សាខាសមាគមនារីកម្ពុជា ខេត្តឧត្តរមានជ័យ នាំយកអំណោយចែកជូនដល់គ្រួសារដែលជួបការខ្វះខាតចំនួន១១គ្រួសារនៅស្រុកចុងកាល់
May 30, 2020 អ្នកទស្សនា :

      នៅរសៀលថ្ងៃសៅរ៍ ទី៣០ ខែឧសភា ឆ្នាំ២០២០ លោកជំទាវ ហេង សំអាន ប៉ែន កុសល្យ ប្រធានកិត្តិយសសាខាសមាគមនារីកម្ពុជា ដើម្បីសន្តិភាព និងអភិវឌ្ឍន៍ខេត្តឧត្តរមានជ័យ ដឹកនាំក្រុមការងារចុះជួប និងសួរសុខទុក្ខដល់គ្រួសារក្រីក្រ ចំនួន១១ គ្រួសារ និងគ្រួសាររងគ្រោះដោយរន្ទះបាញ់ស្លាប់១ ករណី សរុប១២ គ្រួសារ ឋិតនៅស្រុកចុងកាល់ ខេត្តឧត្ដរមានជ័យ។

      នៅក្នុងឱកាសនោះដែរ លោកជំទាវ ហេង សំអាន ក៏បានផ្ដាំផ្ញើដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ សូមមានការប្រុងប្រយ័ត្នខ្ពស់បំផុតក្នុងការថែរក្សាសុខភាព ដើម្បីការពារខ្លួនពីជំងឺកូវីដ-១៩ (COVID-19) ដោយមេត្តាកុំមានការប្រមូលផ្ដុំជួបជុំជាក្រុម និងត្រូវអនុវត្តន៍តាមបទបញ្ជារបស់រាជរដ្ឋាភិបាល និងវិធាននានារបស់ក្រសួងសុខភិបាល។ សូមអាន និងអនុវត្តឱ្យបានខ្ជាប់ខ្ជួននូវខិត្តប័ណ្ណស្ដីពី “របៀបលាងសម្អាតដៃជាមួយទឹក និងសាប៊ូ ដើម្បីបង្ការ ជំងឺកូវីដ-១៩” និង“វិធីកាត់បន្ថយហានិភ័យពីការឆ្លង ជំងឺកូវីដ-១៩” និងណែនាំកូនចៅឲ្យគោរពច្បាប់ចរាចណ៍។

      សូមបញ្ជាក់ថា៖ គ្រួសារដែលជួបការខ្វះខាតទាំង១២ គ្រួសារ បានទទួលអំណោយពីសាខាសមាគមនារីខេត្ត ដោយក្នុង១ គ្រួសារទទួលបាន អង្ករ៥០ គីឡូក្រាម, មី១ កេស, ទឹកត្រី១ យួរ, ទឹកស៊ីអ៉ីវ១ យួរ, និងថវិកា១០០,០០០រៀល៕

ប្រភព: រដ្ឋបាលខេត្តឧត្តរមានជ័យ

ព័ត៌មានទាក់ទង
ច្បាប់នឹងឯកសារថ្មីៗ
MINISTRY OF INTERIOR

ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។

ទាញយកកម្មវិធី ក្រសួងមហាផ្ទៃ​ទៅ​ក្នុង​ទូរស័ព្ទអ្នក
App Store  Play Store
023721905 023726052 023721190
#275 ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
ឆ្នាំ២០១៧ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ