ឯកឧត្តម គួច ចំរើន អភិបាលខេត្តព្រះសីហនុ បន្តអញ្ជើញទទួលអំណោយមនុស្សធម៌ជាអង្ករ និងសម្ភារ ពីសប្បុរសជន និងមន្ត្រីរាជការក្នុងខេត្ត  
May 28, 2020 អ្នកទស្សនា :

      ព្រឹកថ្ងៃព្រហស្បតិ៍ ទី២៨ ខែឧសភា ឆ្នាំ២០២០ ឯកឧត្តម គួច ចំរើន ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជា ខេត្តព្រះសីហនុ អញ្ជើញទទួលអំណោយមនុស្សធម៌ពីសប្បុរសជន និងមន្ត្រីរាជការ ក្នុងខេត្តព្រះសីហនុ មានដូចជាអង្ករ ១០តោន មី ១០០កេសធំ ទឹកអាល់កុល ៣០០លីត្រ និងថវិកាមួយចំនួនទៀត ក្នុងឱកាសខួបលើកទី១៥៧ ទិវាកាកបាទក្រហម អឌ្ឍចន្ទក្រហម ៨ឧសភា ឆ្នាំ២០២០។ 

      ឯកឧត្តម គួច ចំរើន ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជា ខេត្តព្រះសីហនុ មានប្រសាសន៍ថា តាងនាមឱ្យសាខា និងប្រជាពលរដ្ឋរងគ្រោះក្នុងខេត្តព្រះសីហនុ សូមថ្លែងអំណគុណចំពោះទឹកចិត្តដ៍ប្រពៃរបស់បងប្អូនសប្បុរសជន មន្ត្រីរាជការ ឯកឧត្តម លោកឧកញ៉ា លោក លោកស្រី អាជីវករ និងពាណិជ្ជករ ក្នុងខេត្តព្រះសីហនុ ដែលបានចូលរួមបរិច្ចាគជាសម្ភារៈ និងថវិកាដល់សាខាកាកបាទក្រហមខេត្តខេត្ត ដើម្បីសាខាមានលទ្ធភាពក្នុងការជួយសង្គ្រោះប្រជាពលរដ្ឋងាយរងគ្រោះ ជនចាស់ជរាគ្មានទីពឹង ស្ត្រីម៉េមាយមានកូនច្រើន និងក្មេងកំព្រា ដោយមិនប្រកាន់វណ្ណ: ពណ៌សម្បូរ ជាតិសាសន៍ ឬនិន្នាកានយោបាយឡើយ គឺធ្វើយ៉ាងណាជួយប្រជាពលរដ្ឋបានទាន់ពេលវេលា។ 

      ឯកឧត្តម គួច ចំរើន ប្រធានគណ:កម្មាធិការសាខាកាកបាទក្រហមខេត្ត បន្តថា មូលនិធិ និងសម្ភារដែលសាខាទទួលបានពីសប្បុរសជន បងប្អូនពាណិជ្ជករ អាជីវករ មន្ត្រីរាជការ និងប្រជាពលរដ្ឋ ក្នុងទិវាកាកបាទក្រហម អឌ្ឍចន្ទក្រហម ៨ឧសភា ឆ្នាំ២០២០ ធ្វើឱ្យសាខាមានធនធានសម្រាប់ធ្វើប្រតិបត្តិការការងារមនុស្សធម៌ ដោយពុំមានការរើសអើងសំដៅរួមចំណែកជួយសង្គ្រោះអាយុជីវិតមនុស្ស ការកសាងភាពធន់ទៅនឹងគ្រោះមហន្តរាយផ្សេងៗ ការកាត់បន្ថយអត្រាឈឺ និងស្លាប់នៃមាតា និងទារក ការលើកកម្ពស់គោលការណ៍គ្រឹះនៃតម្លៃមនុស្សធម៌ សេចក្តីថ្លៃថ្នូររបស់មនុស្សជាតិ ដើម្បីជួយសង្គ្រោះជនរងគ្រោះ និងងាយរងគ្រោះ ព្រមទាំងគ្រោះធម្មជាតិនានាមានដូចជា ខ្យល់ព្យុះ ទឹកជំនន់ ជាដើម៕

ប្រភព៖ រដ្ឋបាលខេត្តព្រះសីហនុ

ព័ត៌មានទាក់ទង
ច្បាប់នឹងឯកសារថ្មីៗ
MINISTRY OF INTERIOR

ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។

ទាញយកកម្មវិធី ក្រសួងមហាផ្ទៃ​ទៅ​ក្នុង​ទូរស័ព្ទអ្នក
App Store  Play Store
023721905 023726052 023721190
#275 ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
ឆ្នាំ២០១៧ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ