រដ្ឋបាលខេត្តកោះកុង បើកកិច្ចប្រជុំជាមួយមន្ទីរ អង្គភាព និងអ្នកពាក់ព័ន្ធ ដើម្បីរៀបចំពិធីបញ្ចុះបឋមសិលាបើកការដ្ឋានសាងសង់ស្តូអនុស្សាវរីយ៍នយោបាយឈ្នះ ឈ្នះ នៅខេត្តកោះកុង
May 27, 2020 អ្នកទស្សនា :

      ថ្ងៃពុធទី២៧ ខែឧសភា ឆ្នាំ២០២០ លោក ស្រេង ហុង អភិបាលរង នៃគណៈអភិបាលខេត្តកោះកុង បានអញ្ជើញដឹកកិច្ចប្រជុំ ជាមួយមន្ទីរ អង្គភាព និងអ្នកពាក់ព័ន្ធ ដើម្បីរៀបចំពិធីបញ្ចុះបឋមសិលាបើកការដ្ឋានសាងសង់ស្តូអនុស្សាវរីយ៍នយោបាយឈ្នះ ឈ្នះ នៅខេត្តកោះកុង ក្រោមអធិបតីភាពសម្តេចពិជ័យសេនា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ និងលោកជំទាវ នាថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០២០។

      លោកអភិបាលរងខេត្ត សូមអោយមន្ទីរ អង្គភាព និងអ្នកពាក់ព័ន្ធ មន្ត្រីសាលាខេត្ត សហការ ក្នុងការរៀបចំ និងចាត់អញ្ជើញសមាសភាពដែលបានកំណត់ និងចាត់តាំងមន្ត្រីចូលរួមសហការរៀបចំកន្លែងប្រារព្ធពិធី។ ចំពោះកងកម្លាំងត្រូវរៀបចំផែនការការពារទាំងមុន ពេលពិធី និងក្រោយពិធីអោយបានល្អិតល្អន់។ ពិធីបើកការដ្ឋាននេះពិតជាមានសារៈសំខាន់ និងជាកិត្តិយសបំផុតសម្រាប់ខេត្តកោះកុងរបស់យើង ជាសមិទ្ធផលថ្មី និងជាប្រវត្តិសាស្ត្រសម្រាប់ប្រជាពលរដ្ឋខេត្តកោះកុងទាំងមូល។ ដូច្នេះសូមលោក លោកស្រី ជាប្រធានមន្ទីរ អង្គភាព ទាំងអស់ចូលរួមទាំងអស់គ្នា តាំងពីពេលនេះ រហូតដល់គម្រោងសាងសង់ស្តូបអនុស្សាវរីយ៍នយោបាយឈ្នះ ឈ្នះ ជាស្ថាពរ៕

ប្រភព៖​ រដ្ឋបាលខេត្តកោះកុង

ព័ត៌មានទាក់ទង
ច្បាប់នឹងឯកសារថ្មីៗ
MINISTRY OF INTERIOR

ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។

ទាញយកកម្មវិធី ក្រសួងមហាផ្ទៃ​ទៅ​ក្នុង​ទូរស័ព្ទអ្នក
App Store  Play Store
023721905 023726052 023721190
#275 ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
ឆ្នាំ២០១៧ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ