អាជ្ញាធរខេត្តកោះកុង បើកកិច្ចប្រជុំពិភាក្សា ដើម្បីរកវិធីសាស្ត្រដោះស្រាយបញ្ហាដីធ្លី ស្ថិតនៅភូមិព្រែកស្វាយ​ សង្កាត់ស្ទឹងវែង ក្រុងខេមរភូមិន្ទ
May 26, 2020 អ្នកទស្សនា :

      ថ្ងៃអង្គារ ទី២៦ ខែឧសភា ឆ្នាំ២០២០ លោក សុខ សុទ្ធី អភិបាលរង នៃគណៈអភិបាលខេត្តកោះកុង បានអញ្ជើញដឹកនាំកិច្ចប្រជុំពិភាក្សា ដើម្បីរកវិធីសាស្ត្រដោះស្រាយបញ្ហាដីធ្លី ស្ថិតនៅភូមិព្រែកស្វាយ​ សង្កាត់ស្ទឹងវែង ក្រុងខេមរភូមិន្ទ ដែលមានសមាសភាពចូលរួមពី រដ្ឋបាលក្រុង និងមន្ទីរបរិស្ថានខេត្តកោះកុង។

      លោកអភិបាលរងខេត្ត ស្នើសុំឲ្យរដ្ឋបាលក្រុងខេមរភូមិន្ទ និងមន្ទីរបរិស្ថានខេត្ត អនុវត្តរួមគ្នា ដោយយកវិធីសាស្ត្ររួមតែមួយ ក្នុងការដោះស្រាយបញ្ហានេះ រួចធ្វើរបាយការណ៍លទ្ធផលរួមមួយ ក្នុងនាមក្រុមការងារ ដើម្បីជូនថ្នាក់ដឹកនាំខេត្តជ្រាបប្រចាំ អំពីវឌ្ឍនភាព នៃការដោះស្រាយ៕

ប្រភព៖ រដ្ឋបាលខេត្តកោះកុង

 

ព័ត៌មានទាក់ទង
ច្បាប់នឹងឯកសារថ្មីៗ
MINISTRY OF INTERIOR

ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។

ទាញយកកម្មវិធី ក្រសួងមហាផ្ទៃ​ទៅ​ក្នុង​ទូរស័ព្ទអ្នក
App Store  Play Store
023721905 023726052 023721190
#275 ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
ឆ្នាំ២០១៧ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ