ថ្នាក់ដឹកនាំខេត្តកំពង់ឆ្នាំង អញ្ជើញចូលរួមក្នុងពិធីចែកស្រូវពូជសែនក្រអូបចំនួន១០តោន ជូនដល់កសិករ ចំនួន២៨០គ្រួសារ ក្នុងស្រុកបរិបូណ៌
May 30, 2020 អ្នកទស្សនា :

      កំពង់ឆ្នាំង៖ នាព្រឹកថ្ងៃសៅរ៍ ទី៣០ ខែឧសភា ឆ្នាំ២០២០នេះ សម្ដេចចៅហ្វាវាំង វរវៀងជ័យ អធិបតីស្រឹង្គារ គង់ សំអុល ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្ត្រីព្រះបរមរាជវាំង អមដំណើរដោយ ឯកឧត្តម គុយ សុផល ទេសរដ្ឋមន្ដ្រី រដ្ឋមន្ត្រីទទួលបន្ទុកកិច្ចទូទៅអមក្រសួងព្រះបរមព្រះរាជវាំង អញ្ជើញចែកស្រូវពូជសែនក្រអូបចំនួន ១០ តោន ជូនដល់កសិករ ២៨០ គ្រួសារ មកពី ៧ ឃុំ ក្នុងស្រុកបរិបូណ៌ ខេត្តកំពង់ឆ្នាំង។ 

      ក្នុងពិធីចែកស្រូវពូជនោះ ក៏មានការអញ្ជើញចូលរួមពី ឯកឧត្តម ឈួរ ច័ន្ទឌឿន អភិបាលខេត្តកំពង់ឆ្នាំង អភិបាលរងខេត្ត ព្រមទាំងឯកឧត្តម លោកជំទាវ លោក លោកស្រី ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុក ខេត្តជាច្រើនរូបផងដែរ។

      ក្នុងនោះប្រជាពលរដ្ឋចូលរួមទទួលបានស្រូវពូជ ចំនួន២៨០នាក់ ក្នុងម្នាក់ៗទទួលបាន៖ ស្រូវ៤០គីឡូ សារ៉ុង១ និងថវិកា ចំនួន២ ម៉ឺនរៀលផងដែរ៕

ប្រភព: រដ្ឋបាលខេត្តកំពង់ឆ្នាំង

ព័ត៌មានទាក់ទង
ច្បាប់នឹងឯកសារថ្មីៗ
MINISTRY OF INTERIOR

ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។

ទាញយកកម្មវិធី ក្រសួងមហាផ្ទៃ​ទៅ​ក្នុង​ទូរស័ព្ទអ្នក
App Store  Play Store
023721905 023726052 023721190
#275 ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
ឆ្នាំ២០១៧ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ