អាជ្ញាធរខេត្តស្ទឹងត្រែង ចុះដាំគ្រាប់ត្នោតតាមបណ្តោយខ្សែក្រវ៉ាត់ព្រំដែនកម្ពុជា-ឡាវ
May 30, 2020 អ្នកទស្សនា :

      ស្ទឹងត្រែង៖ នៅព្រឹកថ្ងៃសៅរ៍ ទី៣០ ខែឧសភា ឆ្នាំ២០២០ ឯកឧត្តម ម៉ុម សារឿន អភិបាលនៃគណៈអភិបាលខេត្តស្ទឹងត្រែង បានដឹកនាំផ្ទាល់យកគ្រាប់ត្នោតចំនួន១០០,០០០គ្រាប់ ដាំតាមសងខាងផ្លូវខ្សែក្រវ៉ាត់ព្រំដែនកម្ពុជា-ឡាវ (ចាប់ពីចំណុចបង្គោលព្រំដែនលេខ0៤៦ ទៅបង្គោលព្រំដែនលេខ០៧៨ និងបន្តមកកាន់ទីរួមស្រុកសៀមប៉ាង)។ ពិធីនេះមានការអញ្ជើញចូលរួមពីសំណាក់ឯកឧត្តម ឈាង ឡាក់ ប្រធានក្រុមប្រឹក្សាខេត្តស្ទឹងត្រែង សមាជិកក្រុមប្រឹក្សាខេត្ត ថ្នាក់ដឹកនាំខេត្ត ព្រះរាជអាជ្ញាសាលាដំបូងខេត្ត កងកម្លាំងប្រដាប់អាវុធទាំង៣ប្រភេទ ក្រុង ស្រុក និងមន្រ្តីរាជការមន្ទីរ អង្គភាពជុំវិញខេត្ត ក្រុមប្រតិបត្តិសាខាកាកបាទក្រហម និងយុវជនកាកបាទក្រហម ព្រមទាំងអាជ្ញាធរដែនដីគ្រប់លំដាប់ថ្នាក់។ ការដាំគ្រាប់ត្នោតនេះជាសកម្មភាពដឹកនាំផ្ទាល់លើកទី៣។ 

      ថ្លែងនៅក្នុងពិធីនេះ ឯកឧត្តម ម៉ុម សារឿន បានគូសបញ្ជាក់ថា ដើមត្នោតជារុក្ខជាតិដែលផ្តល់នូវគុណសម្បត្តិច្រើនយ៉ាងដល់ប្រជាជាតិខ្មែរតាំងពីសម័យបុរាណកាល និងតំណាងអត្តសញ្ញាណជាតិ ដួងប្រលឹងជាតិ ដែលប្រជាជនខ្មែរសំគាល់នូវទេសភាពទឹកដីរបស់ខ្លួនពីបុរាណកាលរហូតមកដល់បច្ចុប្បន្ន។ ឯកឧត្តមអភិបាលខេត្ត បានមានប្រសាសន៍ទៀតថា សកម្មភាពដាំដើមត្នោតនាថ្ងៃនេះ គឺជាសកម្មភាពប្រវត្តិសាស្រ្តរបស់ខេត្ត ក្នុងការបង្ហាញពីវប្បធម៌ដ៏ផូផង់របស់ជាតិ ការថែរក្សាអត្តសញ្ញាណជាតិ ដួងប្រលឹងជាតិ ការពារអធិបតេយ្យភាពជាតិ និងបំផុសផ្នត់គំនិតដល់អ្នកជំនាន់ក្រោយឲ្យស្រលាញ់នូវអ្វីដែលជាអត្តសញ្ញាណជាតិ និងដួងព្រលឹងជាតិរបស់ខ្លួន៕

ប្រភព: រដ្ឋបាលខេត្តស្ទឹងត្រែង

ព័ត៌មានទាក់ទង
ច្បាប់នឹងឯកសារថ្មីៗ
MINISTRY OF INTERIOR

ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។

ទាញយកកម្មវិធី ក្រសួងមហាផ្ទៃ​ទៅ​ក្នុង​ទូរស័ព្ទអ្នក
App Store  Play Store
023721905 023726052 023721190
#275 ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
ឆ្នាំ២០១៧ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ