រដ្ឋបាលខេត្តកំពត បើកកិច្ចប្រជុំគណៈកម្មាធិការគ្រប់គ្រង និងអភិវឌ្ឍតំបន់ឆ្នេរសមុទ្រកម្ពុជា
May 26, 2020 អ្នកទស្សនា :

      នៅសាលាខេត្តកំពតថ្ងៃអង្គារទី២៦ ខែឧសភា ឆ្នាំ២០២០ រដ្ឋបាលខេត្តកំពតបានបើកកិច្ចប្រជុំគណៈកម្មាធិការគ្រប់គ្រងនិងអភិវឌ្ឍតំបន់ឆ្នេរសមុទ្រកម្ពុជាក្នុងខេត្តកំពត ក្រោមអធិបតីភាពឯកឧត្តមជាវ តាយអភិបាលនៃគណៈអភិបាលខេត្ត។

      កិច្ចប្រជុំមានការចូលរួម ពីឯកឧត្តមអភិបាលរងខេត្ត និង អង្គភាពចំណុះសាលាខេត្ត ព្រមទាំងថ្នាក់ដឹកនាំមន្ទីរអង្គភាពជុំវិញខេត្ត អាជ្ញាធរក្រុង ស្រុកចំនួន៣មានការពាក់ព័ន្ធ សរុប៣៨នាក់ ដោយផ្ដោតសំខាន់ គឺរួមគ្នាពិនិត្យនិងពិភាក្សា រកវិធានការ បង្ការ ទប់ស្កាត់ និងឈានដល់ការបង្ក្រាបរាល់បទល្មើសដែលជនល្មើសបានបង្កឡើងក្នុង សកម្មភាព រូបភាព ទន្ទ្រានកាន់កាប់ ដីតំបន់ឆ្នេរសមុទ្រក្នុងខេត្តកំពត ឲ្យទទួលបានលទ្ធផលនិងមានប្រសិទ្ធភាព។

      មានប្រសាសន៍ក្នុងកិច្ចប្រជុំ ឯកឧត្តម ជាវ តាយ អភិបាលខេត្ត បានលើកបញ្ជាក់ថា ឆ្នេរសមុទ្រកម្ពុជា ក្នុងខេត្តកំពត បច្ចុប្បន្នមានប្រវែង ៦៦,៥គីឡូម៉ែត្រ ហើយ ក្នុងនោះត្រូវបានរងការ រំលោភបំពាន ទន្ទ្រានកាន់កាប់ខុសច្បាប់ ពីសំណាក់ជនល្មើសមួយចំនួន ដែលបានបង្កឡើង ដោយមានការកាប់ព្រៃកោងកាងឬចាក់ដីលុប ជាបន្តបន្ទាប់ពីកន្លែងមួយទៅកន្លែងមួយគ្មានការអនុញ្ញាតពីអាជ្ញាធរមានសមត្ថកិច្ច ដែលសកម្មភាពបែបនេះជាបញ្ហាមួយ បានធ្វើឱ្យរដ្ឋបាលខេត្តត្រូវតែមានការយកចិត្តទុកដាក់ ចាប់វិធានការ បង្ការ ទប់ស្កាត់ និងបង្ក្រាបឲជាបន្ទាន់។ ជាពិសេសឯកឧត្តម បានស្នើ មន្ទីរ អង្គភាពជំនាញ នឹងអាជ្ញាធរក្រុងស្រុកពាក់ព័ន្ធ ដែលជាសេនាធិការឱ្យរដ្ឋបាលខេត្ត ត្រូវតែរួមគ្នា ជាវិធានការបង្ការ ទប់ស្កាត់ និងបង្ក្រាបបទល្មើសទាំងឡាយនោះឲ្យទទួលបានលទ្ធផលនិងមានប្រសិទ្ធភាព៕

ប្រភព៖ រដ្ឋបាលខេត្តកំពត

ព័ត៌មានទាក់ទង
ច្បាប់នឹងឯកសារថ្មីៗ
MINISTRY OF INTERIOR

ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។

ទាញយកកម្មវិធី ក្រសួងមហាផ្ទៃ​ទៅ​ក្នុង​ទូរស័ព្ទអ្នក
App Store  Play Store
023721905 023726052 023721190
#275 ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
ឆ្នាំ២០១៧ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ