ថ្នាក់ដឹកនាំខេត្តកំពង់ចាម ចុះសួរសុខទុក្ខ និងនាំយកអំណោយមនុស្សធម៌កាកបាទក្រហមកម្ពុជា ចែកជូនដល់ប្រជាពលរដ្ឋជួបការលំបាក និងជនងាយរងគ្រោះ នៅស្រុកចំការលើ
May 30, 2020 អ្នកទស្សនា :

      នៅព្រឹកថ្ងៃសៅរ៍ ទី៣០ ខែឧសភា ឆ្នាំ២០២០ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម និងជាប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តកំពង់ចាម ឯកឧត្តម ខ្លូត ផន ប្រធានក្រុមប្រឹក្សាខេត្ត លោកជំទាវអ្នកតំណាងរាស្ត្រមណ្ឌលខេត្តកំពង់ចាម លោកជំទាវអនុប្រធានអចិន្ត្រៃយ៍ ឯកឧត្តម អភិបាលរងខេត្ត លោក លោកស្រី សមាជិកគណៈកម្មាធិការសាខា រួមជាមួយអនុសាខាស្រុកចំការលើ បានអញ្ជើញចុះសាកសួរសុខទុក្ខ និងនាំយកអំណោយមនុស្សធម៌របស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ចែកជូនដល់គ្រួសារបងប្អូនប្រជាពលរដ្ឋជួបការលំបាក ជនងាយរងគ្រោះ ចំនួន៦០គ្រួសារ នៅក្នុងស្រុកចំការលើ ក្នុងនោះចាស់ជរាគ្មានទីពឹង ២០គ្រួសារ ជនពិការភាព ៥គ្រួសារ ស្រ្តីមេម៉ាយ មានកូនច្រើន ២៥គ្រួសារ កុមារកំព្រា ៥គ្រួសារ និងអ្នកជំងឺរាំរ៉ៃ ៥គ្រួសារ។

      ក្នុងឱកាសនោះ ឯកឧត្តម បានពាំនាំនូវប្រសាសន៍សួរសុខទុក្ខពីសំណាក់ ឯកឧត្តម ហ៊ុន ណេង ប្រធានកិត្តិយសសាខា ជាពិសេសសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ដែលជានិច្ចកាល សម្តេច តែងតែមានសេចក្ដីបារម្ភ និងគិតគូរអំពីសុខទុក្ខ ការលំបាករបស់ប្រជាពលរដ្ឋគ្រប់ៗរូប និងក្នុងគ្រប់ស្ថានភាព និងកាលៈទេសៈ ដោយមិនរើសអើងឡើយ។ យ៉ាងណាម៉ិញពេលនេះ សម្ដេច បានចាត់ឲ្យរូបឯកឧត្តម និងក្រុមការងារ ចុះជួយអន្តរាគមន៍ ដោះស្រាយការលំបាករបស់បងប្អូននាពេលនេះ។

      ឯកឧត្តមប្រធានគណៈកម្មការសាខា បានក្រើនរំឮកដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ សូមបង្កើនការយកចិត្តទុកដាក់ ប្រុងប្រយ័ត្នខ្ពស់ ក្នុងការបន្តចូលរួមបង្ការ ទប់ស្កាត់ហានិភ័យ នៃការឆ្លងជម្ងឺកូវីដ ១៩ ដោយមិនត្រូវធ្វេសប្រហែស ឬភ្លេចខ្លួននោះឡើយ។ សូមបងប្អូន ថែទាំសុខភាព រក្សាអនាម័យ ការរក្សាគម្លាតសុវត្ថិភាព និងអនុវត្តតាមការណែនាំរបស់ក្រសួងសុខាភិបាល ដើម្បីជៀសផុតពីការឆ្លងនៃជម្ងឺ ដ៏កាចសាហាវមួយនេះ។

    ចំពោះអំណោយចែកជូនក្នុង១គ្រួសារៗទទួលបាន៖ អង្ករ ២៥ គីឡូក្រាម ទឹកស៊ីអុីវ ០១ យួរ ទឹកត្រី ០១ យួរ ត្រីខកំប៉ុង ០១យួរ ម៉ាស់ ០៥ បន្ទះ អាវយឺត ០២ ថវិកា ២ម៉ឺនរៀល៕

ប្រភព៖ រដ្ឋបាលខេត្តកំពង់ចាម

ព័ត៌មានទាក់ទង
ច្បាប់នឹងឯកសារថ្មីៗ
MINISTRY OF INTERIOR

ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។

ទាញយកកម្មវិធី ក្រសួងមហាផ្ទៃ​ទៅ​ក្នុង​ទូរស័ព្ទអ្នក
App Store  Play Store
023721905 023726052 023721190
#275 ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
ឆ្នាំ២០១៧ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ