រដ្ឋបាលខេត្តកំពង់ចាម បើកកិច្ចប្រជុំផ្សព្វផ្សាយអំពីការផ្តល់ឥណទានសម្រាប់ប្រជាកសិករចិញ្ចឹមសត្វ ចញ្ចឹមត្រី និងដាំបន្លែ
May 28, 2020 អ្នកទស្សនា :

      នៅរសៀលថ្ងៃព្រហស្បតិ៍ ទី២៨ ខែឧសភា ឆ្នាំ២០២០នេះ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម និងឯកឧត្តម ខ្លូត ផន ប្រធានក្រុមប្រឹក្សាខេត្ត រួមជាមួយឯកឧត្តម កៅ ថាច អគ្គនាយកធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម បានអញ្ជើញចូលរួមក្នុងកិច្ចប្រជុំផ្សព្វផ្សាយអំពីការផ្តល់ឥណទានសម្រាប់ប្រជាកសិករចិញ្ចឹមសត្វ ចញ្ចឹមត្រី និងដាំបន្លែ ដែលកម្មវិធីនេះបានរៀបចំឡើងនៅសាលាខេត្តកំពង់ចាម ដោយមានការអញ្ជើញចូលរួមពីឯកឧត្តម លោកជំទាវអភិបាលរងខេត្ត មន្ទីរ-អង្គភាពជុំវិញខេត្ត បងប្អូនប្រជាកសិករដែលប្រកបរបចិញ្ចឹមសត្វ ចិញ្ចឹមត្រី និងដាំបន្លែ ប្រមាណ២៥០នាក់។

      ថ្លែងក្នុងឱកាសនេះ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម បានគូបបញ្ចាក់ថាតាមរយៈការដាក់ចេញនូវកម្មវិធីនយោបាយយុទ្ធសាស្ត្រចតុកោណដំណាក់កាលទី៤ របស់រាជរដ្ឋាភិបាល ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី ខេត្តកំពង់ចាមបាននឹងកំពុងមានការរីកចម្រើន និងប្រែប្រួលមុខមាត់ជាបន្តបន្ទាប់ទាំងផ្នែកសន្តិសុខ សណ្តាប់ធ្នាប់ សាធារណៈ សេដ្ឋកិច្ច សង្គមកិច្ច បរិស្ថាន និងសមិទ្ធផលរូបវ័ន្តជាច្រើន ពិសេសជីវភាពរស់នៅរបស់ប្រជាពលរដ្ឋកាន់តែលើកកម្ពស់។ ទន្ទឹមនោះដែរវិស័យកសិកម្មក្នុងខេត្តកំពង់ចាម ក៏កំពុងមានការប្រែប្រួលពីមួយថ្ងៃទៅមួយថ្ងៃ តាមរយៈការយល់ដឹងការប្រែប្រួលទម្លាប់អន់ថយ ការផលិតសម្រាប់តែផ្គត់ផ្គង់គ្រួសារទៅជាការផលិត សម្រាប់បម្រើការនាំចេញ។ ប្រជាកសិករ ចេះប្រើប្រាស់ពូជ ជី ថ្នាំសម្លាប់សត្វល្អិត ការធ្វើស្រូវមួយឆ្នាំ២ ទៅ៣ដង ការភ្ជួររាស់ដោយត្រាក់ទ័រក៏មាននិន្នាការកើនឡើង។ ការវិនិយោគលើវិស័យកសិកម្មពីសំណាក់វិស័យឯកជន ពិសេសដំណាំស្រូវ កៅស៊ូ ចេកជាដើម។ នៅឆ្នាំ២០១៩-២០២០នេះ ខេត្តកំពង់ចាម សល់ស្រូវសម្រាប់នាំចេញចំនួន ១៧០ ៥៧៣តោន។ ដំណាំរួមផ្សំ បន្លែបានចំនួន ១៦៥,៨៦២តោន ការចិញ្ចឹមសត្វគ្រប់ប្រភេទ មានចំនួន ៦,២០៣,៦៦០ក្បាល និងក្រោយការហូប យើងនៅសល់សាច់ ៣១,៩៦២តោន។ ការងារចិញ្ចឹមត្រី បានចំនួន ៣៩,០៤០តោន និងក្រោយការហូបចុក យើងនៅខ្វះត្រីហូបចំនួន ២៤,០៨៨តោន៕

ប្រភព៖ រដ្ឋបាលខេត្តកំពង់ចាម

ព័ត៌មានទាក់ទង
ច្បាប់នឹងឯកសារថ្មីៗ
MINISTRY OF INTERIOR

ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។

ទាញយកកម្មវិធី ក្រសួងមហាផ្ទៃ​ទៅ​ក្នុង​ទូរស័ព្ទអ្នក
App Store  Play Store
023721905 023726052 023721190
#275 ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
ឆ្នាំ២០១៧ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ