រដ្ឋបាលខេត្តកំពង់ចាម រៀបចំពិធីប្រកាសផ្ទេរភារៈកិច្ចអភិបាលរង នៃគណៈអភិបាលស្រុកបាធាយ
May 27, 2020 អ្នកទស្សនា :

      នៅព្រឹកថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២០នេះ នៅសាលាស្រុកបាធាយ ឯកឧត្តម កៅ សុខអាន អភិបាលរង នៃគណៈអភិបាលខេត្តតំណាងឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម បានអញ្ជើញជាអធិបតី ក្នុងពិធីប្រកាសផ្ទេរភារៈកិច្ចអភិបាលរង នៃគណៈអភិបាលស្រុកបាធាយដោយមានការចូលរួមពី លោក ប្រធានក្រុមប្រឹក្សា លោក លោកស្រី សមាជិកក្រុមប្រឹក្សាស្រុក លោក លោកស្រី គណៈអភិបាលស្រុកបាធាយ និងលោកមេឃុំទូទាំងស្រុក ព្រមទាំង លោក លោកស្រី ប្រធានការិយាល័យ និងមន្ត្រីនៃការិយាល័យជុំវិញសាលាស្រុកបាធាយ ជាច្រើននាក់ផងដែរ។

      ស្ថិតក្នុងឱកាសនោះ ឯកឧត្ដមអភិបាលរងខេត្ត បានបញ្ចាក់ថា យោងតាមច្បាប់គ្រប់គ្រងរដ្ឋបាលរាជធានី ខេត្ត ក្រុង ស្រុក ខ័ណ្ឌ បានកំណត់ពីលក្ខខ័ណ្ឌនៃការជ្រើសរើស និងអាណាត្តិរបស់គណៈអភិបាល អភិបាល អភិបាលរង មានអាណត្តិការងារមិនលើសពី៤ឆ្នាំ និងអាចត្រូវបានតែងតាំងបាន៤ឆ្នាំទៀតសម្រាប់អណាត្តិទី២របស់ខ្លួន ក្នងដែនសមត្ថកិច្ចរបស់ខ្លួន នៅក្នងដែនសមត្ថកិច្ចដដែរ។  ឯកឧត្តម បានថ្លែងប្រាប់អភិបាលរងស្រុក ដែលចូលកាន់ដំណែងថ្មី ត្រូវខិតខំបម្រើសេវាសាធារណៈជូនពលរដ្ឋ ឲ្យបានល្អ និងត្រូវខិតខំយកចិត្តទុក ដាក់ក្នុងការបម្រើសេវាសាធារណៈជូនបងប្អូនប្រជាពលរដ្ឋឲ្យបានល្អ តាមរយៈ ការធ្វើឲ្យលឿន និងធ្វើឲ្យមានតម្លាភាព ត្រូវខិតខំបំរើប្រជាពលរដ្ឋ ឲ្យអស់ពីចិត្ត ពីថ្លើម ដើម្បីបញ្ជៀសការថ្នាំងថ្នាក់ រវាងបងប្អូនប្រជាពលរដ្ឋ ចំពោះ អាជ្ញាធរយើង។

      ឯកឧត្ដម កៅ សុខអាន បានណែនាំដល់រដ្ឋបាលស្រុក និងឃុំ ឲ្យបន្តយកចិត្តទុកដាក់ការផ្សព្វផ្សាយអំពីអនាម័យ និងវិធីបង្ការការពារជំងឺកូវីដ១៩ ជូនដល់ប្រជាពលរដ្ឋ តាមបណ្តាឃុំនានា ជាពិសេស ការជម្រុញឲ្យប្រជាពលរដ្ឋទាំងអស់ បន្តយកចិត្តទុកដាក់អនុវត្តឲ្យបានខ្ជាប់ខ្ជួន តាមការណែនាំរបស់ក្រសួងសុខាភិបាល ដើម្បីជៀសផុតពីជម្ងឺដ៏កាចសាហាវនេះ។

      គួរបញ្ចាក់ផងដែលថា យោងតាមប្រកាសលេខ ២៣៩២ប្រក ចុះថ្ងៃទី០៤ ខែឧសភា ឆ្នាំ២០២០ ស្តីពីកាតែងតាំង និងផ្ទេរភារកិច្ចមន្ត្រីរាជការ ត្រូវបានផ្ទេរភារកិច្ច លោក ឡូញ សារូ អភិបាលរង ស្រុកព្រៃឈរ ឲ្យមកកាន់តំណែងជាអភិបាលរងស្រុកបាធាយ៕

ប្រភព៖ រដ្ឋបាលខេត្តកំពង់ចាម

ព័ត៌មានទាក់ទង
ច្បាប់នឹងឯកសារថ្មីៗ
MINISTRY OF INTERIOR

ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។

ទាញយកកម្មវិធី ក្រសួងមហាផ្ទៃ​ទៅ​ក្នុង​ទូរស័ព្ទអ្នក
App Store  Play Store
023721905 023726052 023721190
#275 ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
ឆ្នាំ២០១៧ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ