រដ្ឋបាលខេត្តកោះកុង បើកកិច្ចប្រជុំស្តីពីការត្រួតពិនិត្យ ណែនាំពាក់ព័ន្ធនឹងការគ្រប់គ្រងបច្ចេកទេស សុវត្ថិភាពស្ថានីយប្រេងឥន្ធនៈ ស្ថានីយឧស្ម័ន និងស្ថានីយរួមប្រេង និងឧស្ម័នឥន្ធនៈ
May 26, 2020 អ្នកទស្សនា :

      ថ្ងៃអង្គារ ទី២៦ ខែឧសភា ឆ្នាំ២០២០ លោក សុខ សុទ្ធី អភិបាលរង នៃគណៈអភិបាលខេត្តកោះកុង បានអញ្ជើញដឹកនាំកិច្ចប្រជុំ ស្តីពីការត្រួតពិនិត្យ ណែនាំពាក់ព័ន្ធ នឹងការគ្រប់គ្រងបច្ចេកទេស សុវត្ថិភាព ស្ថានីយប្រេងឥន្ធនៈ ស្ថានីយឧស្ម័ន និងស្ថានីយរួមប្រេង និងឧស្ម័នឥន្ធនៈ។

      លោកអភិបាលរងខេត្ត បានលើកឡើងថា ដោយមានការណែនាំពីក្រសួងរ៉ែ និងថាមពល រួមជាមួយប្រសាសន៍ណែនាំពីលោកជំទាវអភិបាលខេត្ត ក្នុងការធ្វើឲ្យមានសុវត្ថិភាពស្ថានីយប្រេងឥន្ទនៈ។ រដ្ឋបាលខេត្តរៀបចំកិច្ចប្រជុំដើម្បីត្រៀមចុះត្រួតពិនិត្យស្ថានីយប្រេងឥន្ធនៈ ស្ថានីយឧស្ម័ន និងស្ថានីរួម ប្រេងនិងឧស្ម័នឥន្ធនៈ នៅក្នុងក្រុងខេមរភូមិន្ទ ខេត្តកោះកុង។ ការចុះត្រួតពិនិត្យនេះ នឹងមានការចូលរួមពី តំណាងរដ្ឋបាលខេត្ត រដ្ឋបាលក្រុង មន្ទីររ៉ែនិងថាមពល មន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដី មន្ទីរបរិស្ថាន នគរបាល និងកងរាជអាវុធហត្ថ។ ចំណាត់ថ្នាក់ហាយនិភ័យសម្រាប់ស្ថានីយប្រេងឥន្ទនៈស្ថានីយឧស្ម័ន និងស្ថានីរួម ប្រេងនិងឧស្ម័នឥន្ធនៈ 
១.ពណ៌ខៀវ = ស្ថានីយអាចដំណើរការបាន
២.ពណ៌លឿង= ស្ថានីយមានកំរិតហាយនិភ័យទាបអាចធ្វើការកែសម្រួល និងដំណើរការបាន
៣.ពណ៌ស្វាយ = មានកំរិតហាយនិភ័យមធ្យម អាចធ្វើការកែសម្រួល និងដំណើរការបាន
៤.ពណ៌ក្រហម= មានកំរិតហាយនិភ័យខ្ពស់ មិនអាចដំណើរការបានឡើយ។

      ការចុះត្រួតពិនិត្យលើកនេះ គឺចុះត្រួតពិនិត្យតែស្ថានីយមានកំរិតពណ៌ស្វាយតែប៉ុណ្ណោះ៕

ប្រភព៖ រដ្ឋបាលខេត្តកោះកុង

ព័ត៌មានទាក់ទង
ច្បាប់នឹងឯកសារថ្មីៗ
MINISTRY OF INTERIOR

ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។

ទាញយកកម្មវិធី ក្រសួងមហាផ្ទៃ​ទៅ​ក្នុង​ទូរស័ព្ទអ្នក
App Store  Play Store
023721905 023726052 023721190
#275 ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
ឆ្នាំ២០១៧ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ