រដ្ឋបាលខេត្តកោះកុង រៀបចំកិច្ចប្រជុំត្រៀមរៀបចំកម្មវិធីបញ្ចុះបឋមសិលាបើកការដ្ឋានសាងសង់ស្តូបអនុស្សាវរីយនយោបាយឈ្នះ ឈ្នះ នៅខេត្តកោះកុង
May 26, 2020 អ្នកទស្សនា :

      ថ្ងៃអង្គារ ថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២០ លោក ស្រេង ហុង អភិបាលរង នៃគណៈអភិបាលខេត្តកោះកុង បានដឹកនាំកិច្ចប្រជុំត្រៀមរៀបចំកម្មវិធី បញ្ចុះបឋមសិលាបើកការដ្ឋានសាងសង់ស្តូបអនុស្សាវរីយនយោបាយឈ្នះ ឈ្នះ នៅខេត្តកោះកុង ដោយមានការចូលរួមពីសំណាក់ លោកនាយក នាយករងរដ្ឋបាល លោកនាយកទីចាត់ការ និងប្រធានអង្គភាព ចំណុះសាលាខេត្តកោះកុង។

      លោកអភិបាលរងខេត្ត សូមមន្ត្រីរាជការសាលាខេត្តទាំងអស់ ចូលរួមសហការ អោយបានល្អ ជាមួយមន្ទីរ អង្គភាព និងអ្នកពាក់ព័ន្ធ ដើម្បីអោយពិធីបើកការដ្ឋានទទួលបានលទ្ធផលល្អប្រសើរតាមផែនការ ដែលបានគ្រោងទុក ដោយកម្មវិធីប្រារព្ធទៅនាថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០២០នេះ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ និងជាប្រធានគណៈកម្មការសាងសង់វិមានឈ្នះ ឈ្នះ និងលោកជំទាវ នៅជាប់ផ្លូវជាតិលេខ៤៨ មុខអាស្រមលោកយាយ ម៉ៅ ស្ថិតនៅភូមិបឹងឃុនឆាង សង្កាត់ស្មាច់មានជ័យ ក្រុងខេមរភូមិន្ទ៕

ប្រភព៖ រដ្ឋបាលខេត្តកោះកុង

 

ព័ត៌មានទាក់ទង
ច្បាប់នឹងឯកសារថ្មីៗ
MINISTRY OF INTERIOR

ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។

ទាញយកកម្មវិធី ក្រសួងមហាផ្ទៃ​ទៅ​ក្នុង​ទូរស័ព្ទអ្នក
App Store  Play Store
023721905 023726052 023721190
#275 ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
ឆ្នាំ២០១៧ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ