ឯកឧត្ដម កែវ នាឬទ្ធិ អភិបាលរងខេត្តកំពង់ចាម អញ្ជើញជាអធិបតីក្នុងពិធីប្រកាសចូលកាន់មុខតំណែងមន្ត្រីរាជការ នៃមន្ទីរព័ត៌មានខេត្ត
May 28, 2020 អ្នកទស្សនា :

      នារសៀលថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២០ នេះ ឯកឧត្ដម កែវ នាឬទ្ធិ អភិបាលរងខេត្ត តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្ដមអភិបាល នៃគណៈអភិបាល ខេត្តកំពង់ចាម អញ្ជើញជាអធិបតីក្នុងពិធីប្រកាសចូលកាន់មុខតំណែងមន្ត្រីរាជការ នៃមន្ទីរព័ត៌មាន ខេត្តកំពង់ចាម។

      ស្ថិតក្នុងឱកាសនោះ បានណែនាំដល់មន្ត្រីដែលទើបតែងតាំង ចូលកាន់តំណែងថ្មី ត្រូវមានសាមគ្គីភាព ខិតខំបំរើការងារលើវិស័យព័ត៌មាន ពោលធ្វើយ៉ាងណា ផ្សព្វផ្សាយព័ត៌មាន ឲ្យបានជ្រោតជ្រាប ទៅដល់សាធារណៈជន ពិសេស ត្រូវលុបបំបាត់ព័ត៌មានក្លែងក្លាយ ដែលនាំឲ្យប៉ះពាល់ដល់សុខសន្តិសង្គម ដែលបង្កឲ្យមានការភាន់ច្រលំពីសំណាក់មហាជនទូទៅ មកលើការខិតខំប្រឹងប្រែង របស់រាជរដ្ឋាភិបាល និងអាជ្ញាធរ។

      ឯកឧត្ដមអភិបាលរង ខេត្តកំពង់ចាម ក៏បានណែនាំដល់ថ្នាក់ដឹកនាំមន្ទីរព័ត៌មាន ជាពិសេស មន្ត្រីជំនាញគ្រប់គ្រងព័ត៌មានទូរទស្សន៍ និងវិទ្យុក្នុងខេត្ត ត្រូវបន្តយកចិត្តទុកដាក់ការផ្សព្វផ្សាយអំពីអនាម័យ និងវិធីបង្ការការពារជំងឺកូវីដ១៩ ជូនដល់ប្រជាពលរដ្ឋ ឲ្យបន្តអនុវត្តឲ្យបានខ្ជាប់ខ្ជួន តាមការណែនាំ របស់ក្រសួងសុខាភិបាល ដើម្បីជៀសផុតពីជម្ងឺដ៏កាចសាហាវនេះ គ្រប់ៗគ្នា។

      គួសបញ្ចាក់ថា យោងដីកាស្ដីពីការតែងតាំង និងគល់ភារកិច្ច ជូនមន្ត្រីរាជការ របស់រដ្ឋបាលខេត្តកំពង់ចាម ត្រូវបាន តែងតាំងមន្ត្រីរាជការ ចំនួន ០៦រូប ទៅក្នុងរចនាសម្ព័ន្ធមន្ទីរព័ត៌មាន ខេត្តកំពង់ចាម ក្នុងនោះមាន ៖ អនុប្រធានមន្ទីរចំនួន ០២រូប ប្រធានការិយាល័យចំនួន ២រូប និងអនុប្រធានការិយាល័យចំនួន ០២រូប៕

ប្រភព៖ រដ្ឋបាលខេត្តកំពង់ចាម

ព័ត៌មានទាក់ទង
ច្បាប់នឹងឯកសារថ្មីៗ
MINISTRY OF INTERIOR

ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។

ទាញយកកម្មវិធី ក្រសួងមហាផ្ទៃ​ទៅ​ក្នុង​ទូរស័ព្ទអ្នក
App Store  Play Store
023721905 023726052 023721190
#275 ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
ឆ្នាំ២០១៧ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ