រដ្ឋបាលខេត្តកោះកុង បើកវគ្គបណ្តុះបណ្តាលស្តីពីការបង្ការ និងទប់ស្កាត់ការរីករាលដាល នៃជំងឺកូវីដ-១៩ ក្នុងសហគមន៍
May 31, 2020 អ្នកទស្សនា :

      កោះកុង៖ នៅព្រឹកថ្ងៃអាទិត្យ ទី៣១ ខែឧសភា ឆ្នាំ២០២០ លោក ទូ សាវុធ អភិបាលរង នៃគណ:អភិបាលខេត្ត តំណាងលោកជំទាវអភិបាលខេត្តកោះកុង បានអញ្ជើញជាអធិបតីក្នុងវគ្គបណ្តុះបណ្តាល ស្តីពីការបង្ការ និងទប់ស្កាត់ការរីករាលដាល នៃជំងឺកូវីដ-១៩ ក្នុងសហគមន៍ ដែលសហការរៀបចំដោយ រដ្ឋបាលខេត្តកោះកុង និងវេទិកាសម្ព័ន្ធសង្គមស៉ីវិល នៃទីស្តីការគណ:រដ្ឋមន្រ្តី ក្រោមកិច្ចសហការបច្ចេកទេសពីក្រុមការងារកងសង្គ្រោះបន្ទាន់៧១១ នៃកងពលតូចលេខ៧០ និងអង្គការសង្គ្រោះមេឃពណ៌ខៀវ នៃសាធារណរដ្ឋប្រជាមានិតចិន ដែលមានសមាសភាពអញ្ជើញចូលរួមមកពី រដ្ឋបាលខេត្ត រដ្ឋបាលក្រុងខេមរភូមិន្ទ មន្ទីរសុខាភិបាល យុវជន ស.ស.យ.ក. ខេត្ត យុវជនស្ម័គ្រចិត្តកាកបាទក្រហមខេត្ត និងរដ្ឋបាលសង្កាត់ពាក់ព័ន្ធ ចំនួន ៥០រូប។

      បន្ទាប់ពីបញ្ចប់វគ្គបណ្តុះបណ្តាលខាងលើ ក្រុមការងារបានចុះបាញ់ថ្នាំប្រយុទ្ធប្រឆាំង នឹងមេរោគកូវីដ-១៩ នៅអាគាររដ្ឋបាលខេត្ត សាលមហោស្រពខេត្ត សួនច្បារមុខសាលាខេត្ត ស្ថិតក្នុងក្រុងខេមរភូមិន្ទ និងបន្តទៅច្រកទ្វារព្រំដែនអន្តរជាតិចាំយាម និងមណ្ឌលចក្តាឡីស័កទី២ ស្ថិតនៅក្នុងបរិវេណវិទ្យាល័យ ហ៊ុន សែន ចាំយាម ស្ថិតក្នុងស្រុកមណ្ឌលសីមា ជាកិច្ចបញ្ចប់ដំណើរបេសកកម្មក្នុងខេត្តកោះកុង៕

ប្រភព៖ រដ្ឋបាលខេត្តកោះកុង

ព័ត៌មានទាក់ទង
ច្បាប់នឹងឯកសារថ្មីៗ
MINISTRY OF INTERIOR

ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។

ទាញយកកម្មវិធី ក្រសួងមហាផ្ទៃ​ទៅ​ក្នុង​ទូរស័ព្ទអ្នក
App Store  Play Store
023721905 023726052 023721190
#275 ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
ឆ្នាំ២០១៧ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ