គណៈកម្មការសុវត្ថិភាពចរាចរណ៍ផ្លូវគោក ខេត្តកំពង់ឆ្នាំង បើកកិច្ចប្រជុំផ្សព្វផ្សាយរបាយការណ៍លទ្ធផលការងារប្រចាំខែមេសា និងត្រួតពិនិត្យវឌ្ឍនភាពនៃការអនុវត្តច្បាប់ចរាចរណ៍
May 27, 2020 អ្នកទស្សនា :

      កំពង់ឆ្នាំង៖ នាព្រឹកថ្ងៃអង្គារ ទី២៦ ខែឧសភា ឆ្នាំ២០២០នេះ អនុគណៈកម្មការសុវត្ថិភាពចរាចរណ៍ផ្លូវគោក ខេត្តកំពង់ឆ្នាំង ដឹកនាំដោយ លោក សាន់ យូ អភិបាលរងខេត្ត និងជាអនុប្រធានអចិន្ត្រៃយ៍ អនុគណៈកម្មការសុវត្ថិភាពចរាចរណ៍ផ្លូវគោកខេត្ត បានដឹកនាំកិច្ចប្រជុំផ្សព្វផ្សាយលទ្ធផលការងារប្រចាំខែមេសា និងត្រួតពិនិត្យវឌ្ឍនភាពនៃការអនុវត្តច្បាប់ចរាចរណ៍ កិច្ចប្រជុំនេះគឺធ្វើឡើងនៅមន្ទីរសាធារណៈការនិងដឹកជញ្ជូនខេត្តកំពង់ឆ្នាំង។ 

      កិច្ចប្រជុំដំណើការតាមរបៀបវារៈដែលបានគ្រោងទុក ដូចខាងក្រោម៖
១-ដីកាកែសម្រួល សមាសភាព អនុគណៈកម្មការសុវត្ថិភាពចរាចរណ៍ផ្លូវគោកខេត្ត។
២-លិខិតបង្គាប់ការស្តីពីចាត់តាំងក្រុមការងារត្រួតពិនិត្យលក្ខណ:បច្ចេកទេសយានយន្តថ្នាក់ខេត្ត។ 
៣-សេចក្ដីសម្រេចស្តីពីការកែសម្រួលសមាសភាពគណ:កម្មការរៀបចំទិវាសប្តាហ៍សុវត្ថិភាពចរាចរណ៍ផ្លូវគោកខេត្ត។
៤-ផ្សព្វផ្សាយរបាយការណ៍លទ្ធផលការងារប្រចាំខែមេសា របស់អនុគណ:កម្មការសុវត្ថិភាពចរាចរណ៍ផ្លូវគោកខេត្ត។
៥-ពិភាក្សារបំពេញទម្រង់តាមដាន និងវាយតម្លៃលេីការបូកសរុបលទ្ធផលការអនុវត្តផែនការសកម្មភាពជាតិទសវត្សរ៍សុវត្ថិភាពចរាចរណ៍ផ្លូវគោក ឆ្នាំ២០១០-២០២១ របស់គណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក។

      មានប្រសាសន៍នៅក្នុងឱកាសនោះលោក សាន់ យូ អភិបាលរងខេត្តកំពង់ឆ្នាំង បានសំដែងនូវកាកោតសរសើរ ចំពោះមន្រ្តីជំនាញ និងកម្លាំងចម្រុះទាំងអស់ដែលបានយកចិត្តទុកដាក់ខិតខំបំពេញ ភារកិច្ចរបស់ខ្លួនទទួលបានជោគជ័យប្រកបដោយប្រសិទ្ធភាពខ្ពស់។

      លោក មានប្រសាសន៍បន្តទៀតថាៈ ដើម្បីកាត់បន្ថយអត្រាគ្រោះថ្នាកចរាចរណ៍ឱ្យនៅកម្រិតទាបនោះ ត្រូវបន្តធ្វើការផ្សព្វផ្សាយអោយបានច្រើនបន្ថែមទៀត រឹតបន្តឹងការអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោក ហើយគ្រប់ស្ថាប័នរដ្ឋទាំងអស់ ថ្នាក់ដឹកនាំអង្គភាព ត្រូវតាមដានពិនិត្យមើលដល់មន្រ្តីថ្នាក់ក្រោមអំពីការពាក់មួកសុវត្ថិភាព ពាក់ខ្សែក្រវ៉ាត់រថយន្ត ពេលបើកបរ និង បំផុសអោយមានការចូលរួមអោយកាន់តែច្រើនក្នុងការអនវុត្តច្បាប់ចរាចរណ៍ផ្លូវគោក៕

ប្រភព៖​ រដ្ឋបាលខេត្តកំពង់ឆ្នាំង

ព័ត៌មានទាក់ទង
ច្បាប់នឹងឯកសារថ្មីៗ
MINISTRY OF INTERIOR

ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។

ទាញយកកម្មវិធី ក្រសួងមហាផ្ទៃ​ទៅ​ក្នុង​ទូរស័ព្ទអ្នក
App Store  Play Store
023721905 023726052 023721190
#275 ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
ឆ្នាំ២០១៧ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ