រដ្ឋបាលខេត្តកំពង់ចាម រៀបចំពិធីប្រកាសផ្ទេរភារៈកិច្ចអភិបាលរងស្រុកស្រីសន្ធរ
May 27, 2020 អ្នកទស្សនា :

      នៅព្រឹកថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២០នេះ នៅសាលាស្រុកស្រីសន្ធរ ឯកឧត្តម ហេង វណ្ណនី អភិបាលរងខេត្តតំណាងឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម បានអញ្ជើញជាអធិបតី ក្នុងពិធីប្រកាសផ្ទេរភារៈកិច្ចអភិបាលរងស្រុកស្រីសន្ធរ ដោយមានការចូលរួមពី លោក ប្រធានក្រុមប្រឹក្សា លោក លោកស្រី សមាជិកក្រុមប្រឹក្សាស្រុក លោក លោកស្រី គណៈអភិបាលស្រុកស្រីសន្ធរ ស្រុកកោះសូទិន និងលោកមេឃុំទូទាំងស្រុក ព្រមទាំង លោក លោកស្រី ប្រធានការិយាល័យ និងមន្ត្រីនៃការិយាល័យជុំវិញសាលាស្រុកស្រីសន្ធរ ជាច្រើននាក់ផងដែរ។

      ស្ថិតក្នុងឱកាសនោះ ឯកឧត្ដមអភិបាលរងខេត្ត បានថ្លែងប្រាប់អភិបាលរងស្រុក ដែលចូលកាន់ដំណែងថ្មី ត្រូវខិតខំបម្រើសេវាសាធារណៈជូនពលរដ្ឋឲ្យបានល្អ និងត្រូវខិតខំយកចិត្តទុក ដាក់ក្នុងការបម្រើសេវាសាធារណៈ ជូនដល់បងប្អូនប្រជាពលរដ្ឋក្នុងមូលដ្ឋាន ឲ្យបានកាន់តែល្អប្រសើរថែមទៀត ពិសេសនោះ គឺត្រូវខិតខំបំរើប្រជាពលរដ្ឋ ឲ្យអស់ពីចិត្ត ពីថ្លើម ដើម្បីបញ្ជៀសការថ្នាំងថ្នាក់ រវាងបងប្អូនប្រជាពលរដ្ឋ ចំពោះអាជ្ញាធរយើង ពីព្រោះថា យើងជាមន្ត្រីសាធារណៈ ហើយជាអ្នកបម្រើសេវាសាធារណៈជូនបងប្អូនប្រជាពលរដ្ឋឲ្យបាល្អ តាមរយៈ ការធ្វើអោយលឿន និងធ្វើអោយមានតម្លាភាព។

      ឯកឧត្ដម ហេង វណ្ណនី បានណែនាំដល់ រដ្ឋបាលស្រុក និងឃុំ អំពីការទប់ស្កាត់ប្រយុទ្ធប្រឆាំង និងជំងឺកូវីដ ១៩ ពីព្រោះថា ផ្អែកតាមស្ថានភាពបច្ចុប្បន្ន ជម្ងឺដ៏កាចសាហវាមួយនេះ កំពុងគម្រាមកំហែង ទៅដល់ប្រជាពលរដ្ឋក្នុងពិភពលោក និយាយរួម និងដោយឡែក ប្រជាពលរដ្ឋ ក្នុងប្រទេសកម្ពុជាយើង ផងដែរ ។ ដូច្នេះ សូមឲ្យអាជ្ញាធរ និងសមត្ថកិច្ច ក្នុងមូលដ្ឋានគ្រប់លំដាប់ថ្នាក់ ត្រូវបន្តផ្សព្វផ្សាយវិធានការបង្ការទប់ស្កាត់ជម្ងឺមួយនេះ ទៅដល់ប្រជាពលរដ្ឋ ក្នុងមូលដ្ឋានខ្លួន បានជ្រួតជ្រាប ជាពិសេស ការជម្រុញឲ្យប្រជាពលរដ្ឋទាំងអស់ បន្តយកចិត្តទុកដាក់អនុវត្តឲ្យបានខ្ជាប់ខ្ជួន នូវសារអប់រំនានា របស់ក្រសួងសុខាភិបាល ជាបន្តទៀត ដើម្បីជៀសផុតពីជម្ងឺកូវីដ ១៩ ទាំងអស់គ្នា។

      គួរបញ្ចាក់ផងដែលថា យោងតាមប្រកាសលេខ ២៣៩២ប្រក ចុះថ្ងៃទី០៤ ខែឧសភា ឆ្នាំ២០២០ ស្តីពីកាតែងតាំង និងផ្ទេរភារកិច្ចមន្ត្រីរាជការ ត្រូវបានផ្ទេរភារកិច្ច លោក ឆយ ថារីន អភិបាលរង ស្រុកកោះសូទិន ឲ្យមកកាន់តំណែងជាអភិបាលរងស្រុកស្រីសន្ធរ និងលោក ឃួន ចាន់សារ៉ាត អភិបាលរង ស្រុកស្រីសន្ធរ ឲ្យទៅកាន់តំណែងជាអភិបាលរងស្រុកកោះសូទិន៕

ប្រភព៖ រដ្ឋបាលខេត្តកំពង់ចាម

ព័ត៌មានទាក់ទង
ច្បាប់នឹងឯកសារថ្មីៗ
MINISTRY OF INTERIOR

ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។

ទាញយកកម្មវិធី ក្រសួងមហាផ្ទៃ​ទៅ​ក្នុង​ទូរស័ព្ទអ្នក
App Store  Play Store
023721905 023726052 023721190
#275 ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
ឆ្នាំ២០១៧ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ