានធ្វើរបាយការណ៍ លើកឡើងពីសមិទ្ធផលពេញមួយឆ្នាំ ដែលខេត្តក្រចេះសម្រេចបាន និងបានបញ្ជាក់ពីចំណុចខ្វះខាត បញ្ហាប្រឈម ជូនគណៈអធិបតី។

ឯកឧត្តម ងី ចន្រ្ទ័ផល រដ្ឋលេខាធិការ ក៏បានវាយតម្លៃខ្ពស់ពីអ្វីដែលរដ្ឋបាលខេត្តក្រចេះ សម្រេចបានលទ្ធផលយ៉ាងល្អប្រសើរ ប៉ុន្ដែទន្ទឹមនូវអ្វីដែលសម្រេចបាននាឆ្នាំ២០១៧កន្លងទៅ រដ្ឋបាលខេត្តក៏ត្រូវបន្ដ និងខិតខំប្រឹងប្រែងបំពេញនូវចំណុចខ្វះឲ្យបានកាន់តែប្រសើរឡើងវិញ។ ក្នុងឱកាសនោះដែរ  ឯកឧត្តម រដ្ឋលេខាធិការ ក៏បានបំពាក់គ្រឿងឥស្សរយយស ប័ណ្ណសរសើរជូន លោក លោកស្រី ប្រធានមន្ទីរ មន្ត្រីសាលាខេត្ត និងមន្ត្រីនគរបាល មានស្នាដៃក្នុងការបំពេញការងារ ដែលធ្វើអោយរដ្ឋបាលខេត្តក្រចេះ សម្រេចបានលទ្ធផលការងារបានយ៉ាងល្អប្រសើរនាពេលកន្លងមក ។

ប្រភពព័ត៌មាន: រដ្ឋបាលខេត្តក្រចេះ (ថ្ងៃទី ១៤ ខែកុម្ភៈ ឆ្នាំ២០១៨)

ព័ត៌មានទាក់ទង
ច្បាប់នឹងឯកសារថ្មីៗ
MINISTRY OF INTERIOR

ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។

ទាញយកកម្មវិធី ក្រសួងមហាផ្ទៃ​ទៅ​ក្នុង​ទូរស័ព្ទអ្នក
App Store  Play Store
023721905 023726052 023721190
#275 ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
ឆ្នាំ២០១៧ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ