អាជ្ញាធរខេត្តប៉ៃលិន បំពាក់ម៉ាស៊ីនស្គែនកំដៅស្វ័យប្រវត្តិរកមេរោគកូវិដ-១៩ នៅមាត់ច្រកទ្វារអន្តរជាតិព្រំដែនខេត្តប៉ៃលិន
May 30, 2020 អ្នកទស្សនា :

      ប៉ៃលិន៖ ថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០២០ ឯកឧត្តម ផាន់ ចាន់ធុល អភិបាលខេត្តប៉ៃលិន និងជាប្រធានគណៈកម្មការប្រយុទ្ធនឹងជំងឺ COVID-19 អមដំណើរដោយឯកឧត្តម ចេង ញ៉ាន់ អភិបាលរងខេត្ត និងមន្ត្រីជំនាញ ព្រមទាំងក្រុមការងារ បានអញ្ជើញចុះត្រួតពិនិត្យមើលដំណើរការ ដាក់ម៉ាស៊ីនវាស់កំដៅស្វ័យប្រវត្តិនៅចក្រទ្វាអន្តរជាតិព្រំប៉ៃលិន។

      ឯកឧត្តម ផាន់ ចាន់ធុល ប្រធានគណៈកម្មការប្រយុទ្ធនឹងជំងឺ COVID-19 បានមាន ប្រសាសន៍ឱ្យដឹងថា៖ ម៉ាស៊ីនស្គែនកំដៅស្វ័យប្រវត្តិរកមេរោគកូវិដ-១៩ នេះ នឹងបង្ក លក្ខណៈ ងាយស្រួលជាមុនសម្រាប់វាស់កំដៅអ្នកដំណើរ និងភ្ញៀវទេសចរចេញចូលមកតាមចក្រទ្វារ អន្តរជាតិព្រំខេត្តប៉ៃលិន។ ឯកឧត្តមអភិបាលខេត្ត បានមានប្រសាសន៍ ជំរុញដល់មន្រ្តី ចត្តាឡី ស័ក ដែលប្រចាំការនៅច្រកទ្វារអន្តរជាតិព្រំ ខេត្តប៉ៃលិន ត្រូវខិតខំតាមដានដោយយកចិត្តទុកដាក់ខ្ពស់ស្របពេលដែលមានផ្ទុះជំងឺកូវិដ-១៩នេះសារជាថ្មី នៅក្នុងប្រទេសកម្ពុជាយើង ជាពិសេសឯកឧត្តម សូមថ្លែងអំណអរគុណដល់ក្រសួងសុខាភិបាល ដែលបានផ្តល់ជាម៉ាស៊ីន ស្គែនកំដៅស្វ័យប្រវត្តិនេះ ដើម្បីទប់ស្កាត់នៃការរីករាលដាល នៃជំងឺ កូវិដ-១៩ (COVID-19)។

      នៅក្នុងឱកាសនោះផងដែរ ឯកឧត្តម ផាន់ ចាន់ធុល ក៍បានមាន ប្រសាសន៍ក្រើនរំលឹកដល់ អជ្ញាធរ មូលដ្ឋានគ្រប់ជាន់ថ្នាក់ និងក្រុមគ្រូពេទ្យជំនាញ ត្រូវបន្តធ្វើការផ្សព្វផ្សាយអប់រំ នៅតាមមូលដ្ឋាន ជាពិសេសនៅតាមទីប្រជុំជន និងទីសាធារណៈឲ្យបានផុលផុស អំពីវិធានការបង្ការ និងទប់ស្កាត់ការរីករាលដាលនៃ ជម្ងឺកូវីដ-១៩ នៅក្នុងប្រទេសកម្ពុជា។

      បើតាមការបញ្ជាក់របស់លោក ស្លេះ យូ ប្រធានមន្ទីរសុខាភិបាលខេត្តបានអោយដឹងថា៖ ការដាក់ម៉ាស៊ីនស្គែនកំដៅស្វ័យប្រវត្តិរកមេរោគកូវិដ-១៩ នៅមាត់ច្រកទ្វារអន្តរជាតិព្រំនេះ គឺដើម្បីស្គែនពលរដ្ឋ និងភ្ញៀវចេញចូលទាំងអស់ ហើយប្រសិន បើមាន រោគសញ្ញាសង្ស័យ ដែលមានកំដៅចាប់ពី៣៨°ទ្បើងទៅ មន្ត្រីជំនាញនិងនាំចូលក្នុងបន្ទប់សុវត្ថិភាពធ្វើការពិនិត្យ និងវាស់កំដៅសារជាថ្មី ក្នុងករណីសង្ស័យថា ជារោគសញ្ញា ជម្ងឺកូវីត ១៩ គឺត្រូវដាក់គាត់នៅ ដាច់ដោយឡែក មានក្រុមគ្រូពេទ្យប្រចាំការ ២៤ម៉ោង និងត្រូវយកសំណាកអ្នកជម្ងឺសង្ស័យ ទៅពិនិត្យនៅវិទ្យាស្ថានប៉ាស្ទឺ ដើម្បីទទួលបានលទ្ធផលច្បាស់លាស់៕

ប្រភព: រដ្ឋបាលខេត្តប៉ៃលិន

ព័ត៌មានទាក់ទង
ច្បាប់នឹងឯកសារថ្មីៗ
MINISTRY OF INTERIOR

ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។

ទាញយកកម្មវិធី ក្រសួងមហាផ្ទៃ​ទៅ​ក្នុង​ទូរស័ព្ទអ្នក
App Store  Play Store
023721905 023726052 023721190
#275 ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
ឆ្នាំ២០១៧ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ