អភិបាលខេត្តព្រះសីហនុ ដឹកនាំមន្ត្រីក្រោមឱវាទ ចុះពិនិត្យសាលាមត្តេយ្យសិក្សាសហគមន៍ចំនួន៥កន្លែង ក្នុងស្រុកចំនួន២
May 26, 2020 អ្នកទស្សនា :

      នាព្រឹកថ្ងៃអង្គារ ទី២៦ ខែឧសភា ឆ្នាំ២០២០ ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ បានដឹកនាំមន្ត្រីក្រោមឱវាទចុះពិនិត្យសាលាមត្តេយ្យសិក្សាសហគមន៍ ចំនួន ៥កន្លែង ក្នុងនោះ២កន្លែងក្នុងស្រុកព្រៃនប់ និង៣កន្លែងទៀត ក្នុងស្រុក កំពង់សិលា រួមមាន៖
-មត្តេយ្យសិក្សាសហគមន៍ ម៉ាអ៊ូ
-មត្តេយ្យសិក្សាសហគមន៍ ជ្រលង
-មត្តេយ្យសិក្សាសហគមន៍ គីរីវ័ន្ត
-មត្តេយ្យសិក្សាសហគមន៍ សម្តេចតា
-មត្តេយ្យសិក្សាសហគមន៍ ចាំស្រី។ 

      ក្នុងឱកាសនោះដែរ ឯកឧត្ដមអភិបាល បានមានប្រសាសន៍សំណេះសំណាលសាកសួរសុខទុក្ខដល់លោកគ្រូអ្នកគ្រូ សិស្សានុសិស្ស និងបានឧបត្ថម្ភដល់មត្តេយ្យសិក្សាសហគមន៍ទាំង ៥ នូវសំភារសិក្សា និងថវិកាមួយចំនួន ព្រមទាំងបានជូនថវិកាលើកទឹកចិត្តដល់ លោកគ្រូអ្នកគ្រូ និងសិស្សានុសិស្ស ផងដែរ៕

ប្រភព: រដ្ឋបាលខេត្តព្រះសីហនុ

ព័ត៌មានទាក់ទង
ច្បាប់នឹងឯកសារថ្មីៗ
MINISTRY OF INTERIOR

ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។

ទាញយកកម្មវិធី ក្រសួងមហាផ្ទៃ​ទៅ​ក្នុង​ទូរស័ព្ទអ្នក
App Store  Play Store
023721905 023726052 023721190
#275 ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
ឆ្នាំ២០១៧ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ