រដ្ឋបាលខេត្តក្រចេះ រៀបចំពិធីប្រកាសតែងតាំងផ្លាស់ប្ដូរភារកិច្ចមុខតំណែង មន្ត្រីរាជការនៃរដ្ឋបាលខេត្តក្រចេះ
May 28, 2020 អ្នកទស្សនា :

      ព្រឹកថ្ងៃព្រហស្បតិ៍ ទី២៨ ខែឧសភា ឆ្នាំ២០២០ រដ្ឋបាលខេត្តក្រចេះ រៀបចំពិធីប្រកាសតែងតាំងមុខតំណែងថ្មី និងផ្លាស់ប្តូរភារកិច្ច របស់មន្រ្តីនៃរដ្ឋបាលខេត្តក្រចេះ ចំនួន០៨រូប ក្រោមអធិបតីភាពឯកឧត្តម ហឿ ស៊ីយ៉ែម ប្រធានក្រុមប្រឹក្សាខេត្ត និងឯកឧត្តម ភឹម ភីរ៉ា អភិបាលរងខេត្ត។

      ក្នុងពិធីតែងតាំងមុខតំណែងនាយក នាយករងទីចាត់ការរដ្ឋបាល ប្រធានការិយាល័យគណនេយ្យ ប្រធានការិយាល័យហិរញ្ញកិច្ច ប្រធានការិយាល័យគ្រប់គ្រងការអភិវឌ្ឍ និងសំណង់ អនុប្រធានការិយាល័យលេខាធិការក្រុមប្រឹក្សា អនុប្រធានការិយាល័យសរុបនិងព័ត៌មាន អនុប្រធានការិយាល័យកសាងសមត្ថភាព។ 

      ឯកឧត្តម ភឹម ភីរ៉ា អភិបាលរងខេត្ត មានប្រសាសន៍បញ្ជាក់ថា ៖ ការប្រគល់មុខតំណែងថ្មីជូនដល់មន្រ្តីរាជការទាំង០៨រូបនាពេលនេះ ៖ គឺជាការជ្រើសរើស និងផ្តល់ឱកាសរួមនឹងទំនុកចិត្តលើសមត្ថភាពរបស់មន្រ្តី ពីថ្នាក់ដឹកនាំខេត្ត ដើម្បីឲ្យពួកគាត់ចូលរួមកសាង និងអភិវឌ្ឍខេត្ត ហើយត្រូវចាំថា ក្នុងនាមជាមន្រ្តីរាជការក្រោមឱវាទ ជាពិសេសមន្រ្តីវ៏យក្មេង គ្មានទេពាក្យថា “ទេ ធ្វើមិនកើត ” ត្រូវប្រកាន់នូវពាក្យថា “នឹងព្យាយាម”។ 

      ឯកឧត្តម ហឿ ស៊ីយ៉ែម ប្រធានក្រុមប្រឹក្សាខេត្ត មានប្រសាសន៍ថា ៖ ការតែងតាំងនេះគឺបង្ហាញឲ្យឃើញ ពីការរៀបចំរចនាសម្ព័ន្ធថ្នាក់ដឹកនាំរបស់សាលាខេត្ត ដើម្បីឲ្យមន្ត្រីមានភាពទទួលខុសត្រូវលើតួនាទី និងភារកិច្ច តាមលក្ខណៈការងាររបស់ខ្លួនដែលបានកំណត់ និងបានណែនាំដល់មន្ត្រីទំាងអស់ខិតខំរៀនសូត្រ ស្វែងយល់ និងចូលរួមវគ្គជំនាញខ្លីៗ តាមរយៈវគ្គបណ្តុះបណ្តាលក្តី ខ្លួនឯងក្តី ដើម្បីក្រេបជញ្ជក់យកចំណេះដឹង បទពិសោធន៍ ដើម្បីអភិវឌ្ឍលើសមត្ថភាពរបស់ខ្លួនបន្ថែមទៀត និងឆ្លើយតបទៅ នឹងសកលភាវរូបនីយកម្ម តាមបច្ចេកវិទ្យាជឿនលឿន។ ជាពិសេសមន្ត្រីវ័យក្មេង ឬមន្ត្រីដែលទើបនឹងប្រឡងជាប់ ត្រូវខិតខំសិក្សាស្វែងយល់បទពិសោធន៍ពីមន្ត្រីចាស់ៗ ឬអ្នកនៅជុំវិញខ្លួន សំដៅយ៉ាងណា ឲ្យទទួលបាននូវប្រសិទ្ធភាព និងលទ្ធផលកាន់តែប្រសើរឡើង ដើម្បីធានាដល់ការបំពេញ សេវាកម្មសាធារណៈ និងតម្រូវការជាមូលដ្ឋានរបស់ប្រជាពលរដ្ឋក្នុងខេត្តឲ្យមានកាន់តែរហ័ស។

      ឯកឧត្តមប្រធានក្រុមប្រឹក្សាខេត្តបានផ្តាំផ្ញើដល់មន្ត្រីរាជការដែលប្រកាសតែងតាំងថ្មី ត្រូវខិតខំរក្សាសាមគ្គីភាព ឯកភាពផ្ទៃក្នុង ដើម្បីពង្រឹងការងារក្នុងរដ្ឋបាលខេត្ត និងមានការទំនាក់ទំនងល្អ ជាមួយអង្គភាពមន្ទីរជុំវិញខេត្ត ដើម្បីបម្រើសេវាសាធារណៈជូនអ្នកប្រើប្រាស់ឲ្យកាន់តែប្រសើរ និងទាន់ពេលវេលា៕

ប្រភព៖ រដ្ឋបាលខេត្តក្រចេះ

ព័ត៌មានទាក់ទង
ច្បាប់នឹងឯកសារថ្មីៗ
MINISTRY OF INTERIOR

ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។

ទាញយកកម្មវិធី ក្រសួងមហាផ្ទៃ​ទៅ​ក្នុង​ទូរស័ព្ទអ្នក
App Store  Play Store
023721905 023726052 023721190
#275 ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
ឆ្នាំ២០១៧ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ