អាជ្ញាធរខេត្តព្រះសីហនុ នាំយកអំណោយសាខាកាកបាទក្រហមកម្ពុជាខេត្ត​ ចែកជូនបងប្អូនប្រជាពលរដ្ឋចំនួន៣ឃុំ ក្នុងស្រុកកំពង់សីលា
May 26, 2020 អ្នកទស្សនា :

      នៅរសៀលថ្ងៃអង្គារ ទី២៦ ខែឧសភា ឆ្នាំ២០២០ ឯកឧត្តម គួច​ ចំរើន​ ប្រធាន​គណៈ​កម្មាធិការ​សាខាកាកបាទក្រហមខេត្តព្រះសីហនុ បាននាំយកអំណោយសាខាកាកបាទក្រហមខេត្តព្រះសីហនុ​ មកចែកជូនបងប្អូនប្រជាពលរដ្ឋក្រីក្រចំនួន១៦៨គ្រួសារ នៅឃុំស្ទឹងឆាយ កំពង់សីលា និងឃុំអូរបាក់រទេះ ស្រុកកំពង់សីលា ខេត្តព្រះសីហនុ​។

      ដោយអំណោយ​ក្នុង​មួយ​គ្រួសារ​រួម​មាន​ ៖

-​ អង្ករ​ ២៥​ គីឡូក្រាម​

-ត្រីខ​ ១០កំប៉ុង​

-មី​ ១កេះ

-ទឹកបរិសុទ្ធ​ ១កេះ

-សាប៊ូ​ ប្រូធិក២ដុំ

-ម៉ាស់​ ១០សន្លឹក

-អាវយឺត​ ៥អាវ

-ស្បែកជើង​ ១គូរ​ និង​ថវិកា​ចំនួន​ ៥០.០០០៛​។

      ក្រៅពីការចែកជូននូវអំណោយ ឯកឧត្តម គួច​ ចំរើន​ ប្រធាន​គណៈ​កម្មាធិការ​សាខាកាកបាទក្រហមខេត្តព្រះសីហនុ បានសំណេះសំណាលជាមួយបងប្អូនប្រជាពលរដ្ឋមានជីវភាពក្រីក្រ និងបានផ្តាំផ្ញើក៌ដូចជាសារអំពាវនាវឱ្យបងប្អូនប្រជាពលរដ្ឋចេះថែរក្សាសុខភាព សម្អាតអនាម័យ ត្រូវលាងដៃជាមួយជែល ជាមួយទឹកអាល់កុល ឬសាប៊ូ ដើម្បីបង្ការខ្លួនឱ្យជៀសផុតពីជំងឺកូវីដ១៩ផងដែរ៕

ប្រភព: រដ្ឋបាលខេត្តព្រះសីហនុ

ព័ត៌មានទាក់ទង
ច្បាប់នឹងឯកសារថ្មីៗ
MINISTRY OF INTERIOR

ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។

ទាញយកកម្មវិធី ក្រសួងមហាផ្ទៃ​ទៅ​ក្នុង​ទូរស័ព្ទអ្នក
App Store  Play Store
023721905 023726052 023721190
#275 ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
ឆ្នាំ២០១៧ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ