រដ្ឋបាលខេត្តកំពង់ឆ្នាំង បើកកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំខែឧសភា ឆ្នាំ២០២០ និងលើកទិសដៅសម្រាប់អនុវត្តបន្ត
May 26, 2020 អ្នកទស្សនា :

      កំពង់ឆ្នាំង៖ ព្រឹកថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២០ ឯកឧត្ដម ឈួរ ច័ន្ទឌឿន អភិបាលខេត្តកំពង់ឆ្នាំង បានអញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំគណៈអភិបាលខេត្ត ដើម្បីបូកសរុបលទ្ធផលការងារប្រចាំខែឧសភា ឆ្នាំ២០២០ របស់រដ្ឋបាលខេត្តកំពង់ឆ្នាំង និងលើកទិសដៅបន្ត នៅសាលប្រជុំសាលាខេត្តកំពង់ឆ្នាំង ដោយមានការចូលរួមពីឯកឧត្តម លោកជំទាវ អភិបាលរងខេត្ត នាយក នាយករង រដ្ឋបាលខេត្ត លោកលោកស្រីនាយកទីចាត់ការចំណុះសាលាខេត្ត និងប្រធានអង្គភាពជុំវិញខេត្តចូលរួមផងដែរ។

      ឯកឧត្តម ឈួរ ច័ន្ទឌឿន បានថ្លែងនូវការកោតសរសើរដល់ថ្នាក់ដឹកនាំខេត្ត មន្រ្តីរាជការ កងកំលាំងប្រដាប់អាវុធគ្រប់ប្រភេទ អាជ្ញាធរគ្រប់លំដាប់ថ្នាក់ បានអនុវត្តតាមតួនាទីភារកិច្ចរបស់ខ្លួនក្នុងការពង្រឹង និង ថែរក្សាសន្តិសុខនយោបាយ សន្តិសុខសង្គម សុវត្ថិភាព នៅមូលដ្ឋាន បង្កើនការអភិវឌ្ឍបានចូលរួមចំណែកយ៉ាងសកម្មជាមួយរាជរដ្ឋាភិបាលក្នុងការលើកកំពស់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋនៅមូលដ្ឋាន។

      ឯកឧត្តម ឈួរ ច័ន្ទឌឿន បានផ្តាំផ្ញើអោយគ្រប់អង្គភាពជុំវិញខេត្ត ចង់សម្រេចបាននូវសូចនាករ
មួយប្រកបដោយប្រសិទ្ធភាពខ្ពស់ ត្រូវប្រតិបត្តិតាមតួនាទី ភារកិច្ចរបស់ខ្លួនដោយមាន ផែនការសកម្ម
ភាពការងារច្បាស់លាស់ស្របតាមគោលនយោបាយយុទ្ធសាស្រ្តចតុកោណដំណាក់កាលទី៤ របស់រាជរដ្ឋាភិបាលដែលមានសម្តេច តេជោ ហ៊ុន សែនជាប្រមុខ។ជាពិសេសត្រូវបន្តយកចិត្តទុកដាក់ចូលរួមផ្សព្វផ្សាយ អប់រំអំពីវិធានការ ការពារការរីករាលដាលជំងឺកូវីដ-១៩ អោយប្រជាពលរដ្ឋបានយល់ជ្រួតជ្រាបស្របតាមការណែនាំរបស់ក្រសួងសុខាភិបាលបានកំណត់ និងចូលរួមសហការជាមួយមន្ទីរផែនការខេត្ត ក្នុងការកំណត់អោយបានច្បាស់លាស់ត្រឹមត្រូវនូវអត្តសញ្ញាណកម្មគ្រួសារក្រីក្រក្នុងអំឡុងពេលនៃការរីករាលដាលជំងឺកូវីដ-១៩។

      អង្គប្រជុំក៏បានឯកភាពលើទិសដៅការងារសំខាន់ៗរបស់រដ្ឋបាលខេត្តចំនួន១១ចំណុច ដើម្បីដាក់ឆ្លងជូនក្រុមប្រឹក្សាខេត្តពិនិត្យ និងសម្រេច នៅក្នុងកិច្ចប្រជុំរបស់ក្រុមប្រឹក្សាខេត្តនាពេលខាងមុខ៕

ប្រភព៖ រដ្ឋបាលខេត្តកំពង់ឆ្នាំង

ព័ត៌មានទាក់ទង
ច្បាប់នឹងឯកសារថ្មីៗ
MINISTRY OF INTERIOR

ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។

ទាញយកកម្មវិធី ក្រសួងមហាផ្ទៃ​ទៅ​ក្នុង​ទូរស័ព្ទអ្នក
App Store  Play Store
023721905 023726052 023721190
#275 ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
ឆ្នាំ២០១៧ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ