អភិបាលខេត្តព្រះសីហនុ អញ្ជើញទទួលអំណោយសម្ភារសម្រាប់ប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩ ពីសប្បុរសជន
May 28, 2020 អ្នកទស្សនា :

      នៅព្រឹកថ្ងៃព្រហស្បតិ៍ត ទី២៨ ខែឧសភា ឆ្នាំ២០២០ ឯកឧត្តម គួច ចំរើន អភិបាលនៃគណៈអភិបាលខេត្តព្រះសីហនុ បានអញ្ជើញទទួលអំណោយពីសប្បុរសជនដែលបានឧបត្ថម្ភជាសម្ភារ:រួមមាន ម៉ាស់ចំនួន៥០០០ ម៉ាស់ Spray clean and clean ចំនួន១០០០ ដបទឹកអាល់កុលចំនួន ១៨០ លីត្រ និង ក្រដាសសើមចំនួន ២កេស មកដល់រដ្ឋបាលខេត្តព្រះសីហនុ សម្រាប់បំរើឱ្យការងារប្រយុទ្ធប្រឆាំងនិងជំងឺកូវីដ១៩ នៅខេត្តព្រះសីហនុ។

      ឯកឧត្តម គួច ចំរើន អភិបាលខេត្តព្រះសីហនុ បានថ្លែងនូវអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះសប្បុរសជន ដែលតែងតែជួយឧបត្ថម្ភអំណោយ ពិសេសក្នុងកាលៈទេសៈនេះ បើទោះបីកំពុងប្រឈមនឹងបញ្ហាការឆ្លងរីករាលដាលជំងឺកូវីដ១៩ ដើម្បីការពារទប់ស្កាត់ នូវជំងឺនេះ៕

ប្រភព៖ រដ្ឋបាលខេត្តព្រះសីហនុ

ព័ត៌មានទាក់ទង
ច្បាប់នឹងឯកសារថ្មីៗ
MINISTRY OF INTERIOR

ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។

ទាញយកកម្មវិធី ក្រសួងមហាផ្ទៃ​ទៅ​ក្នុង​ទូរស័ព្ទអ្នក
App Store  Play Store
023721905 023726052 023721190
#275 ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
ឆ្នាំ២០១៧ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ