អភិបាលខេត្តកំពត ៖ សាខាកាកបាទក្រហមកម្ពុជាខេត្តសង្ឃឹមថា នឹងខិតខំកៀរគរមូលនិធិដោយស្ម័គ្រចិត្តឲ្យបានលទ្ធផលល្អប្រសើរ
May 28, 2020 អ្នកទស្សនា :

      ទោះបីប្រទេសកំពុងស្ថិតនៅក្នុងអន្តរកាលវិបត្តិកូវីដ១៩ក្កី សប្បុរសជន មន្ត្រីរាជការ ថ្នាក់ដឹកនាំជុំវិញខេត្ត នៅតែមានស្មារតីចូលរួម ចែករំលែកថវិការបស់ខ្លួន ជាមួយនឹងសាខាកាកបាទក្រហមកម្ពុជាខេត្ត ដើម្បីយកទៅបំពេញបេសកកម្មមនុស្សធម៌ជានិច្ច។ បើតាមការរំពឹងទុករបស់ប្រធានគណៈកម្មាធិការសាខាថា នឹងធ្វើការកៀរគរថវិការដោយស្ម័គ្រចិត្តឲ្យបានច្រើនជាង៤០ម៉ឺនដុល្លានៅឆ្នាំ២០២០នេះ។
  
      ក្នុងកិច្ចប្រជុំកៀរគរ រកមូលនិធិដោយស្ម័គ្រចិត្ត សម្រាប់ទ្រទ្រង់ការងារមនុស្សធម៌ ក្នុងឱកាសអបអរសាទរខួបទី១៥៧ ទិវាពិភពលោកកាកបាទក្រហម អឌ្ឍចន្ទក្រហម ៨ឧសភា ឆ្នាំ២០២០ នៅព្រឹកថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២០ ឯកឧត្តម ជាវ តាយ ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តកំពត បានមានប្រសាសន៍ថា ការកៀរគរមូលនិធិដោយស្ម័គ្រចិត្តសម្រាប់ទ្រទ្រង់ការងារមនុស្សធម៌របស់សាខាកាកបាទក្រហមខេត្តកំពតឆ្នាំនេះ មានការធ្លាក់ចុះដោយសារវិបត្តិកកូវីដ១៩។ ការកៀរគរថវិកាមិនត្រូវបានធ្វើដោយបើកទូលាយនៅគ្រប់មជ្ឍដ្ឋានដូចរាល់ឆ្នាំនោះទេ ដើម្បីចៀសវាងបាតុភាពអសកម្មនានា។ 

      ទោះជាយ៉ាងនេះក្តី ឯកឧត្តមប្រធានគណៈកម្មាធិការបានបញ្ជាក់ថា គិតមកត្រឹមពេលនេះ សាខាកាកបាទក្រហមប្រមូលថវិកាលើកទី១ សរុបចំនួន៣៥ម៉ឺនដុល្លា ខណៈដែលការប្រមូលថវិកាមូនិធិដោយស្ម័គ្រចិត្តទី២ និងទី៣ និងត្រូវបូកសរុបនៅដើមខែក្រោយ។ ឯកឧត្តម ជាវ តាយ បានបញ្ជាក់ទៀតថានឹងខិតខំកៀរគរ ថវិកាឲ្យបានយ៉ាងតិច ៤០ម៉ឺនដុល្លា។ 

       នៅក្នុងឱកាសនោះ ឯកឧត្តមស្នើឲ្យក្រុមប្រតិបត្តិរាយការណ៍ទៅថ្នាក់កណ្តាលបណ្តើរៗ ដោយយកឈ្មោះសប្បុរសជន និងចំនួនថវិកា ដើម្បីធ្វើបណ្ណថ្លែងអំណរគុណពីសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា។ 

      សូមបញ្ជាក់ថា តាមរបាយការណ៍របស់សាខាកាកបាទក្រហមកម្ពុជាខេត្តកំពត នៅឆ្នាំ២០១៩ បានកៀរគរមូលនិធិដើម្បីទ្រទ្រង់ការងារមនុស្សធម៌បាន ៦១ម៉ឺនដុល្លា៕

ប្រភព៖ រដ្ឋបាលខេត្តកំពត

ព័ត៌មានទាក់ទង
ច្បាប់នឹងឯកសារថ្មីៗ
MINISTRY OF INTERIOR

ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។

ទាញយកកម្មវិធី ក្រសួងមហាផ្ទៃ​ទៅ​ក្នុង​ទូរស័ព្ទអ្នក
App Store  Play Store
023721905 023726052 023721190
#275 ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
ឆ្នាំ២០១៧ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ