នាព្រឹកថ្ងៃអង្គារ ១៣ រោច ខែមាឃ ឆ្នាំកា នព្វស័ក ព.ស ២៥៦១ ត្រូវនឹងថ្ងៃទី១៣ ខែកុម្ភះ ឆ្នាំ២០១៨ នៅសាលាខេត្តកណ្តាលមានរៀមចំកិច្ចប្រជុំត្រួតពិនិត្យត្រៀមរៀបចំពិធីបុណ្យទន្លេ ឆ្នាំ២០១៨ ក្រោមអធិបតីភាព ឯ.ឧ ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ និងជាប្រធានគណៈកម្មាធិការអន្តរក្រសួងដើម្បីរៀបចំពិធីបុណ្យទន្លេឆ្នាំ២០១៨ និងឯ.ឧ ម៉ៅ ភិរុណ អភិបាលនៃគណៈអភិបាលខេត្តកណ្តាល និងជាអនុប្រធានអចិន្ត្រៃយ៍គណៈកម្មាធិការអន្តរក្រសួងដើម្បីរៀបចំពិធីបុណ្យទន្លេឆ្នាំ២០១៨។ សមាសភាពអញ្ជើញចូលរួម មាន៖ ឯ.ឧ រដ្ឋលេខាធិការ, អនុរដ្ឋលេខាធិការ, អគ្គនាយក, ក្រុមការងារក្រសួងទេសចរណ៍, ក្រុមការងារក្រសួងស្ថាប័នពាក់ព័ន្ធ, អភិបាលរងរាជធានីភ្នំពេញ, អភិបាលរងខេត្ត, ប្រធានមន្ទីរ អង្គភាពជុំវិញខេត្ត, អភិបាលក្រុងតាខ្មៅ និងមន្ត្រីពាក់ព័ន្ធសរុបចំនួន១៥០ នាក់។
*គោលបំណងនៃកិច្ចប្រជុំគឺដើម្បីត្រួតពិនិត្យវឌ្ឍនភាពនៃការរៀបចំការងារទាំងក្រុមការងារថ្នាក់ជាតិ និងថ្នាក់ខេត្ត ដើម្បីត្រៀមឆ្ពោះទៅកាន់ពិធីបុណ្យទន្លេលើកទី៤ ដែលនឹងរៀបចំឡើងនៅខេត្តកណ្តាល ចាប់ពីថ្ងៃទី៩-១១ ខែមីនា ឆ្នាំ២០១៨ ខាងមុខ ក្រោមប្រធានបទ" ទន្លេនៃសន្តិភាព មិត្តភាព និងនិរន្តរភាពទេសចរណ៍ " ៕
ប្រភពព័ត៌មាន: រដ្ឋបាលខេត្តកណ្តាល (ថ្ងៃទី ១៣ ខែកុម្ភៈ ឆ្នាំ២០១៨)