រដ្ឋបាលខេត្តកំពង់ចាម បើកការដ្ឋានសាងសង់អណ្តូងស្នប់ចំនួន១០០អណ្តូង និងស្រះសហគមន៍ចំនួន៤ក្នុងស្រុក៧ របស់ខេត្តកំពង់ចាម
May 26, 2020 អ្នកទស្សនា :

      នៅថ្ងៃអង្គារ ទី២៦ ខែឧសភា ឆ្នាំ២០២០នេះ លោក អុឹង វិសុទ្ធ ប្រធានមន្ទីរអភិវឌ្ឍន៍ជនបទខេត្ត តំណាងឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម បានអញ្ជើញចូលរួមបើកការដ្ឋានសាងសង់អណ្តូងស្នប់ចំនួន ១០០អណ្តូង និងស្រះសហគមន៍ចំនួន៤ ក្នុងស្រុក៧ របស់ខេត្តកំពង់ចាម រួមមានស្រុកព្រៃឈរ កងមាស ស្ទឹងត្រង់ ចំការលើ ជើងព្រៃ បាធាយ និងស្រុកកំពង់សៀម ដែលជាជំនួយឥតសំណងរបស់សាធារណៈរដ្ឋប្រជាមានិតចិន ក្នុងក្របខ័ណ្ឌគម្រោងផ្គត់ផ្គង់ទឹកជនបទនៅកម្ពុជា ជំហានទី២ តាមរយៈក្រសួងអភិវឌ្ឍន៍ជនបទ ដោយមានការចូលរួមពីលោក កែវ សិគុណ ប្រធានគ្រប់គ្រងគម្រោងក្រុមហ៊ុន China Jiangxi International  និងអាជ្ញាធរ ស្រុក ឃុំ និងបងប្អូនប្រជាពលរដ្ឋចូលរួមយ៉ាងច្រើនកុះករ។ 

      សូមបញ្ចាក់ផងដែលថា ក្នុងពីជំហានទី១ ខេត្តកំពង់ចាម បានទទួលសមិទ្ធិផល ផ្លូវចាក់កៅស៊ូ២ជាន់ DBST នៅក្នុងស្រុកចំការលើ ពីចំណុចភូមិថ្នល់បែក ដល់ភូមិបុសថ្លាន់ ឃុំស្វាយទាប ប្រវែង១១,២០០ម៉ែត្របានកសាងរួចជាស្ថាពរ ។ ចំពោះជំហានទី២ ការបើកការដ្ឋានចាប់ផ្តើមពីស្រុកព្រៃឈរ ដែលទទួលបានអណ្តូងស្នប់១៤ និងស្រះសហគមន៍ ចំនួន០១ ទំហំ៥០ម៉ែត្រ គុណ៥០ម៉ែត្រ៕

ប្រភព៖ រដ្ឋបាលខេត្តកំពង់ចាម

ព័ត៌មានទាក់ទង
ច្បាប់នឹងឯកសារថ្មីៗ
MINISTRY OF INTERIOR

ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។

ទាញយកកម្មវិធី ក្រសួងមហាផ្ទៃ​ទៅ​ក្នុង​ទូរស័ព្ទអ្នក
App Store  Play Store
023721905 023726052 023721190
#275 ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
ឆ្នាំ២០១៧ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ