អាជ្ញាធរខេត្តស្វាយរៀង បន្តចុះសួរសុខទុក្ខបងប្អូនពលករដែលវិលត្រឡប់បរទេសមកស្រុកកំណើតវិញ និងបានពិនិត្យទីតាំងចត្តាឡីស័កដាក់ខ្លួនដាច់ដោយឡែកនៅតាមផ្ទះ នៅស្រុកស្វាយជ្រំ
May 30, 2020 អ្នកទស្សនា :

      នៅថ្ងៃសៅរ៍ ទី៣០ ខែឧសភា ឆ្នាំ២០២០នេះ ឯកឧត្ដម តូច ប៉ូលីវ៉ា អភិបាលរងខេត្ត អនុប្រធានគណៈកម្មការប្រយុទ្ធប្រឆាំងនឹងជំងឺ១៩ខេត្ត ប្រធានក្រុមការងារទទួលខុសត្រូវសម្របសម្រួល ក្នុងការដឹកនាំក្រុមការងារទទួលប្រជាពលរដ្ឋ មានទីលំនៅនៅខេត្តស្វាយរៀង ដែលវិលត្រលប់មកពីប្រទេសថៃ តំណាងឯកឧត្ដមអភិបាលខេត្តស្វាយរៀង បានចុះសំណេះសំណាលសួរសុខទុក្ខបងប្អូនពលករដែលវិលត្រឡប់មកស្រុកកំណើតវិញ និងបានពិនិត្យទីតាំងចត្តាឡីស័កដាក់ខ្លួនដាច់ដោយឡែកនៅតាមផ្ទះ អនុវត្តតាមលក្ខណៈបច្ចេកទេស ស្របតាមការណែនាំរបស់ក្រសួងសុខាភិបាល  នៅភូមិព្រៃរកា ឃុំឈើទាល និងភូមិត្រោកតូច ឃុំស្វាយធំ ស្រុកស្វាយជ្រំ ខេត្តស្វាយរៀង។

      ក្នុងឱកាសនោះ ឯកឧត្ដមអភិបាលរងខេត្ត បានផ្ដាំផ្ញើដល់បងប្អូនពលករទាំងអស់ ត្រូវប្រតិបត្តិការងារចត្តាឡីស័កនៅដាច់ដោយឡែក១៤ថ្ងៃឲ្យបានហ្មត់ចត់ ត្រឹមត្រូវ ដើម្បីតាមដានសុខភាពរបស់ផ្ទាល់ខ្លួន ពិសេសការធ្វើអនាម័យសម្អាតខ្លួនប្រាណ ការលាងដៃជាមួយសាប៊ូឱ្យបានញឹកញាប់ និងធ្វើលំហាត់ប្រាណជាប្រចាំដើម្បីសុខភាព៕

ប្រភព: រដ្ឋបាលខេត្តស្វាយរៀង

ព័ត៌មានទាក់ទង
ច្បាប់នឹងឯកសារថ្មីៗ
MINISTRY OF INTERIOR

ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។

ទាញយកកម្មវិធី ក្រសួងមហាផ្ទៃ​ទៅ​ក្នុង​ទូរស័ព្ទអ្នក
App Store  Play Store
023721905 023726052 023721190
#275 ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
ឆ្នាំ២០១៧ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ