រដ្ឋបាលខេត្តព្រះសីហនុ បើកកិច្ចប្រជុំស្កីពីការរៀបចំដាំរុក្ខជាតិក្នុងគម្រោងអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធផ្លូវក្រុង ក្នុងខេត្តព្រះសីហនុ
May 28, 2020 អ្នកទស្សនា :

      ព្រឹកថ្ងៃព្រហស្បតិ៍ ទី២៨ ខែឧសភា ឆ្នាំ២០២០ ឯកឧត្តម គួច ចំរើន អភិបាល នៃគណ:អភិបាលខេត្តព្រះសីហនុ និងឯកឧត្តម លី រស្មី ប្រធានក្រុមការងារបច្ចេកទេសសាងសង់ផ្លូវទាំង៣៤ខ្សែ ក្នុងខេត្តព្រះសីហនុ បានដឹកនាំកិច្ចប្រជុំការរៀបចំដាំរុក្ខជាតិក្នុងគម្រោងអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធផ្លូវក្រុង ក្នុងខេត្តព្រះសីហនុ ចំនួន ៣៤ខ្សែ ដោយមានការចូលរួមពីលោកអភិបាលក្រុង ស្រុក មន្ទីរ អង្គភាពពាក់ព័ន្ធ។ 

      ឯកឧត្តម គួច ចំរើន អភិបាលខេត្តព្រះសីហនុ បានបើកកិច្ចប្រជុំដោយគូសបញ្ជាក់ថា ការរៀបចំដាំរុក្ខជាតិនៅតាមដងផ្លូវទាំង ៣៤ខ្សែ ក្នុងខេត្តព្រះសីហនុ ដែលមានផ្កា និងដើមឈើ ០៩ប្រភេទផ្សេងៗគ្នា ដើម្បីលម្អតាមដងផ្លូវ លើកស្ទួយសោភ័ណភាពក្រុង ជាលំនឹងបរិស្ថាន និងទាក់ទាញភ្ញៀវទេសចរជាតិ និងអន្តរជាតិផងដែរ។ រដ្ឋបាលខេត្តសម្រេចបង្កើតក្រុមការងារ ៤ក្រុម ដើម្បីរៀបចំចុះពិនិត្យទីតាំង នៃការដាំដើមឈើនៅតាមបណ្តោយដងផ្លូវទាំង ៣៤ខ្សែ ក្នុងខេត្តព្រះសីហនុ។ 

      ឯកឧត្តម លី រស្មី ប្រធានក្រុមការងារបច្ចេកទេសសាងសង់ផ្លូវខេត្តព្រះសីហនុបានធ្វើបទបង្ហាញពីប្រភេទដើមឈើ និងផ្កាដែលត្រូវយកមកដាំលម្អតាមដងផ្លូវទាំង ៣៤ខ្សែ ក្នុងក្រុងព្រះសីហនុ មានដូចជា: 

១. ដើមរាជ្យព្រឹក្ស ដាំនៅតាមដងផ្លូវ មហាវិថីរាម វិថីជោត្តញាណ វិថីបុរីកម្មករ វិថីគុជអាស៊ី វិថីអូរឈើទាលកំណាត់១ ផ្លូវ លេខ៥០៣. ៥០៥. ៥០៧. ៨០១. ៦០២ វិថីឆ្នេរអូឈើទាល និងវិថីឆ្នេរអូត្រេះ។ 
២.ដើមផ្កាចា ដាំនៅតាមដងផ្លូវ មហាវិថីឆ្នេររាម មហាវិថីជំទាវម៉ៅ វិថី២ធ្នូ(ចាប់ពីស្ពានព្រែកទប់ដល់ព្រះរាជដំណាក់) វិថីឆ្នេរអូរឈើទាល និងវិថីឆ្នេរអូត្រេះ។
៣.ដើមនាងនួន ដាំតាមដងផ្លូវ វិថីសែនត្រជាក់ចិត្ត វិថីឆ្នេរពយជំទាវម៉ៅ វិថីលេខ៨៣៧-១ វិថីកោះពូឡូវ៉ៃ វិថីឆ្នេរអូរឈើទាល និងវិថីឆ្នេរអូរត្រេះ។
៤.ដើមធ្នង់ ដាំនៅតាមដងផ្លូវវិថីមិត្តភាពកម្ពុជា-រុស្ស៉ី លេខ៧០៥ វិថី២៨មិថុនា វិថី២ធ្នូ (ចាប់ពីរង្វង់មូលតោពីរដល់ផ្លូវកែងកែវវិថី២៨មិថុនា) វិថីឆ្នេរអូរឈើទាល និងវិថីអូរត្រេះ។ 
៥.ដើមឥន្ទនេល ដាំនៅតាមដងផ្លូវ វិថីឯករាជ្យ វិថីលំហែព្រះភូមិន្ទ វិថីអូត្រេះកំណាត់ទី៣ ដល់ស្ពានសែនត្រជាក់ចិត្ត  ផ្លូវកាត់ទទឹងអូរត្រេះ វិថីឆ្នេរអូរឈើទាល និងវិថីឆ្នេរអូរត្រេះ។
៦.ដើមក្ងោក ដាំតាមដងផ្លូវលេខ៨០៦ ផ្លូវលេខ ១០៦ ផ្លូវលេខ៨១០ ផ្លូវលេខ ៨១៨៨ ផ្លូវលេខ១០២ វិថីឆ្នេរអូរឈើទាល និងវិថីឆ្នេរអូរត្រេះ។
៧.ដើមបូរព្រឹក្ស ដាំតាមដងផ្លូវ វិថីអូត្រេះ វិថី២ធ្នូ (ចាប់ពីផ្លូវកែងវិថី២៨ មិថុនា ដល់ស្ពានព្រែកទប់) វថីឆ្នេរអូរឈើទាល និងវិថីឆ្នេរអូរត្រេះ។ 
៨.ដើមរំដួល ដាំតាមដងផ្លូវលេខ១១៥ វិថីឆ្នេរអូរឈើទាល និងវិថីឆ្នេរអូរត្រេះ។
៩.ដើមផ្កាក្រដាស ដាំតាមមហាវិថីរាម មហាវិថីឆ្នេររាម មហាវិថីជំទាវម៉ៅ។ ចំនួនដើមឈើ និងរុក្ខជាតិលម្អដែលគ្រោងនឹ
ធ្វើការដាំមានចំនួន ១៣,៣៤០ដើម ហើយចំនួនផ្កាក្រដាសសរុបទាំង ៣មហាវិថី មានចំនួន ៦០,២០០គុម្ព៕

ប្រភព៖ រដ្ឋបាលខេត្តព្រះសីហនុ

ព័ត៌មានទាក់ទង
ច្បាប់នឹងឯកសារថ្មីៗ
MINISTRY OF INTERIOR

ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។

ទាញយកកម្មវិធី ក្រសួងមហាផ្ទៃ​ទៅ​ក្នុង​ទូរស័ព្ទអ្នក
App Store  Play Store
023721905 023726052 023721190
#275 ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
ឆ្នាំ២០១៧ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ