លោកជំទាវ នួន នារតី សមាជិកក្រុមប្រឹក្សាខេត្តកណ្តាល ៖ កុមារគឺជាជនរងគ្រោះខ្លាំងជាងគេ ក្នុងកំឡុងការផ្ទុះរីករាលដាល នៃជំងឺកូវីដ-១៩
May 28, 2020 អ្នកទស្សនា :

      ខេត្តកណ្ដាល៖ លោកជំទាវ នួន នារតី សមាជិកក្រុមប្រឹក្សាខេត្ត និងជាប្រធានគណៈកម្មការពិគ្រោះយោបល់ស្ត្រី និងកុមារខេត្តកណ្ដាល បានលើកឡើងថា ក្នុងចំណោងប្រជាពលរដ្ឋដែលបានរងគ្រោះដោយការផ្ទុះរីករាលដាល នៃជំងឺកូវីដ-១៩ កន្លងមក កុមារគឺទទួលរងគ្រោះខ្លាំងជាងគេ។ លោកជំទាវ លើកឡើងបែបនេះក្នុងជំនួបជាមួយគណៈប្រតិភូ ដឹកនាំដោយឯកឧត្ដម Masahiro Mikami អគ្គរាជទូតប្រទេសជប៉ុន ប្រចាំព្រះរាជាណាចក្រកម្ពុជា និងលោកជំទាវ គ្រីស្ទាន មុនឌួតតេ នាយិកាអង្គការ យូនីសេហ្វ(Unicef) និងមានការអញ្ជើញចូលរួមលោកជំទាវ ហ៊ុន កុសនី អភិបាលរងខេត្ត និងថ្នាក់ដឹកនាំមន្ទីរសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា និងអង្គការនានាផងដែរ។

      លោកជំទាវ នួន នារតី បន្តថា ក្នុងរយៈពេលនៃការផ្ទុះរីករាលដាល នៃជំងឺកូវីដ-១៩កន្លងមក បានធ្វើអោយប៉ះពាល់យ៉ាងធ្ងន់ធ្ងរ ទៅលើសេដ្ឋកិច្ចគ្រួសាររបស់ជាពលរដ្ឋក្នុងខេត្តកណ្ដាល ក៏ដូចជាប្រជាពលរដ្ឋទូទាំងប្រទេសផងដែរ ហើយអ្វីដែលសំខាន់នោះគឺ វាបានប៉ះពាល់យ៉ាធ្ងន់ធ្ងរ ទៅលើកុមារតូចៗ ដែលត្រូវការចាំចាប់ ក្នុងការជួយមើលថែ និងបង្រៀនអំពីវិធីនៃការសំអាតអនាម័យខ្លួនប្រាណ និងការការពារការឆ្លងរីរាលដាល នៃជំងឺកូវីដ-១៩ តាមការណែនាំរបស់រាជរដ្ឋាភិបាល និងក្រសួងសុខាភិបាល។

      លោកជំទាវ នួន នារតី បន្ថែមថា រដ្ឋបាលខេត្តកណ្ដាល ក្រោមការដឹកនាំរបស់ឯកឧត្ដម គង់ សោភ័ណ្ឌ អភិបាលខេត្តកណ្ដាល បានធ្វើការយកចិត្តទុកដាក់ ចំពោះកុមារ ពិសេសកុមារនៅតាមមណ្ឌល និងអង្គការនានា ព្រោះកុមារទាំងនោះគ្មានគ្រួសារ គ្មានសាច់ញាតិឬអាណាព្យាបាលថែទាំឡើយ ដែលតម្រូវឱ្យរដ្ឋបាលខេត្ត ធ្វើការអនុវត្តវិធានការបង្ការ និងទប់ស្កាត់ស្ថានភាពរាតត្បាត នៃជំងឺកូវីដ-១៩ ដល់សហគមន៍ អង្គការជាតិ និងអន្តរជាតិ ដែលបាននឹងកំពុងអនុវត្តគម្រោង កម្មវិធីថែទាំកុមារនៅក្នុងមណ្ឌលថែទាំ និងតាមសហគមន៍ផងដែរ។

      ឯកឧត្ដម Masahiro Mikami អគ្គរាជទូតប្រទេសជប៉ុន ប្រចាំព្រះរាជាណាចក្រកម្ពុជា និងលោកជំទាវ គ្រីស្ទាន មុនឌួតតេ នាយិកាអង្គការ យូនីសេហ្វ(Unicef) បានសំដែងនូវការកោតសរសើរចំពោះ រដ្ឋបាលខេត្តកណ្ដាល ដែលបានយកចិត្តទុកដាក់ ខ្ពស់លើវិធានការបង្ការ និងទប់ស្កាត់ស្ថានភាពរាតត្បាត នៃជំងឺកូវីដ-១៩ ដល់សហគមន៍ ពិសេសលើកុមារ នៅទូទាំងខេត្តកណ្ដាល។ ហើយឯកឧត្ដម និងលោកជំទាវ នឹងនៅតែបន្តគាំទ្រដល់ការអនុវត្តរបស់រដ្ឋបាលខេត្តបន្តទៀត។

      ក្នុងកិច្ចប្រជុំនេះដែរប្រទេសជប៉ុន តាមរយៈមន្ទីរសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា បានឧបត្ថម្ភនូវជែលលាងដៃ ស្រោមអនាម័យ សាប៊ូម្សៅ ធុងជ័រ ដងជូត កន្សែង ទឹកសំលាប់មេរោគ និងប្រដាប់វាស់កំដៅ ជូនដល់មណ្ឌលថែទាំកុមារចំនួន៥កន្លែ ក្នុងខេត្តកណ្ដាលផងដែរ៕

ប្រភព៖ រដ្ឋបាលខេត្តកណ្តាល

ព័ត៌មានទាក់ទង
ច្បាប់នឹងឯកសារថ្មីៗ
MINISTRY OF INTERIOR

ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។

ទាញយកកម្មវិធី ក្រសួងមហាផ្ទៃ​ទៅ​ក្នុង​ទូរស័ព្ទអ្នក
App Store  Play Store
023721905 023726052 023721190
#275 ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
ឆ្នាំ២០១៧ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ