អាជ្ញាធរខេត្តកំពង់ចាម បន្តចុះសួរសុខទុក្ខ និងនាំយកអំណោយកាកបាទក្រហមកម្ពុជាខេត្ត ចែកជូនដល់ជនងាយរងគ្រោះដែលកំពុងខ្វះខាតជីវភាពនៅស្រុកព្រៃឈរ
May 26, 2020 អ្នកទស្សនា :

      នៅថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២០នេះ លោកជំទាវ ប៉ាង ដានី អនុប្រធានអចិន្ត្រៃយ៍ សាខា តំណាងឯកឧត្តម អ៊ុន ចាន់ដា ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តកំពង់ចាម រួមដំណើរដោយ លោកនាយក នាយករងសាខា មន្ត្រីប្រតិបត្តិ និងលោក ឡោ ចាន់លី ប្រធានកិត្តិយសអនុគណៈកម្មាធិការសាខាស្រុក បានអញ្ជើញជួបសំណេះសំណាលសួរសុខទុក្ខ និងនាំយកអំណោយ របស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធាន កាកបាទក្រហមកម្ពុជា ជូនដល់ជនងាយរងគ្រោះដែលកំពុងខ្វះខាតជីវភាពចំនួន ៦៩គ្រួសារ មកពី ៧ឃុំ នៃមូលដ្ឋានស្រុកព្រៃឈរ រួមមាន ៖ ស្ដ្រីមេម៉ាយក្រីក្រកូនច្រើន ៨គ្រួសារ ជនចាស់ជរាគ្មានទីពឹង ៣៤គ្រួសរ ជនមានពិការភាព ១៧គ្រួសារ និងអ្នកមានជម្ងឺរ៉ាំរ៉ៃ ចំនួន ១០គ្រួសារ។

      នាឱកាសនោះ លោកជំទាវ អនុអចិន្ត្រៃយ៍សាខា បានពាំនាំនូវប្រសាសន៍សួរសុខទុក្ខ ពីសំណាក់ ឯកឧត្តម អ៊ុន ចាន់ដា ប្រធានគណៈកម្មាធិការសាខា និងឯកឧត្តម ហ៊ុន ណេង ប្រធានកិត្តិយសសាខា ជាពិសេស សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ដែលជានិច្ចកាល សម្តេច តែងតែមានសេចក្ដីបារម្ភ និងគិតគូរអំពីសុខទុក្ខ ការលំបាករបស់ប្រជាពលរដ្ឋគ្រប់ៗរូប និងក្នុងគ្រប់ស្ថានភាព និងកាលៈទេសៈ ដោយមិនរើសអើងឡើយង។ យ៉ាងណាម៉ិញ ពេលនេះ សម្ដេចបានចាត់ឲ្យតំណាងចុះជួយអន្តរាគមន៍ ដោះស្រាយការលំបាករបស់បងប្អូនយើង បានទាន់ពេលវេលា ស្របតាមទិសស្លោក «ទីណាមានការលំបាក ទីនោះមានកាកបាទក្រហមកម្ពុជា» ទៅដល់ជានិច្ច។

      ឆ្លៀតក្នុងឱកាសនោះដែរ លោកជំទាវ បានក្រើន រំឮកដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ សូមបង្កើនការយកចិត្តទុកដាក់ ប្រុងប្រយ័ត្នខ្ពស់ ក្នុងការបន្តចូលរួមបង្ការ ទប់ស្កាត់ហានិភ័យ នៃការឆ្លងជម្ងឺកូវីដ ១៩ ដោយមិនត្រូវធ្វេសប្រហែស ឬភ្លេចខ្លួននោះឡើយ។ ដូច្នេះ ត្រូវចូលរួមថែទាំសុខភាព តាមរយៈវិធានការអនាម័យស្អាត ៣យ៉ាង ការរក្សាគម្លាតសុវត្ថិភាព ពិសេស ការអនុវត្តខ្ជាប់ខ្ជួនតាមសារអប់រំនានា របស់ក្រសួងសុខាភិបាល គឺជាកត្តាចាំបាច់ ដែលត្រូវប្រតិបត្តិឲ្យបានជាប្រចាំ ដើម្បី ជៀសផុតពីការឆ្លង នៃជម្ងឺ ដ៏កាចសាហាវមួយនេះ ទាំងអស់គ្នា។

      សូមបញ្ជាក់ថា អំណោយសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ដែលនាំទៅចែកជូន ជនងាយរងគ្រោះទាំង ៦៩ គ្រួសារ ខាងលើនេះ ក្នុង ១គ្រួសារៗ ទទួលបាន ៖ អង្ករ ២៥គក្រ ត្រីខ ១០កំប៉ុង ទឹកត្រី ១យួរ ទឹកស៊ីអុីវ ១យួរ ម៉ាស់ ៥បន្ទះ និងថវិកាចំនួន ២០.០០០រៀល៕

ប្រភព៖ រដ្ឋបាលខេត្តកំពង់ចាម

ព័ត៌មានទាក់ទង
ច្បាប់នឹងឯកសារថ្មីៗ
MINISTRY OF INTERIOR

ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។

ទាញយកកម្មវិធី ក្រសួងមហាផ្ទៃ​ទៅ​ក្នុង​ទូរស័ព្ទអ្នក
App Store  Play Store
023721905 023726052 023721190
#275 ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
ឆ្នាំ២០១៧ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ